លែងព្រួយរឿងឆ្លងវីរុស COVID-១៩ ទៀតហើយ! ព្រោះមានមនុស្សយន្តជួយផ្តល់អាហារ និងថ្នាំដល់អ្នកជំងឺនៅប្រទេស...

//s5.kh1.co/3d/3d902304a93574f6fdc73764d942f7d5f58fc2d9.jpg
បច្ចេកវិទ្យា

 ០៦-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មន្ទីរពេទ្យ Alexandra របស់ប្រទេសសិង្ហបុរីបាននិយាយថាមនុស្សយន្តដែលត្រូវបានគេស្គាល់ថា BeamPro អនុញ្ញាតឱ្យអ្នកជំងឺត្រូវបានត្រួតពិនិត្យពីចម្ងាយបាន។

សិង្ហបុរី៖ អ្នកជំងឺមួយចំនួននៅមន្ទីរពេទ្យអាឡិចសាន់ត្រា(Alexandra Hospital) ដែលបានសង្ស័យ ឬបញ្ជាក់ថាមានការឆ្លងវីរុស Covid-១៩ ឆាប់ៗនេះនឹងទទួលបានការបម្រើអាហារ និងថ្នាំពីមនុស្សយន្ត។ មនុស្សយន្តទី ១ កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីសម្អាត និងជជែកជាមួយអ្នកជំងឺជា ៤ ភាសាក៏ដូចជាភាសាអង់គ្លេសចម្រុះដែលនិយមប្រើក្នុងប្រទេសសិង្ហបុរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យមន្ទីរពេទ្យបាននិយាយនៅថ្ងៃពុធនេះថា “នៅចុងខែនេះមនុស្សយន្តមួយគ្រឿងដែលមានឈ្មោះថា BeamPro នឹងចាប់ផ្តើមធ្វើការនៅក្នុងបន្ទប់អ្នកជំងឺរបស់មន្ទីរពេទ្យ នេះបើយោងតាម TODAY ។ ព័ត៌មានលម្អិតនៃការប្រើប្រាស់បច្ចេកវិទ្យាមនុស្សយន្តត្រូវបានរៀបរាប់នៅក្នុងកិច្ចពិភាក្សាដេញដោលនៃគណៈកម្មាធិការផ្គត់ផ្គង់របស់ក្រសួងសុខាភិបាល (MOH) កាលពីថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យមន្ទីរពេទ្យបាននិយាយនៅឯសន្និសីទសារព័ត៌មាននាថ្ងៃពុធថា មន្ទីរពេទ្យអាឡិចសាន់ត្រាមានតែមួយករណីនៃអ្នកឆ្លងវីរុស Covid-១៩ ដែលក្រសួងសុខាភិបាលបានកំណត់ថាជាករណីទី ៧៤ ដែលកំពុងស្ថិតក្នុងសភាពមិនប្រែប្រួលបន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចូលព្យាបាលនៅថ្ងៃទី ១៥ ខែកុម្ភៈ។

មន្ទីរពេទ្យអាឡិចសាន់ត្រា(Alexandra Hospital)
មន្ទីរពេទ្យអាឡិចសាន់ត្រា(Alexandra Hospital)

BeamPro ត្រូវបានគេដាក់នៅឯមជ្ឈមណ្ឌលនៃការច្នៃប្រឌិតផ្នែកសុខភាពរបស់មន្ទីរពេទ្យអស់រយៈពេលជាងបីខែមុនពេលការផ្ទុះឡើងនៃវីរុស Covid-១៩ ប៉ុន្តែការសាកល្បងសម្រាប់ការប្រើប្រាស់របស់វា បានចាប់ផ្តើមកាលពីពីរសប្តាហ៍មុន។ អ្នកនាំពាក្យបាននិយាយថា BeamPro អាចបង្កភាពងាយស្រួលដល់ក្រុមគ្រូពេទ្យក្នុងការត្រួតពិនិត្យអ្នកជំងឺពីចម្ងាយបាន។

“ស្ថានភាពនៃវីរុស Covid-១៩ គឺជាឱកាសមួយសម្រាប់យើងក្នុងការពន្លឿនការផ្លាស់ប្តូរសេវាសុខភាព។ ជាមួយវីរុស Covid-១៩ គឺជាឱកាសល្អក្នុងការបើកដំណើរការមនុស្សយន្តដែលអាចបញ្ជាពីចម្ងាយបាន” នេះបើយោងតាមសម្តី របស់លោកវេជ្ជបណ្ឌិត Alexander Yip ប្រធានគ្លីនិកផ្នែកបច្ចេកវិទ្យាសុខភាពនៅមន្ទីរពេទ្យ អាឡិចសាន់ត្រា(Alexandra Hospital) នៅក្នុងសន្និសីទខ្លីមួយ។

លោកបានបន្ថែមថា“ គោលបំណងសំខាន់នៃមនុស្សយន្តដែលអាចបញ្ជាពីចម្ងាយបាននេះគឺដើម្បីកាត់បន្ថយហានិភ័យដែលមិនចាំបាច់នៃការប៉ះពាល់ដល់បុគ្គលិកសុខាភិបាល ដោយអនុញ្ញាតឱ្យយើងប្រើប្រាស់មនុស្សយន្តចូលក្នុងបន្ទប់អ្នកជំងឺជំនួសវិញ”។

