យកម៉ាស់ចាស់ៗមកលក់ឡើងវិញនៅជប៉ុន នឹងត្រូវជាប់ពន្ធធនាគាររហូតទៅ ៥ ឆ្នាំ

//s5.kh1.co/4e/4e69fe2f53e9710418fc511c9b614bd4a09cca40.png
សង្គម

 ០៦-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ការយកម៉ាស់ចាស់ៗដែលប្រើហើយ មកច្នៃលក់ឡើងវិញ អាចនឹងត្រូវជាប់ពន្ធធនាគាររហូត ៥ឆ្នាំ​ បើតាមការហាមប្រាមថ្មីរបស់រដ្ឋាភិបាល

ប្រទេសជប៉ុន៖ វិបត្តិវីរុស Covid-១៩ បានធ្វើឲ្យម៉ាស់ពេទ្យក្លាយជារបស់មានតម្លៃជាងគេនៅក្នុងប្រទេសជប៉ុន។ អ្នកលក់រាយបានដាក់ស្លាកនៅខាងមុខហាងរបស់ខ្លួនថា "ទំនិញអស់ស្តុក" ដើម្បីកុំឲ្យអ្នកទិញសួររកដដែលៗ និងដេញអ្នកលក់ឲ្យទៅរកនៅក្នុងស្តុកខាងក្រោយ ថាតើនៅមានឬអត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបានប្រែក្លាយកាន់តែអាក្រក់ទៅ រហូតដល់មានចោរកម្ម និងការវាយតប់គ្នាដើម្បីទទួលបានម៉ាស់ទៀតផង តែអ្វីដែលហួសចិត្តនោះ ពួកគាត់មិនមែនដណ្តើមគ្នាដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនទេ តែសម្រាប់យកទៅលក់តម្លៃកប់ពពកនៅតាមអនឡាញទៅវិញ។​

ច្បាប់ថ្មីរបស់រដ្ឋាភិបាលជប៉ុនអនុញ្ញាតឲ្យអាជ្ញាធរបិទចោលនូវការលក់ម៉ាស់ដែលគេប្រើរួចហើយយកមកលក់ឡើងវិញ​ ដែលអាចចូលជាធរមាននៅអាទិត្យក្រោយ។

ជាក់ស្តែងណាស់ បម្រាមដែលមិនមានទោស គឺគ្មានប្រសិទ្ធភាពទេ ទើបរដ្ឋាភិបាលសម្រេចតាមមាត្រា ទី ២៦ ដោយដាក់ទោសអ្នកលក់ម៉ាស់ដែលគេប្រើរួច ហើយយកមកលក់ឡើងវិញ​ ពិន័យចំនួន ៣ លានយ៉េន (ជិត ៣ម៉ឺនដុល្លារអាមេរិក) ឬអាចជាប់ពន្ធធនាគាររយៈពេល ៥ឆ្នាំផងដែរ៕ 

ម៉ាស់ដែលគេពាក់ហើយ
ម៉ាស់ដែលគេពាក់ហើយ
ម៉ាស់ចាស់ដែលគេយកមកគក់ ហើយទុកលក់វិញ
ម៉ាស់ចាស់ដែលគេយកមកគក់ ហើយទុកលក់វិញ
Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T