ភ្នំពេញ៖ តារាសម្តែងស្រីជើងចាស់ដ៏ល្បីឈ្មោះក្នុងវិស័យភាពយន្តខ្មែរ គឺអ្នកស្រី លី ម៉ារីណា កំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងតាមរយៈការសម្តែងជាតួអង្គអ្នកស្រីទីមួយ ភរិយារបស់លោកសេដ្ឋា ក្នុងរឿង រាជិនីភូមិគ្រឹះ។ ចាប់តាំងពីភាគទីមួយមក តួអង្គមួយនេះត្រូវបានទស្សនិកជនភាគច្រើនស្រឡាញ់ចូលចិត្តជាងគេ ដោយសារតួអង្គអ្នកស្រីទីមួយជាមនុស្សស្លូតបូត សុភាពរាបសារ និងមានចិត្តមេត្តាករុណា គួបផ្សំនឹងទឹកមុខរបស់ អ្នកស្រី លី ម៉ារីណា មានលក្ខណៈស្រគត់ស្រគំផងនោះ ទើបធ្វើឲ្យអ្នកតាមដានទស្សនារឿងភាគខ្មែរដ៏ល្បីមួយនេះ មានចិត្តអាណិតស្រឡាញ់តួអង្គអ្នកស្រីទីមួយជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែនៅពេលនេះ តួអង្គរបស់អ្នកស្រី លី ម៉ារីណា បានផ្តល់នូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដែលខំស្រឡាញ់តួអង្គនេះតាំងពីដើមមក ដោយសារភាពស្លូតបូត និងទឹកចិត្តមេត្តាករុណាដែលអ្នកស្រីទីមួយមានកន្លងមក គឺគ្រាន់តែជាការបិទបាំងល្បិចដ៏សាហាវពិសពុល ក្នុងនាមជាឃាតករលាក់មុខម្នាក់ប៉ុណ្ណោះ។ ដោយក្នុងនោះ តួអង្គអ្នកស្រីទីមួយបានដាក់ថ្នាំរម្លូតកូនឆវី (សម្តែងដោយសុគន្ធ និសា) និងសម្លាប់នាងដោយអាថ៌កំបាំង សម្លាប់ម៉ែដោះដែលជាចាស់ទុំជាងគេក្នុងភូមិគ្រឹះ ហើយថែមទាំងត្រូវបានគេសង្ស័យថា តួអង្គនេះជាមូលហេតុនៃការឥតមានកូនរបស់អ្នកស្រីទីពីរ និងទីបីផងដែរ។
ទោះបីជាយ៉ាងនេះក្តី ក៏ទស្សនិកជននៅតែកោតសរសើរមិនដាច់ពីមាត់ចំពោះទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់របស់អ្នកស្រី លី ម៉ារីណា ដែលអាចបត់បែនទៅតាមតួអង្គបានយ៉ាងល្អ សក្តិសមជារៀមច្បងក្នុងសិល្បៈដ៏ពូកែមួយរូបមែន៕
បើចង់ជ្រាបច្បាស់ថាការសម្តែងរបស់អ្នកស្រី លី ម៉ារីណា ល្អដល់កម្រិតណា សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖







