អុញនោះ! បុគ្គលិកក្រុមហ៊ុន Google ម្នាក់មានផ្ទុកជំងឺ Covid-១៩

//s5.kh1.co/19/194805681908fc11fc3db4b9cb64f9555b54d26c.jpg
បច្ចេកវិទ្យា

 ០២-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បុគ្គលិករបស់ក្រុមហ៊ុនយក្ស Google នៅប្រទេស Switzerland ត្រូវបានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា ។ បើតាមរបាយការណ៍បានឲ្យដឹងថាបុគ្គលិករូបនោះបានស្នាក់នៅក្នុងទីក្រុង Zurich ក្នុងរយៈពេលខ្លីបន្ទាប់ពីបង្ហាញរោគសញ្ញា Covid-១៩ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរបស់ក្រុមហ៊ុនយក្ស Google បានថ្លែងថា ៖ " យើងអាចបញ្ជាក់ច្បាស់ថា បុគ្គលិករបស់យើងដែលមានការិយាល័យនៅទីក្រុង Zurich បានធ្វើតេស្តឃើញថាផ្ទុកវីរុសកូរ៉ូណា។ បុគ្គលិករូបនោះបានស្ថិតក្នុងតំបន់ Zurich​ត្រឹមរយៈពេលខ្លីប៉ុណ្ណោះមុនពេលរោគសញ្ញាបង្ហាញខ្លួនឡើង " ។  

ក្រុមហ៊ុន Google
ក្រុមហ៊ុន Google
ក្រុមហ៊ុន Google
ក្រុមហ៊ុន Google

ប្រភពដដែលបានបន្ថែមទៀតថា ៖ " យើងបានចាត់ចែង ហើយនឹងបន្តចាត់ការ នូវរាល់ការវិធីការពារដែលអនុលោមទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលយើងយកចិត្តទុកដាក់ចម្បងលើសុខភាពរបស់ប្រជាជន " ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានថ្លែងបែបនេះ។

https://s5.kh1.co/__image/w=500,h=270,q=100/a2/a29be5df960a11eee031b1e1fad03f50d5d3dd5a.png

Google បានរាយការណ៍ឲ្យដឹងថា ទីតាំងការិយាល័យនេះមិនទាន់ត្រូវបានបិទទ្វាទេ ប៉ុន្តែបានធ្វើការហាមប្រាមបុគ្គលិករបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសដែលកំពុងផ្ទុះជំងឺដូចជា អេរ៉ង់ , អុីតាលី​ , ចិន ក៏ដូចជាជប៉ុន និងចិន ។ ដោយសារតែបញ្ហាវីរុសនេះបានធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះបង្ខំចិត្តរំសាយចោលនៅ Event សំខាន់ៗមួយចំនួនផងដែរ ដែលគ្រោងនឹងធ្វើនៅខែមេសាខាងមុខ ៕

ក្រុមហ៊ុន Google
ក្រុមហ៊ុន Google

ប្រភពgadgets

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T