ចង់ស្គម ហើយទុកពោះឲ្យឃ្លាន តែធ្វើចឹង គួរតែគិតឡើងវិញ

//s5.kh1.co/46/46246cb2917f4c1ee25a5972d43c7698f114ded0.jpg
យល់ដឹង

 ២៣-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ប្រសិន​បើ​ដឹង​ថាខ្លួន​អ្នក​មាន​ទម្លាប់​នេះហើយ​ គួរ​តែ​ឆាប់​ផ្លាស់​ប្តូរ​វិញ​ចេញ​ទៅ​ ព្រោះ​វា​នឹង​មិន​ទទួល​បាន​នៅ​លទ្ធផល​អ្វី​នោះ​ទេ​។

បរទេស៖ ជាការពិត​ការ​ដែល ទុក​ពោះ​ឲ្យ​​ឃ្លាន​គឺ ​វា​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដល់​​ការ​សិក្សានិង ការងារ​ប្រចាំថ្ងៃ​របស់​យើង​ លើស​ពី​នេះ​វា​ក៏​អាច​បង្ក​ឲ្យ​ក្លាយ​ទៅ​ជា ​ជំងឺ​ផ្លូវ​ចិត្ត​ផង​ដែរ​ ​នេះ​បើតាមអ្នក​ការ​ស្រាវ​ជា្រវ បាន​លើកឡើង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានមនុស្ស​មួយចំនួន​ធំ ​បាន​យល់​ច្រឡំ​ថា​ការ​ដែល ចូល​គេង​ដោយ​ព្យាយាម​បង្អត់ នៅ​អាហារ​របស់​ខ្លួន​ឯង ​ថា​ជា​គំនិត​ល្អ​ព្រោះ​ពួកគេគិត​ថា ជា​វិធី​សាស្រ្ត​ល្អ ​​ក្នុង​ការ​​ជួយ​ឲ្យ​ពួកគេ​ បញ្ចុះ​ទម្ងន់​បាន​។ ក៏​ប៉ុន្តែ​បើ​តាម ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ​ការ​ដែល​ព្យាយាម​បង្អត់អាហារ​ខ្លួន​ឯង​បែប​នេះ​គឺ​ វា​អាច​មាន​ផល​អវិជ្ជ​មាន​ជះត្រឡប់​មក​វិញ​ ច្រើន​ជាង​ផល​វិជ្ជមាន​។

អ្នក​ប្រាកដ​ជា​អាច​នឹង​ភ្ញាក់​ផ្អើល ​នៅ​ពេល​ដែល​អ្នក​បាន​ដឹង​ពី ​ផល​អវិជ្ជ​មាន​ដែល​អ្នក​នឹង​ទទួលបាន ​​ពី​ការ​ដែល​ព្យាយាម​ចូល​គេង ​ដោយ​បង្អត់​អាហារ​របស់​ខ្លួន​ឯង​។ ហើយ​អ្នកក៏​នឹង ​ប្រាកដ​ជា​​​ផ្លាស់​ប្តូរ ​នៅ​ទម្លាប់​នេះ​ចោល​ផង​ដែរ៕ តោះ​ចង់​ដឹង​ថា​មាន​​ផល​ប៉ះ​ពាល់​បែប​ណា​ខ្លះ​នោះ សូម​ទៅ​អាន​ទាំង​អស់​គ្នា៖ ​

១. អ្នកអាចបាត់បង់ទម្រង់​នៃសាច់ដុំ

បាត់បង់ទម្រង់​នៃសាច់ដុំ
បាត់បង់ទម្រង់​នៃសាច់ដុំ

យោងតាមអ្នកឯកទេស បានឱ្យដឹងថាសម្រាប់ អ្នកដែលព្យាយាមហាត់​យក​ កង់​នៃ​ សាច់ដុំ គឺ​អ្នកមិនគួរ​ទុក​ពោះ​ របស់​អ្នក​ ឲ្យនៅ​ឃ្លាន​នោះ​ទេ អ្នកប្រហែលជារំលងអាហារ ពេលល្ងាចរបស់អ្នក ប៉ុន្តែត្រូវ​ចាំ​ថា​រាងកាយ​របស់​អ្នក​ត្រូវការ សារធាតុចិញ្ចឹមដើម្បី បំលែងប្រូតេអ៊ីន ទៅជាសាច់ដុំ។

២. អ្នក​អាច​នឹង​ឡើង​គីឡូ​លើស​ដើម​

ឡើង​គីឡូ​លើស​ដើម​
ឡើង​គីឡូ​លើស​ដើម​

អ្នក​អាច​នឹង​មិន​ទទួល​បាន​ផល​អ្វី​នោះ​ទេ ​ពី​ការ​ដែល​ព្យាយាម​ចូល​គេង​ ដោយ​ពោះ​កំពុង​តែឃ្លាន។ ពី​ព្រោះ​ស្រប​ពេល​ដែល​ អ្នក​ព្យាយាម​បង្អត់​ អាហារ​ខ្លួន​ឯង នោះ​អ្នក​ក៏​ប្រាកដ​ជា​ឃ្លាន ​នឹង​ញុំា​ច្រើនលើស​ដើម​។ ឬអាច​និយាយ​ម្យ៉ាង​ទៀត​ថា ​អ្នក​បាន​ញុំា​អាហារ​ជា​ច្រើនភ្លាម​ៗ ​ក្នុង​ពេល​តែ​មួយ​ ជំនួស​ឲ្យ​ការ​ឃ្លាន​ ហើយ​ទម្លាប់​នេះ​បាន​កើត​ឡើង​ ជា​រៀង​រាល់​ថ្ងៃ​ដែល​ជា​ហេតុ ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ​ខ្លាំង​ជា​មុន​។

