ត្រជាក់ខ្លាំងពេក! ផ្ទះនៅញូយ៉ក ត្រូវគ្របដណ្ដប់ទាំងស្រុងដោយផ្ទាំងទឹកកក មើលទៅគួរឲ្យចាប់អារម្មណ៍ (មានវីដេអូ)

//s5.kh1.co/50/50ff6635d022586355b856a5cc23dae377b3e3c0.jpg
សង្គម

 ០២-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ផ្ទះជា​ច្រើនខ្នង ដែលមានមូលដ្ឋាននៅសង្កាត់ Lake Erie ក្នុងទីក្រុងញូយ៉ក ត្រូវគ្របដណ្ដប់ទាំងស្រុងដោយផ្ទាំងទឹកកក ក្រោយមានព្យុះមួយបានវាយប្រហារ

ញូយ៉ក៖ ផ្ទះជា​ច្រើនខ្នង ដែលមានមូលដ្ឋានក្នុងសង្កាត់ Lake Erie ក្នុងទីក្រុងញូយ៉ក ត្រូវគ្របដណ្ដាប់ទាំងស្រុងដោយផ្ទាំងទឹកកក ក្រោយមានព្យុះមួយបានវាយប្រហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពដ៏កម្របានបង្ហាញពីផ្ទះ និងដើមឈើជាច្រើន នៅតាមបណ្ដោយឆ្នេរ Hoover មានទីតាំងចំពីមុខបឹង Erie ត្រូវបានព្រិល និងផ្ទាំងទឹកកកហុំព័ទ្ធយ៉ាងក្រាស់។ កម្រាស់ផ្ទាំងទឹកកកប្រមាណពី ទៅ អុីញ (២.៥៤ ទៅ ៧.៦២ សង់ទីម៉ែត្រ) បានបង្ខំឲ្យអ្នកស្រុកចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកជម្រកថ្មីដែលមានសុវត្ថិភាព សម្រាប់ជ្រកកោណជាបណ្ដោះអាសន្ន។

ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក

អ្នកស្រុកដែលរស់នៅតំបន់ខាងលើលោក Ed Mis បានប្រាប់វិទ្យុ ABC10 ថា៖

ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលឃើញផ្ទះអ្នកជិតខាង និងសង្កាត់ទាំងមូលត្រូវគ្របដណ្ដប់ដោយផ្ទាំងទឹកកកក្រាស់។ ហើយផ្ទះរបស់ស្ត្រីម្នាក់ ក្បែរនឹងផ្ទះខ្ញុំស្ទើរតែត្រូវពំនូកទឹកកកឡើងជិតដល់ដំបូលផ្ទះទៅហើយ។ ខ្ញុំតែងតែបំបែកផ្ទាំងទឹកកក ដើម្បីចូលទៅក្នុងផ្ទះវិញ បន្ទាប់ពីខ្ញុំចេញក្រៅផ្ទះម្ដងៗ។

លោក Ed Mis

លោកបន្ដថា៖

នេះគឺជាព្យុះទី​ ៦ ហើយ ដែលបានវាយប្រហាលើតំបន់របស់ពួកយើង ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។

លោក Ed Mis
លោក Ed Mis
លោក Ed Mis

គួរឲ្យដឹងដែរថា ផ្ទាំងទឹកកកបានចាប់ផ្ដើមកកកុញនៅថ្ងៃព្រហស្បតិ៍ និងពេញមួយយប់ បន្ដដល់ថ្ងៃសុក្រ ដោយសារសីតុណ្ហភាពចុះដល់ -៦ អង្សារសេ ខណៈរលកទឹកកកបក់មកពីបឹង Erie ។ ហើយកាលពីថ្ងៃសុក្រនោះដែរ ទីក្រុង Humburg ត្រូវបានវាយប្រហារដោយព្យុះសង្ឃរាមួយ ដែលមានព្រិលធ្លាក់យ៉ាងខ្លាំង និងរលកមានកម្ពស់ប្រមាណជាង 3 ម៉ែត្របក់ពីបឹង Erie បូករួមនឹងកម្លាំងខ្យល់ត្រជាក់រហូតទៅដល់ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

បាតុភូតធម្មជាតិ
បាតុភូតធម្មជាតិ

សូមជម្រាបថា បាតុភូតធម្មជាតិ ដែលបង្កើតជាខ្យល់ និងព្រិលធ្លាប់យ៉ាងច្រើននេះ បានបំផ្លាញទ្រព្យសម្បត្តិប្រជាជនដែលរស់នៅតាមបណ្ដោយឆ្នេរ Hoover ហើយដើមឈើជាច្រើនត្រូវដួលរលំដោយសារទម្ងន់របស់ទឹកកក៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
ផ្ទះគ្របដណ្ដប់ដោយផ្ទាំងទឹកកក
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T