សិទ្ធិនារីឆ្នាំនេះ ស្រីអូន រៀបចំអំណោយចែកជូនតាស៊ីក្លូ និងចាស់ជរានៅតាមផ្លូវជិត ៤០០នាក់!

//s5.kh1.co/3c/3c70ab4124b8f5eb21a5253a4a6d04d9ff21e2bc.jpg
សង្គម

 ០៩-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្អាត ហើយមានចិត្តបុណ្យទៀត! ស្រីអូន នាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ បានរៀបចំកម្មវិធីសប្បុរសធម៌មួយ នៅឯម្ដុំសួនច្បារវត្តបទុំ ដើម្បីចែកជូនអំណោយដល់លោកតាស៊ីក្លូ និងចាស់ជរាជិត ៤០០នាក់។

ភ្នំពេញ៖ នៅថ្ងៃទី ៨ ខែមីនា ដែលជាទិវាសិទ្ធិនារីអន្តរជាតិ ស្រីស្អាតល្បីឈ្មោះក្នុងបណ្ដាញអ៉ីនធើណែត គឺអ្នកនាងស្រីអូន នាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ បានរៀបចំកម្មវិធីសប្បុរសធម៌មួយនៅឯម្ដុំសួនច្បារវត្តបុទុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីសប្បុរសធម៌នេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមការងារ និងតំណាងចែកចាយរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដោយមានអ្នកនាង ស្រីអូន ជាអ្នកដឹកនាំដោយផ្ទាល់។

សកម្មភាពនៃការចែកអំណោយរបស់អ្នកនាងស្រីអូន និងក្រុមការងារសម្រស់ធម្មជាតិ

ក្នុងនោះផងដែរអំណោយរួមមាន មុងអង្រឹង ក្រមា មីកញ្ចប់ នំ ទឹកក្រូចទឹកផ្លែឈើ និងថវិកាមួយចំនួន បានចែកជូនទៅដល់លោកតាស៊ីក្លូចំនួន ២៨០ នាក់។ ចំណែកឯចាស់ជរា និងអ្នកប្រមូលសំរាមនៅតាមផ្លូវប្រមាណជាង ១០០នាក់ ផ្សេងទៀត ក៏ទទួលបានអំណោយពីអ្នកនាងផងដែរ។ សរុបក្នុងថ្ងៃនោះ អ្នកនាង និងក្រុមការងារបានផ្ដល់អំណោយជូនទៅដល់អ្នកខ្វះខាតជិត ៤០០នាក់ ឯណោះ។

សកម្មភាពនៃការចែកអំណោយរបស់អ្នកនាងស្រីអូន និងក្រុមការងារសម្រស់ធម្មជាតិ
សកម្មភាពនៃការចែកអំណោយរបស់អ្នកនាងស្រីអូន និងក្រុមការងារសម្រស់ធម្មជាតិ
សកម្មភាពនៃការចែកអំណោយរបស់អ្នកនាងស្រីអូន និងក្រុមការងារសម្រស់ធម្មជាតិ
សកម្មភាពនៃការចែកអំណោយរបស់អ្នកនាងស្រីអូន និងក្រុមការងារសម្រស់ធម្មជាតិ

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ឡើយ ដែលអ្នកនាង ស្រីអូន បានដឹកនាំក្រុមការងាររៀបចំកម្មវិធីសប្បុរសធម៌បែបនេះ។ ជាក់ស្ដែងអ្នកនាង ស្រីអូន បានបង្ហើបផងដែរថា នាងតែងតែបញ្ចូលមេរៀនទាក់ទងនឹងវប្បធម៌នៃការចែករម្លែកទៅក្នុងវគ្គបណ្ដុះបណ្ដាល ដែលរៀបចំឡើងសម្រាប់ក្រុមការងារ ក៏ដូចជាតំណាងចែកចាយនៅក្នុងក្រុមហ៊ុនទាំងមូល។ ដូច្នេះហើយពួកគេបានដឹងយ៉ាងច្បាស់ថា ទន្ទឹមនឹងភាពជោគជ័យរបស់ខ្លួន ពួកគេក៏ត្រូវតែជួយមនុស្សគ្រប់គ្នានៅក្នុងសង្គមនេះផងដែរ។

សកម្មភាពនៃការចែកអំណោយរបស់អ្នកនាងស្រីអូន និងក្រុមការងារសម្រស់ធម្មជាតិ
សកម្មភាពនៃការចែកអំណោយរបស់អ្នកនាងស្រីអូន និងក្រុមការងារសម្រស់ធម្មជាតិ

ទង្វើនេះ គឺជាការបង្ហាញឲ្យមហាជនឃើញយ៉ាងច្បាស់ថា ស្រ្តី គឺពិតជាមានភាពរឹងមាំ ហើយក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជួយដល់សង្គមជាតិ ដែលជាអំពើល្អគួរឲ្យយកគំរូតាម។

មិនត្រឹមតែប៉ុណ្ណឹងទេអ្នកនាង ស្រីអូន និងក្រុមការងារសម្រស់ធម្មជាតិ ក៏បានបង្ហើបពីគម្រោងយកអំណោយទៅចែកជូនដល់ស្រ្តីដែលមានផ្ទុកមេរោគអេដស៍ នៅឯអង្គការមួយក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ តោះមកទស្សនារូបភាព ក៏ដូចជាសកម្មភាពនៃការចែកអំណោយរបស់អ្នកនាងស្រីអូន និងក្រុមការងារសម្រស់ធម្មជាតិដូចខាងក្រោមនេះទាំងអស់គ្នា៖

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T