ពិតជាអស្ចារ្យ! អ្នកគាំទ្រក្រុម BTS រៀបចំគម្រោងដ៏ធំមួយដើម្បីអបអរសាទរថ្ងៃកំណើតរបស់ suga

//s5.kh1.co/93/93a89416894dcffa6838014b7538c50b10bba7e1.jpeg
នារី

 ០៥-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រីករាយថ្ងៃកំណើត Suga!!

កូរ៉េខាងត្បូង៖ ជាមួយនឹងខួបកំណើតរបស់ Suga សមាជិកក្រុម BTS ដែលក្នុងនោះអ្នកគាំទ្រគ្រោងអបអរសាទរជាមួយនឹងគម្រោង និងព្រឹត្តិការណ៍យ៉ាងពិសេស។ Baidu Suga Bar ជាក្លឹបអ្នកគាំទ្រ Suga មកពីប្រទេសចិនបានរៀបចំគម្រោងខួបកំណើតទ្រង់ទ្រាយធំដែលមាន ៦ ផ្នែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមក្រឡេកមើលគម្រោងអស្ចារ្យទាំងអស់ដែលពួកគេបានរៀបចំសម្រាប់ថ្ងៃកំណើតរបស់ Suga៖

ផ្នែកទី ១

សម្រាប់ផ្នែកដំបូងនៃព្រឹត្តិការណ៍ពួកគេនឹងត្រូវអានសាររបស់អ្នកគាំទ្រទៅកាន់ Suga តាមរយៈវិទ្យុដើម្បីអបអរថ្ងៃកំណើតរបស់គាត់។

ផ្នែកទី ២

ការផ្សាយពាណិជ្ជកម្មផ្ទាំងប៉ាណូដ៏ធំមួយនឹងត្រូវចាក់នៅផ្លូវលេខ ៤២ និងលេខ ៨ នៅទីក្រុង New Work។ គាត់ក៏នឹងក្លាយជាសិល្បករ K-Pop ដំបូងគេដែលបានបង្ហាញខ្លួននៅលើផ្ទាំងប៉ាណូនេះ។

ផ្នែកទី ៣

ស្ថានីយរថភ្លើងក្រោមដីចំនួន ៩ ខ្សែនៃស្ថានីយ៍រថភ្លើងក្រោមដីនៅទីក្រុងសេអ៊ូល ហើយនឹងមានអេក្រង់ LED សរុបចំនួន ១០៧២ ផ្ទាំងដែលបញ្ជូនសារក្នុងថ្ងៃកំណើតដល់ Suga។

ផ្នែកទី ៤

អ្នកអាចមើលឃើញ Suga នៅ Lotte World Theme Park រហូតដល់ថ្ងៃទី ១១ ខែមីនាជាមួយនឹងព្រឹត្តិការណ៍បញ្ចាំងវីដេអូ LED ដ៏ធំមួយផងដែរ។ គាត់គឺជាសិល្បករដំបូង​ ហើយតែមួយគត់ដែលត្រូវបានបង្ហាញនៅលើអេក្រង់វីដេអូ LED។

ផ្នែកទី ៥

កុំមានការភ្ញាក់ផ្អើលប្រសិនបើអ្នកឃើញ Suga ពេលអ្នកកំពុងដើរទិញឥវ៉ាន់នៅអូលីវយាំងក្នុងប្រទេសកូរ៉េ។ អ្នកគាំទ្រនឹងចាក់វីដេអូឃ្លីបរបស់ Suga នៅក្នុងហាងអូលីវយាំងជាង ១.២០០ កន្លែងនៅក្នុងប្រទេសកូរ៉េ!

ផ្នែកទី ៦

សម្រាប់ផ្នែកចុងក្រោយនៃគម្រោងរបស់ពួកគេ គឺពួកគេបានបរិច្ចាគកញ្ចប់សាច់មាន់ចំនួន ៣៩០ ប្រអប់ដល់កន្លែងមើលក្មេងចំនួន ៣៩ កន្លែងនៅក្នុងប្រទេសកូរ៉េដើម្បីអបអរថ្ងៃកំណើតរបស់ Suga ដែលជាថ្ងៃទី ៩ ខែមីនា។

អ្នកគាំទ្រពិតជារំភើបដែលបានឃើញព្រឹត្តិការណ៍ផ្សេងទៀតដែល CHINA SUGA BAR បានគ្រោងទុកសម្រាប់ថ្ងៃកំណើតរបស់ Suga! រីករាយថ្ងៃកំណើតដំបូងដល់អ្នក Suga៕

Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T