នៅពេលដែលមនុស្សយន្តចូលក្នុងបន្ទប់គ្រូពេទ្យ ឬគិលានុបដ្ឋាយិកាអាចមើលឃើញអ្នកជំងឺតាមរយៈកាមេរ៉ានៅលើមនុស្សយន្ត។ អ្នកជំងឺនឹងអាចមើលឃើញ អ្នកជំនាញថែទាំសុខភាពដែលកំពុងគ្រប់គ្រងចលនារបស់មនុស្សយន្តជាមួយកុំព្យូទ័រពីខាងក្រៅបន្ទប់ តាមរយៈអេក្រង់ធំមួយនៅលើមនុស្សយន្ត។

ការប្រើប្រាស់មនុស្សយន្ត BeamPro ដើម្បីសួរសំណួរសាមញ្ញៗទៅអ្នកជម្ងឺ
ការប្រើប្រាស់មនុស្សយន្ត BeamPro ដើម្បីសួរសំណួរសាមញ្ញៗទៅអ្នកជម្ងឺ

លោកវេជ្ចបណ្ឌិត Yip បានបន្ថែមថា“ យើងអាចប្រើប្រាស់ BeamPro ដើម្បីសួរសំណួរសាមញ្ញៗ ហើយពីទីនោះយើងធ្វើការសម្រេចចិត្តថាតើយើងត្រូវការដាក់ PPE ពេញលេញ និងចូលទៅពិនិត្យមើលអ្នកជំងឺបន្ថែមទៀត។ ដែលនេះតែងតែពឹងផ្អែកលើការវិនិច្ឆ័យដ៏ល្អបំផុតរបស់គ្រូពេទ្យ”។

លោកស្រី Amanda Kok ប្រធានគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យអាឡិចសាន់ដ្រាបានពន្យល់ថា PPE (Personal Protective Equipment) ឬឧបករណ៍ការពារផ្ទាល់ខ្លួន គឺមានរបាំង N៩៥ សម្លៀកបំពាក់ពេទ្យ ស្រោមដៃ និងឧបករណ៍ការពារមុខ ឬភ្នែក។ អ្នកស្រីបានបន្ថែមទៀតថា មាន ៩ ទៅ ១៧ ឈុតនៃ PPE អាចត្រូវបានប្រើសម្រាប់អ្នកជំងឺម្នាក់ក្នុងមួយថ្ងៃ។ សម្លៀកបំពាក់ពេទ្យ និងស្រោមដៃត្រូវតែបោះចោលបន្ទាប់ពីរាល់ពេលដែលបានប្រើរួច ខណៈដែលម៉ាស់ N៩៥ និងឧបករណ៍ការពារមុខ ឬភ្នែកអាចត្រូវបានប្រើប្រាស់ រហូតដល់ទៅ ៦ ម៉ោង ឬរហូតដល់ប្រឡាក់តែម្ដង។

មនុស្សយន្ត BeamPro
មនុស្សយន្ត BeamPro

BeamPro ត្រូវបានភ្ជាប់ជាមួយថាស ដូច្នេះវាអាចផ្តល់ថ្នាំ និងអាហារដល់អ្នកជំងឺបាន។ ម្យ៉ាងវិញទៀត BeamPro ក៏នឹងត្រូវបានប្រើសម្រាប់ការបញ្ជៀសការចម្លងរោគផ្សេងៗដូចជាជំងឺអុចស្វាយ និងកញ្ជ្រិលជាដើម។

មនុស្សយន្តទី ២ ឈ្មោះ LionsBot កំពុងត្រូវបានដាក់ឱ្យប្រើសម្រាប់បោសសម្អាត បូមធូលី និងដុសខាត់នៅមន្ទីរពេទ្យ នេះបើយោងតាមការចេញផ្សាយពីគេហទំព័ររបស់មន្ទីរពេទ្យ Alexandra នៅថ្ងៃព្រហស្បតិ៍នេះ។ មនុស្សយន្ត LionsBot គឺជាការរួមផ្សំទៅនឹងសង្គមដែលនាំមកនូវសេចក្តីរីករាយនិងការកំសាន្ត និងការផ្លាស់ប្តូរការសន្ទនាដ៏សាមញ្ញជា ៤ ភាសាក៏ដូចជាភាសាអង់គ្លេសបែបសិង្ហបុរីផងដែរ។

មនុស្សយន្ត LionsBot
មនុស្សយន្ត LionsBot

ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មី មន្ទីរពេទ្យបានចាប់ផ្តើមជាមួយ vCare ដែលជាសេវាកម្មពិគ្រោះយោបល់ ជាក់ស្តែងនៅថ្ងៃទី ២០ ខែកុម្ភៈ ដោយធ្វើការពិគ្រោះយោបល់ជាក់ស្តែងសម្រាប់អ្នកជំងឺតាមរយៈការទាញយករូបភាពឱ្យមកនៅជិតបំផុត៕

មន្ទីរពេទ្យអាឡិចសាន់ត្រា(Alexandra Hospital)
មន្ទីរពេទ្យអាឡិចសាន់ត្រា(Alexandra Hospital)
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T