ប្រយ័ត្នផង ទង្វើទាំងនេះ ជាមូលហេតុ ដែលធ្វើឲ្យជើងអ្នក ខ្លីមួយចំហៀងដោយមិនដឹងខ្លួន

//s5.kh1.co/78/785476deee7f5c7ee687def783b9e80b5399888a.jpg
យល់ដឹង

 ២៦-ឧសភា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

ទាំង​នេះ ​គឺ​ជា​គ្រោះ​ថ្នាក់​ ដែល​អាច​បណ្តាល​ឲ្យ​អ្នក​មាន​ប្រវែង​ជើង​ មិន​ស្មើ​គ្នា​ដោយមិន​ដឹង​ខ្លួន ដូច្នេះ​សូម​មាន​នៅការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់គ្នា។

បរទេស៖ នេះ​ជា​រឿង​មួយ​ ​ដែលកម្រ​ខ្លាំងណាស់ ដែល​ជើង​របស់​មនុស្ស ​អាច​មាន​ប្រវែង​ខុសគ្នានោះ។ ក៏ប៉ុន្តែ​អ្នករាល់​គ្នា​គឺ ​សុទ្ធ​សឹង​តែ​បានកើត​មក​បែបនេះ​ ក៏ប៉ុន្តែ​វាពិបាក ក្នុង​ការ​ពិនិត្យ​មើល​រហូតទាល់​តែ យើ​ងឈាន​ដល់​វ័យចាស់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែ​គេក៏​ឃើញ​ថា​មាន​មនុស្ស​ជា​ច្រើន​ បាន​ជួប​នៅ​បញ្ហា​ប្រវែង​ជើង​ខ្លី​ជាង​គ្នា ​ក៏​ព្រោះ​តែ​អាចមក​ពី​ដោយ​សារ​តែ ការ​ជួប​នៅ​ឧប្បទ្ទវហេតុ ​ដែល​បាន​ធ្វើ​ឲ្យ​ជើង​របស់ ពួកគេ​ក្រិន ឬ​ក៏​ធ្វើ​ឲ្យ​វា​លូត​លាស់ ​មិន​ស្មើគ្នា​ជា​ដើម​។ ក៏​ប៉ុន្តែ​ពេល​ខ្លះក៏​គ្មាន​ ហេតុ​ផល​ណា​មួយ​បញ្ជាក់​ច្បាស់​លាស់ ​ពី​បញ្ហា​នេះ​ផង​ដែរ។

មូល​ហេតុ​ដែល ​ធ្វើឲ្យ​ជើង​របស់​យើង ​អាចមាន​ប្រវែង​មិន​ស្មើគ្នា ​គឺ​អាចបណ្តាល​មក​ពី​បញ្ហាផ្សេងៗ​ជា​ច្រើន ​ដែល​ពេល​ខ្លះ​យើងម្នាក់​ៗ​ មិន​បាន​ចាប់​អារម្មណ៍​ពី ​សកម្ម​ភាព​ដែល​យើង​ធ្វេសប្រហែស ​ទាំងអស់​​នេះនោះ​ទេ​៕

