តារាខ្មែរស្រី ២រូបនេះហើយ ដែលក្លាហាន កាត់សក់ខ្ទេច ដូចជាប្រុស

//s5.kh1.co/07/07482d1433310aa6b75bb17fb4e2e8052c2fccc5.jpg
តារា & កម្សាន្ដ

 ០១-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទូច ស្រីល័ក្ខ និង នូ ទឹមស្រីនាថ បានសម្រេចចិត្តកាត់សក់ខ្លីដូចជាមនុស្សប្រុសបែបនេះ ព្រោះគិតថា វាជាស្ទាយ៍ថ្មីមួយសម្រាប់ខ្លួនឯង ស្របពេលដែលមាននារីជាច្រើនស្រលាញ់នៅសក់វែង ឬ សក់ខ្លីត្រឹមស្មា

ភ្នំពេញ៖​ ជាការពិតណាស់ម៉ូតសក់គឺជាកត្តាសំខាន់បំផុតសម្រាប់នារីៗ ដែលមានអ្នកខ្លះចូលចិត្តទុកសក់វែង និង កា់សក់ខ្លីត្រឹមស្មាជាដើម។ ហើយសក់ក៏អាចជាផ្នែកមួយនៃការទាក់ទាញ់ និង បន្ថែមសម្រស់សម្រាប់គ្រប់គ្នាផងដែឬ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ប្រិយមិត្តប្រាកដជាបានស្គាល់តារាស្រី ទូច ស្រីល័ក្ខ និង នូ ទឹមស្រីនាថ ដែលអ្នកទាំងពីរជាតារាស្រី មានសម្រស់ស្រស់ស្អាតដូចគ្នា។ បើនិយាយពីរូបរាងវិញ ពួកគេជាតារាស្រីដែលមានកម្ពស់ខ្ពស់ស្រឡះ និង មានរូបរាងតូចច្រឡឹង ហើយតារាស្រីទាំងពីរដួងនេះ សុទ្ធសឹងតែមានប្រជាប្រិយភាព និងជាការចាប់អារម្មណ៍ពីមហាជនផងដែរ។

តួយ៉ាង យើងបានសង្កេតឃើញថា ទូច ស្រីល័ក្ខ បានកាត់សក់ខ្លី ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលដែលអ្ននាងបានសម្រេចចិត្តដូរម៉ូតសក់ថ្មីប្លែកបែបនេះ តែអ្វីដែលកាន់តែចាប់ងារម្មណ៍នោះ ថ្មីៗនេះ តារាស្រី នូ ទឹមស្រីនាថបានសម្រេចចិត្តកាត់សក់ខ្លីដូចជាមនុស្សប្រុស មិនចាញ់ អ្នកនាង ទូច ស្រីល័ក្ខ ឡើយ។ ហើយតារាស្រីទាំងពីររូបនេះ បានសម្រេចចិត្តកាត់សក់ខ្លីដូចជាមនុស្សប្រុសបែបនេះ ព្រោះគិតថា វាជាស្ទាយ៍ថ្មីមួយសម្រាប់ខ្លួនឯង ស្របពេលដែលមាននារីជាច្រើនស្រលាញ់នៅសក់វែង ឬ សក់ខ្លីត្រឹមស្មា។

ក្រោយពីបានឃើញ តារាស្រី នូ ទឹមស្រីនាថ កាត់សក់ខ្លីរួចមកមានហាជនជាច្រើន ពិតជាមានការភ្ញាក់ផ្អើល ដោយធ្លាប់តែឃើញ នាងទុកនៅសក់វែង មើលទៅពិតជាស្រស់ស្អាត តែនាងបែរជាសម្រេចចិត្តកាត់សក់ខ្លីបែបនេះ មិនចាញ់ ទូច ស្រីល័ក្ខ ឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

   ទូច ស្រីល័ក្ខ
   ទូច ស្រីល័ក្ខ
នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
  ទូច ស្រីល័ក្ខ
  ទូច ស្រីល័ក្ខ
នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
  ទូច ស្រីល័ក្ខ
  ទូច ស្រីល័ក្ខ
នូ ទឹមស្រីនាថ
នូ ទឹមស្រីនាថ
ទូច ស្រីល័ក្ខនូ ទឹមស្រីនាថ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T