រៀបការហើយមិនទាន់មានកូនម្នាក់នឹងគេ មានអី ចិញ្ចឹមអណ្ដើកមួយ គ្រាន់ទុកស្លៀកឈុត Couple រួមគ្នា

//s5.kh1.co/79/792020db8cd028565b14720fcc5e21870b696ff7.jpg
សង្គម

 ០៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នាង Kasey Kuchinshi វ័យ៣៣ឆ្នាំ និងស្វាមីឈ្មោះ Daniel Rodriguez វ័យ៣៣ឆ្នាំដូចគ្នា មកពីរដ្ឋកាលីហ្វ័រញ៉ា បានចិញ្ចឹមអណ្ដើកញីមួយក្បាលឈ្មោះ Ethel ដែលមានទម្ងន់ចំនួនប្រមាណ៩គីឡូក្រាម។

អាមេរិក៖ នាង Kasey Kuchinshi វ័យ៣៣ឆ្នាំ និងស្វាមីឈ្មោះ Daniel Rodriguez វ័យ៣៣ឆ្នាំដូចគ្នា មកពីរដ្ឋកាលីហ្វ័រញ៉ា បានចិញ្ចឹមអណ្ដើកញីមួយក្បាលឈ្មោះ Ethel ដែលមានទម្ងន់ចំនួនប្រមាណ៩គីឡូក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Kasey បានឲ្យដឹងថា រូបនាងផ្ទាល់មានអាជីពជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ ដូច្នេះហើយបានជានាងអាចច្នៃឈុតក្មេងតូចជាច្រើន សម្រាប់អណ្ដើក។ ក្នុងមួយឈុតនាងចំណាយប្រាក់ទៅលើសម្ភារច្នៃមិនឲ្យលើសពី៥ដុល្លារអាមេរិកឡើយ។ ហើយដោយសារតែនាង និងស្វាមីមិនទាន់មានកូនរួមគ្នា ទើបពួកគេទាំងពីរចាត់ទុកអណ្ដើកដូចជាកូនស្រីម្នាក់អីចឹង។ 

ចំណែកចំណីដែលអណ្ដើក Ethel ចូលចិត្តស៊ី គឺម្ទេសប្លោក ស្ពៃតឿ ល្ពៅ និងស្មៅជាដើម។ បើទោះជាអណ្ដើកនេះមិនមែនជាអណ្ដើកសមុទ្រក៏ដោយ ក៏វាចូលចិត្តឆ្នេរសមុទ្រ កម្ដៅថ្ងៃ ខ្សាច់ និងថ្មផងដែរ។

យ៉ាងណាមិញ នាង Kasey ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកទៅលើបណ្ដាញសង្គម អុីនស្ដាក្រាម ដែលបង្ហាញពីឈុតសម្លៀកបំពាក់ដូចគ្នារវាង នាងនិងស្វាមី រួមទាំងអណ្ដើក ដោយទទួលបានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងពីសំណាក់មហាជន៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Kaseyនិងស្វាមី រួមទាំងអណ្ដើក
នាង Kaseyនិងស្វាមី រួមទាំងអណ្ដើក
នាង Kaseyនិងស្វាមី រួមទាំងអណ្ដើក
នាង Kaseyនិងស្វាមី រួមទាំងអណ្ដើក
នាង Kaseyនិងស្វាមី រួមទាំងអណ្ដើក
នាង Kaseyនិងស្វាមី រួមទាំងអណ្ដើក
នាង Kaseyនិងស្វាមី រួមទាំងអណ្ដើក
នាង Kaseyនិងស្វាមី រួមទាំងអណ្ដើក
នាង Kaseyនិងស្វាមី រួមទាំងអណ្ដើក
នាង Kaseyនិងស្វាមី រួមទាំងអណ្ដើក
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T