មកដឹងពីប្រព័ន្ធ 5G និងកម្លាំងសាកថ្មរហូត​ទៅដល់​44W​ របស់ Vivo Z6 5G

//s5.kh1.co/4a/4a7208721256eaf8f59e2f1688655b28ceb79bb0.jpg
បច្ចេកវិទ្យា

 ០៣-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន Vivo បានប្រកាស Vivo Z6 5Gម៉ាសុីនចិនកាលពីថ្ងៃទី ២៩ ខែកុម្ភៈកន្លងទៅថ្មីៗនេះ

ក្រុមហ៊ុនផលិតទូរស័ព្ទចិន vivo បានដាក់លក់ស្មាតហ្វូន Z5 កាលពីខែកក្កដា ហើយថ្ងៃនេះក្រុមហ៊ុនបានបង្ហាញអ្នកស្នងតំណែងរបស់ខ្លួនដែលមានឈ្មោះថា vivo Z6 5G ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

vivo Z6 5G ត្រូវបានបង្កើតឡើងនៅជុំវិញអេក្រង់ទំហំ ៦.៥៧ អ៊ីញ ២០:៩ ដែលមានទំហំ ២៤០០ គុណ ១០៨០ ភិចសែល។ វាត្រូវបានព័ទ្ធជុំវិញដោយរាងកោងទាំងសងខាង ហើយផ្ទៃអេក្រង់ និងដងខ្លួន ៩០.៧៤%។ គំលាតពីគែម ៣.៨៥ មីលីម៉ែត្រ នៅជ្រុងខាងស្តាំផ្នែកខាងលើដែលមានកាមេរ៉ាថតរូបទំហំ ១៦ មេហ្គា ជាកាមេរ៉ា Selfie។

កម្រិតបង្ហាញកាមេរ៉ា
កម្រិតបង្ហាញកាមេរ៉ា

នៅផ្នែកខាងក្រោយអ្នកទទួលបានម៉ាស៊ីនស្កេនក្រយៅដៃអមជាមួយការតំឡើងកាមេរ៉ាភ្លោះរាងអក្សរ L ដែលជាការរួមបញ្ចូលគ្នា ៤៨ មេហ្គាភិចស៊ែលជាលែនគោល ៨ មេហ្គាភិចស៊ែលជាលែនទូលាយ (អាចថត១១២ ដឺក្រេ) ម៉ាស៊ីន ២ មេហ្គាជាលែនដែលអាចថតវត្ថុ និង ២ មេហ្គាស៊ែនស័រ។

ម៉ាស៊ីនថតអាចចាប់យករូបភាពតាមទ្រង់ទ្រាយ RAW និងផ្តល់ការណែនាំជាមួយកាមេរ៉ាឈរចំនួន ១៤៤​ ទម្រង់ដែលអាចជួយអ្នកបង្កើតរូបថត Instagram ដែលល្អឥតខ្ចោះ។

Z6 5G គាំទ្រប្រព័ន្ធ 5G មានពីរប្រភេទ (SA / NSA) និងមានឈីប Snapdragon 765G SoC មានរ៉េមទំហំ 6GB និង 8GB និងអង្គផ្ទុកទិន្នន័យ 128GB ។

នៅផ្នែកខាងមុខផ្នែកទន់ Z6 5G ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 10 ដែលមានមូលដ្ឋានលើ Funtouch OS 10 និងមានលក្ខណៈពិសេសដូចជា Multi-Turbo 3.0, Game Space 3.0 និង Game Box ។

ស្មាតហ្វូនដើរដោយថាមពល Snapdragon 765G មានដូចទៅនឹងកុំព្យូទ័រ ហើយវាត្រជាក់ដែលប្រើបន្ទះស្រូបយកកម្ដៅត្រជាក់ ៨៥ មីលីម៉ែត្រជាមួយនឹងសីតុណ្ហភាពស្នូល ១០ អង្សាសេ។ លើសពីនេះទៅទៀតប្រព័ន្ធនេះមានឧបករណ៍កំដៅក្រាហ្វិចពហុស្រទាប់ដែលមានផ្ទៃដីសរុបលើសពី ១០,០០០ មីលីម៉ែត្រការ៉េ។

បន្ទះបន្សាបកំដៅ
បន្ទះបន្សាបកំដៅ

vivo Z6 5G ផ្ទុកថាមពលថ្ម ៥,០០០ mAh ដែលអាចទាញថាមពលតាមរយៈរន្ធ USB-C បានដល់ ៤៤W សាកពី ០% ដល់ ៧០% ក្នុងរយៈពេលតែ ៣៥ នាទីប៉ុណ្ណោះ។ បន្ទាប់មកចំណាយពេល ៣០ នាទីទៀតដើម្បីឈានដល់ ១០០% ។

កម្លាំងសាកថ្ម44វ៉ាត់
កម្លាំងសាកថ្ម44វ៉ាត់

ស្មាតហ្វូននេះមានរន្ធដោតកាសទំហំ ៣.៥ មីលីម៉ែត្រដែលស្ថិតនៅផ្នែកខាងក្រោម និងមានជម្រើស ៣ ពណ៌គឺ Ice Age, Interstellar Silver, និង Aurora Black (ម៉ាស៊ីនចិន) ។

Z6 5G ចាប់ផ្តើមពី ២.២៩៨ យ័ន ($ ៣៣០ / € ៣០០) ជាមួយរ៉េមទំហំ ៦ ជី និងទំហំផ្ទុក ១២៨ ជីកាបៃ និងមានតម្លៃ៣០០យ័ន (លើស៤៣ ដុល្លារ / លើស៣៩អឺរ៉ូ) សម្រាប់រ៉េមទំហំ ៨ ជី។ វាបានដាក់លក់នៅប្រទេសចិនកាលពីថ្ងៃទី ២៩ ខែកុម្ភៈ៕

ជម្រើសមានបីពណ៌
ជម្រើសមានបីពណ៌
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T