ស៊ីគ្នាឯងដើម្បីរស់! សត្វខ្លាឃ្មុំនៅតំបន់ប៉ូល​បង្ខំចិត្ត​ស៊ី​គ្នា​​ឯង​​ជាអាហារ (មានវីដេអូ)

//s5.kh1.co/94/94a3a15cc6c06667670a34e6398ab2dee45289b4.jpg
សង្គម

 ០៣-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស៊ីគ្នាឯងដើម្បីរស់!

ជាធម្មតា សត្វខ្លាឃ្មុំស៊ីសាច់ជាអាហារ ក៏ប៉ុន្ដែវាមិនដែលស៊ីគ្នាវាឡើយ។ តែដោយសារកម្ដៅ​កើន​ឡើង​ ក៏ដូចជាសកម្មភាពរបស់មនុស្សនៅតំបន់អាក់ទិចបានធ្វើឲ្យទឹកកករលាយ​ ដែលបានបំផ្លាញ​ទីជម្រក​រួមទាំងចំណីរបស់ពួកវា ខ្លាឃ្មុំមួយចំនួនត្រូវគេប្រទះឃើញថាស៊ីគ្នាឯងជាអាហារ មើលទៅគួរឲ្យ​សង្វេគ​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអ្នកឯកទេសនៃខ្លាឃ្មុំតំបន់ប៉ូល លោក Ilya Mordvintsev នៅវិទ្យាស្ថានបញ្ហា​បរិស្ថាន​វិទ្យា និងការវិវត្តនៃទីក្រុងម៉ូស្គូបាននិយាយថា៖ "ករណីសត្វស៊ីសាច់ ដែលនៅក្នុង​ចំណោម​ខ្លាឃ្មុំ​ទឹកកក​បានកើតឡើងជាយូរមកហើយ ប៉ុន្តែម្ដងនេះត្រូវបានគេរកឃើញជាលើក​ដំបូង ថាស៊ីពូជ​អម្បូរគ្នា​ឯង​"។

https://s5.kh1.co/__image/w=650,h=342,q=100/de/dede471d6a14bd6fdab173623575442d391a4e0b.jpg

បើតាមការស្រាវជ្រាវបានបញ្ជាក់ថា ដោយសារតែអាកាសធាតុប្រែប្រួលបូករួមទាំងខ្វះអាហារទៀត​នោះ ទើបវាធ្វើដូច្នេះ។ ម្យ៉ាងទៀត នៅពេលខ្លាឃ្មុំឈ្មោលធំឃើញខ្លាឃ្មុំញី គឺខ្លាឃ្មុំឈ្មោលទៅ​វាសង្គ្រប់​ខ្លាឃ្មុំញីតែម្ដង ព្រោះខ្លាឃ្មុំញីមានរាងតូចជាង។​ ប៉ុន្ដែជាធម្មតា សត្វខ្លាឃ្មុំទឹកកក​ចាប់ត្រីនៅក្នុង​សមុទ្រទឹកកក​ នៅពេលទឹកកករលាយ ពួកវាព្យាយាមហែលទៅរកផ្ទាំងទឹកកករឹង​ដើម្បីមាន​ភាព​ងាយស្រួលក្នុងការដកដង្ហើម។

សូមទស្សនាវីដេអូខាងក្រោម៖

Sok Lyheng
សុខ លីហេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T