មូលហេតុបែបនេះសោះ ទើបស្រ្តីភាគច្រើននៃកុលសម្ព័ន្ធមួយរបស់ប្រទេសអេត្យូពី យកចានធំៗដាក់ចូលបបូរមាត់ (មានវីដេអូ)

//s5.kh1.co/20/20d1b7f453da99d4c9828d75d141920921d89ab4.jpg
សង្គម

 ០៤-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មូលហេតុបែបនេះសោះ ទើបស្រ្តីភាគច្រើននៃកុលសម្ព័ន្ធរបស់ប្រទេសអេត្យូពី យកចានទៅធំៗដាក់ចូលបបូរមាត់

អេត្យូពី៖ ប្រទេសអេត្យូពី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមនុស្សជាតិ និងវប្បធម៌ចម្រុះច្រើនបំផុតមួយ នៅទ្វីបអាហ្វ្រិក។ ប្រទេសនេះ មានក្រុមជនជាតិភាគតិចប្រហែល៨៦ ហើយក្រុមជនជាតិភាគតិចនីមួយៗសុទ្ធសឹងតែមាន ទំនៀមទំលាប់ និងវប្បធម៌ ប្លែកៗខុសពីគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កុលសម្ព័ន្ធមួយប្រភេទឈ្មោះថា Suri គឺជាកុលសម្ព័ន្ធដែល រស់នៅតាមជ្រលងភ្នំ Rift ដែលជាតំបន់វាលទំនាបនៃប្រទេសអេត្យូពី មានព្រំប្រទល់ជាប់នឹងប្រទេសស៊ូដង់ តាំងពីដើមទសវត្សរ៍ឆ្នាំ ១៨០០ មកម៉្លេះ ហើយប្រជាជនរបស់កុលសម្ព័ន្ធនេះ មានគ្នាប្រមាណពី ៤០ ទៅ ២៥០០នាក់។

ប្រជាជន នៃកុលសម្ព័ន្ធ Suri
ប្រជាជន នៃកុលសម្ព័ន្ធ Suri

បើនិយាយពីទំនៀមទំលាប់វិញ ក្រុមនេះក៏មានទំនៀមទំលាប់ម៉្យាងខុសប្លែកពីជនជាតិភាគតិចដទៃផងដែរ គឺការយកចានដែលធ្វើពីដីឥដ្ឋដែលមានអង្កត់ផ្ចិតប្រមាណ ១៦អុីញដាក់ចូលក្នុងបបូរមាត់មនុស្សស្រីនៅពេលដែលពួកគេមានអាយុ១២ឆ្នាំឡើងទៅ។ ហើយកាលណា រង្វង់នៃចានកាន់តែធំ លុះពេលដែលស្រ្តីនោះរៀបការឪពុកម្ដាយរបស់គេ នឹងអាចទារថ្លៃបណ្ដាការពីខាងប្រុសកាន់តែច្រើន។

គួរឲ្យដឹងផងដែរថា កុលសម្ព័ន្ធ Suri ត្រូវបានគេបញ្ចូលឈ្មោះជាផ្លូវការណ៍ទៅក្នុងប្រទេសអេត្យូពី តាំងពីឆ្នាំ១៨៩៧មកម៉្លេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ប្រជាជន នៃកុលសម្ព័ន្ធ Suri
ប្រជាជន នៃកុលសម្ព័ន្ធ Suri
ប្រជាជន នៃកុលសម្ព័ន្ធ Suri
ប្រជាជន នៃកុលសម្ព័ន្ធ Suri
ប្រជាជន នៃកុលសម្ព័ន្ធ Suri
ប្រជាជន នៃកុលសម្ព័ន្ធ Suri
ប្រជាជន នៃកុលសម្ព័ន្ធ Suri
ប្រជាជន នៃកុលសម្ព័ន្ធ Suri
ប្រជាជន នៃកុលសម្ព័ន្ធ Suri
ប្រជាជន នៃកុលសម្ព័ន្ធ Suri
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T