វា​ជា​ការ​ល្អ​ប្រសិន​បើ ​អ្នក​ញ៉ាំអាហារ២-៣ ម៉ោង​មុនពេល​ចូល​គេង​​គឺ ល្អ​ដរាប​ណា​វា​​ជាអាហារ​សុខ​ភាព​។

៣. អ្នក​នឹង​គេង​មិន​បាន​ស្កប់ស្កល់​

​គេង​មិន​បាន​ស្កប់ស្កល់​
​គេង​មិន​បាន​ស្កប់ស្កល់​

យើងភាគច្រើនប្រហែលជា ធ្លាប់ចូលគេងដោយការ​ឃ្លាន។ ក្នុង​ពេល​នោះ​ ​ក្រពះ​របស់​អ្នក​ប្រាកដ​​ជា ​​កូរ​​មិន​​ឈប់​ ហើយក៏​នឹង​ធ្វើ​ឲ្យ​ អ្នកគិតដល់​រឿង​តែមួយគត់ គឺថាតើអ្នកនឹង​អាចទ្រាំ​វា ​រហូត​ដល់​អាហារ​ពេល​ព្រឹក ដែល​ឬអត់​​។ ​ក្នុងស្ថានភាពនេះ គឺ​វាត្រូវការពេលវេលាយូរ​ខ្លាំង​ណាស់​​ ដើម្បី​អាច​ដេកលក់បាន ​ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​គេង​លក់ស្រួល សូមកុំទុកខ្លួនឯងឲ្យ​ឃ្លាន​បែននេះអី។ បើយោងតាមអ្នកឯកទេស បាន​លើកឡើង​ថា ​ប្រសិនបើអ្នកមានអារម្មណ៍ឃ្លាន យ៉ាងហោចណាស់អ្នក​អាច​ញុំា​​ ត្រសក់ និងទឹកខ្លះជំនួសដោយ​នំ ប្រសិនបើអ្នកចូលគេងរួចហើយនោះ​។

៤. អ្នក​ប្រាកដ​ជា​បាត់​ប​ង់​នៅ​ថាម​ពល​

​បាត់​ប​ង់​នៅ​ថាម​ពល​
​បាត់​ប​ង់​នៅ​ថាម​ពល​

ប្រសិនបើអ្នកបង្អត់​ខ្លួន​ឯង ​ អ្នកនឹងមិនមានថាម​ពល​គ្រប់​គ្រាន់ ​ក្នុង​ការ​ធ្វើ​ការ​ងារ​ពេញ​មួយ​ថ្ងៃនោះ​ទេ។ វា​ពិត​ជា​មាន ​សារៈ​សំខាន់​ខ្លាំង​ណាស់ ​​ក្នុង​ការ​ដែល​មាន​អារម្មណ៍​ល្អ​នៅ​ពេល​ព្រឹក ​ពីព្រោះ​យើង​ត្រូវ​ទៅ​ធ្វើការ ​ហើយ​ខួរក្បាល​របស់​យើង ក៏​​ត្រូវ​ការ​ប្រើច្រើន​​​ផង​ដែរ​។ ​អ្នក​ស្រាវ​ជ្រាវ​ បាន​កត់​សម្គាល់​ឃើញ​ថា ​ផល​ប៉ះពាល់​ជាច្រើន ​ពីការ​ឃ្លាន​អាច​បង្ក​គ្រោះ​ថ្នាក់ ​ដូច​ជាអស់​កម្លាំង​ និង​ធ្លាក់​ទឹក​ចិត្តបាន​​។ ​ប្រសិន​បើ​អ្នក​​សំរេច​ចិត្តទុកពោះ​ឲ្យ​នៅ​ឃ្លាន ​នៅ​ពេល​យប់​មុន​និង ភ្ញាក់​ពីដំណេក​អ្នកនឹង ​បាត់​បង់​ថាមពល ​ហើយ​វា​ក៏​នឹង​បណ្តាល​ឲ្យ​អ្នក ​មាន​អារម្មណ៍មិន​ល្អ​ ដែល​វា​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់ ​ដល់លទ្ធផល​​​នៅ​កន្លែង​ធ្វើ​ការ​។ ​​​ តើ​អ្នក​គិត​​យ៉ាងណា​អំពី​ការ​ញ៉ាំ​មុន​ពេល​ចូល​គេង​? តើ​អ្នក​ព្យាយាម​ញ៉ាំ​អាហារ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ចូល​គេង​? ​

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T