ចង់​ដឹង​ថា​បណ្តាល​មកពីកត្តាអ្វី​ខ្លះ​នោះ ​សូម​ទៅ​ដឹង​ទាំង​អស់គ្នា​៖

១. ការ​របួស​នៃ​ឆ្អឹង​

ការ​របួស​នៃ​ឆ្អឹង​
ការ​របួស​នៃ​ឆ្អឹង​

នៅ​ពេល​ដែល​ជើ​ង​របស់​យើង ​មាន​របួស​វា​នឹងអាចបញ្ឈប់​នៅ ​ការ​លូត​លាស់​នៅ​តាម​ទិសដៅផ្សេងៗ​មួយ​ចំនួន​ នៃ​ជើង​របស់​យើង ជា​ពិសេស​នោះ​គឺ ​នៅ​ពេល​អ្នកមាន​របួស​បាក់​ឆ្អឹង ឬ​ ប្រសិន​បើ​ជាលិកា​សាច់​ដុំ ​ត្រូវ​បាន​ធ្វើ​ទុក្ខ​។ ហើយ​អ្វី​ដែល​គួរ​តែ​ចាប់​អារម្មណ៍បន្ថែម​ទៀតនោះគឺ​ថា ការ​បាក់​ឆ្អឹងមិន​មែន​តែ​ងតែ​ធ្វើ​ឲ្យ​ឆ្អឹង ​មានស​ភាព​ក្រិនរហូត​នោះ​ទេ តែ​ពេល​ខ្លះ​នៅ​ខណៈ ដែល​ដំណើរ​ការ​នៃ​ការ​ជា​សះ​ស្បើយ​នោះ​គឺ ធ្វើ​ឲ្យឆ្អឹង​រីកធំ​ខុសពីធម្មតា ជា​ង​ឆ្អឹងជើង​​ម្ខាង​ផ្សេងទៀត។

២. របួសដែល​បណ្តាល​មក​ពីការលេងកីឡា

របួសដែល​បណ្តាល​មក​ពីការលេងកីឡា
របួសដែល​បណ្តាល​មក​ពីការលេងកីឡា

ជាពិសេស​គឺ ​ចំពោះ​កុមារការលេង​កីឡា​ ​អាច​ធ្វើ​ឲ្យ​អវៈយវៈរបស់​ពួកគេ ​លូតលាស់​ល្អ​ ​ ជា​ពិសេសនោះគឺ ​កីឡា​បាត់​ទាត់​គឺ​អាច​ធ្វើ​ឲ្យ​ឆ្អឹង ​របស់​ពួកគេ​រឹង​មាំនៅ ពេលដែល​ពួកគេ​ធំពេញ​វ័យ​។ តែ​ជាមួយគ្នា​នេះវាក៏​អាច ​ធ្វើ​ឲ្យ​ជើង​របស់ពួកគេ​មាន​ គ្រោះថ្នាក់ឆ្អឹង​ ឬ​អាច​មាន​ប្រវែង​ខុសគ្នា​ ជា​ពិសេស​នោះគឺ​ចំពោះ​ជើង​ ដែល​ពួកគេ​ប្រើ​ប្រាស់​ ក្នុង​ការ​សុត​បាល់ ​ជា​ប្រចាំនោះ​ផង​ដែរ។

៣. ការ​ប្រើ​ប្រាស់​អវៈយវៈ​ហួស​ប្រមាណ​

ការ​ប្រើ​ប្រាស់​អវយវៈ​ហួស​ប្រមាណ​
ការ​ប្រើ​ប្រាស់​អវយវៈ​ហួស​ប្រមាណ​

នៅ​ពេល​លេង​កីឡា ​ការ​ប្រើ​ដៃ​និង​ជើង​ច្រើ​ន​ពេក ​អាចនឹង​បណ្តាល​​អោយ ​ស្ត្រេស​រ៉ាំរ៉ៃ​លើ ​ដៃ​ជើង​របស់​យើង​បាន​។ កាល​ដែល​និយម​ប្រើ​ប្រាស់​ នៅ​កម្លាំង​ដៃជើង​ខ្លាំង​​បែប​នេះ វា​អាច​នឹង​បណ្តាល​ឲ្យ ​ដៃរបស់​យើង​មាន​បញ្ហា​មួយ ​ដែល​ហៅថា “Little League Shoulder” ដែល​ជា​ការ​ខូច​ខាត​ និង​​បញ្ឈប់នៅ​ការ​លូត​លាស់​ នៃ​ឆ្អឹង​ខ្ចីរបស់​កុមារ ​និង​មនុស្ស​វ័យ​ជំទង់​។ គ្រាន់​តែ​ចាំ​ថា​កីឡា​មិន​អាក្រក់​ទេ​ តែ​ចៀស​វាង​កុំ​លេង​តែ​កីឡា​ដដែល​ៗ​រហូត​។

