អុញ! ស្ត្រីចិន យកលុយទៅដាក់ក្នុងមាស៊ីនមីក្រូវ៉េវ ដើម្បីកម្ចាត់វីរុស Covid-19 តែមិនបានមួយនាទីផង ស្រាប់តែធំក្លិនឈ្ងៀម

//s5.kh1.co/b3/b36bcd42d1931f9235d79944c78510f01b144436.jpg
សង្គម

 ០៦-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីជនជាតិចិនវ័យចំណាស់ម្នាក់ មកពីខេត្ត Jiangsu បានកម្ចាត់វីរុស Covid-19 ចេញពីលើក្រដាសប្រាក់ ដោយយកប្រាក់ចំនួន៣,១២៥យ័ន (ប្រមាណ៤៥០ដុល្លារអាមេរិក) ដាក់ចូលទៅក្នុងម៉ាស៊ីនមីក្រូវ៉េវ។

ចិន៖ ថ្មីៗនេះ ស្ត្រីជនជាតិចិនវ័យចំណាស់ម្នាក់ មកពីខេត្ត Jiangsu បានកម្ចាត់វីរុស Covid-19 ចេញពីលើក្រដាសប្រាក់ ដោយយកប្រាក់ចំនួន៣,១២៥យ័ន (ប្រមាណ៤៥០ដុល្លារអាមេរិក) ដាក់ចូលទៅក្នុងម៉ាស៊ីនមីក្រូវ៉េវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីដាក់ចូលម៉ាស៊ីនមិនទាន់បានមួយនាទីស្រួលបួលផង ស្រាប់តែមានក្លិនឈ្ងៀមសាយភាយចេញពីផ្ទះបាយ។ ភ្លាមៗនោះ គាត់បានស្ទុះទៅយកប្រាក់ចេញពីម៉ាស៊ីន ប៉ុន្ដែយឺតពេល ព្រោះប្រាក់បានខ្លោចក្រៀមបាត់ទៅហើយ។

ក្រោយមកទៀត គាត់បានយកប្រាក់ទាំងនោះ ទៅធនាគារ China Citic Bank ដើម្បីឲ្យជួយ។ ហើយក្រដាសប្រាក់ភាគច្រើនសុទ្ធសឹងតែជាក្រដាស១០០យ័ន ដែលត្រូវបានខ្លោចក្រៀម រហូតដល់ថ្នាក់បុគ្គលិកធនាគារមើលលែងស្គាល់។

យ៉ាងណាមិញ បុគ្គលិកធនាគារបានប្រើរយៈពេលយូរគួរសម ក្នុងការរាប់ម្ដងមួយៗ និងពិនិត្យមើល ចៀសវាងជាក្រដាសប្រាក់ក្លែងក្លាយ។ ហើយចុងក្រោយ ខាងធនាគារក៏បានប្ដូរប្រាក់ថ្មីៗជូនគាត់វិញយ៉ាងគ្រប់ចំនួនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

បុគ្គលិកធនាគារកំពុងរាប់ប្រាក់ដែលខ្លោចក្រៀម
បុគ្គលិកធនាគារកំពុងរាប់ប្រាក់ដែលខ្លោចក្រៀម
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T