៤. ដួល

ដួល ឬ​ប៉ះទង្គិច​អ្វីមួយ
ដួល ឬ​ប៉ះទង្គិច​អ្វីមួយ

គ្រោះ​ថ្នាក់​ទូទៅ ​ដូចជា​ដួលឬ​ប៉ះទង្គិច អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ ​លើ​ឆ្អឹង​របស់​យើង​ដោយ​របៀប​ផ្សេងៗ​គ្នា។ គ្រោះ​ថ្នាក់​នេះ​អាច​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង ​និង​ជើង​របស់​មនុស្ស​យើង​រងរបួស​ និង​ធ្វើ​ការ​លូត​លាស់ មិន​ប្រក្រតី​ផងដែរ។

៥. សកម្មភាព​គ្រោះ​ថ្នាក់​

សកម្មភាព​គ្រោះ​ថ្នាក់​
សកម្មភាព​គ្រោះ​ថ្នាក់​

ជា​ពិសេស​គឺ​សម្រាប់​កុមារ សកម្មភាពក្នុង​ការលេង​នៅ​ល្បែង​កម្សាន្ត ​មួយ​ចំនួន​ធំ នាំមក​នៅ​គ្រោះថ្នាក់​ខ្លាំង ដូចជា​ការលេងលោត ​ហើយទម្លាក់​ខ្លួន​ ដែល​ធ្វើ​ឲ្យ​មាន​របួស និង ​ប៉ះ​ទង្គិច​ដល់​ឆ្អឹង​ផង​ដែរ។

៦. ឥរិយាបថ​មិន​ស្មើគ្នា

ឥរិយាបថ​មិន​ស្មើគ្នា
ឥរិយាបថ​មិន​ស្មើគ្នា

អ្នក​ប្រហែល​ជា​ធ្លាប់​លឺ​ថា ​ឥរិយាបថ​មិន​ល្អ​អាច​បណ្តាល​ឱ្យ ​ជើង​របស់​អ្នកមិន​ស្មើគ្នា​។ បើ​យោង​តាម​popular belief បាន​បញ្ជាក់​ថា ឥរិយាបថ​មិន​ស្មើ​គ្នា​ទាំងនេះ ​អាច​បណ្តាលឆ្អឹងរបស់​យើង ​បង្ហាញ​នៅ​សភាពមិន​ស្មើគ្នា​ តែ​វា​មិន​បង្ក​ឲ្យ​មាន​ភាពឈឺចាប់ ដល់​ឆ្អឹងរបស់យើង​នោះទេ ហើយ​វាក៏​អាច​វិល​មក​សភាព​ដើម​វិញ​ នៅ​ពេល​ដែល​យើង​ព្យាយាម ​ធ្វើ​លំហាត់ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ​។

៧. ជំងឺ

មាន​លក្ខខណ្ឌ​និង ​ជម្ងឺ​ជា​ច្រើន​ដែល​ជាកត្តា ក្នុងការ​ជះ​ឥទ្ធិពល​ដល់​ ការលូត​លាស់​របស់​ឆ្អឹង ​ដូច​ជា​ដុំសាច់​ដែល​​ដុះ​លើ​ថាស​នៃឆ្អឹង ​​ឬ​​ការ​លូតលាស់​នៃឆ្អឹង​ខ្ចី​ នៅ​លើ​ឆ្អឹង​ជាដើម។ ទោះ​យ៉ាង​សូម្បី​តែ​ជំងឺ ​ដែល​ជះ​ឥទ្ធិពល​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ ​ក៏​អាច​ធ្វើ​ឱ្យ​ឆ្អឹងក្រិន ​ក្នុង​ការ​លូត​លាស់​បាន​ដែរ​។​

តើ​មាន​បញ្ហា​ទាក់ទង​នឹង​ជើង ​អ្វីខ្លះ​ទៀត​ដែល​អ្នក​បា​នជួបប្រទះ​? ​

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T