រដ្ឋបាលខេត្តសៀមរាប សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវឧបករណ៍ធ្វើលំហាត់ប្រាណសាធារណៈ!

//s5.kh1.co/07/07e9c1bd4142a2b0c2aefa6c9356ca0cc24b27e1.jpg
សង្គម

 ២៩-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រដ្ឋបាលខេត្តសៀមរាប សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវឧបករណ៍ធ្វើលំហាត់ប្រាណសាធារណៈនៅបរិវេណសួនច្បារខាងមុខរង្វង់មូលព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ជាការឧបត្ថម្ភរបស់ ក្រុមហ៊ុនភេសជ្ជៈ កម្ពុជា (កូកា-កូឡា) ដើម្បីជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមការហាត់ប្រាណដើម្បីថែរក្សាសុខភាព បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងធ្វើឲ្យបេះដូងរបស់អ្នកកាន់តែល្អប្រសើរ ហើយចលនានៃសម្ពាធឈាម ក្នុងរាងកាយក៏ល្អ ។

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបក្រោមការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណសាធារណៈ  នៅបរិវេណសួនច្បារខាងមុខរង្វង់មូលព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ជាការឧបត្ថម្ភរបស់ ក្រុមហ៊ុនភេសជ្ជៈ កម្ពុជា (កូកា-កូឡា) ដើម្បីជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមការហាត់ប្រាណដើម្បីថែរក្សាសុខភាព  បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងធ្វើឲ្យបេះដូងរបស់អ្នកកាន់តែល្អប្រសើរ ហើយចលនានៃសម្ពាធឈាម ក្នុងរាងកាយក៏ល្អ  ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណ
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណ

ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវឧបករណ៍ធ្វើលំហាត់ប្រាណសាធារណៈ នៅបរិវេណសួនច្បារខាងមុខរង្វង់មូលព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមដោយលោកនាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) លោក លោកស្រី ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ គរុសិស្ស យុវជនកាយរិទ្ធ និងសិស្សានុសិស្ស ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណ
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណ

លោកអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ក្នុងពិធីថា៖

«ការហាត់ប្រាណផ្តល់គុណប្រយោជន៍៥ចំណុចសំខាន់ៗដូចជា  កាត់បន្ថយឱកាសប្រឈមមុខនឹងជំងឺបេះដូង សួត  ជួយសម្រួលសម្ពាធឈាមដំណើរការបានល្អ  ធ្វើឲ្យគេងលក់ស្រួល  ខួរក្បាលវាងវៃ  និងមានអាយុវែង»។  

ប្រសាសន៍លោក នាក់ ណេរ៉ុន

លោកបានបន្តទៀតថា៖

«វត្តមាននៃឧបករណ៍ហាត់ប្រាណ និងពិធីនាថ្ងៃនេះ ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលនេះជាសក្ខីភាព នៃការចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមហាត់ប្រាណ ដើម្បីថែរក្សាសុខភាពប្រចាំថ្ងៃ»។

  ប្រសាសន៍លោក នាក់ ណេរ៉ុន
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណ
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណ

ការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ឧបករណ៍ហាត់ប្រាណសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមការហាត់ប្រាណដើម្បីថែរក្សាសុខភាព បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងធ្វើឲ្យបេះដូងរបស់អ្នកកាន់តែល្អប្រសើរ ហើយចលនានៃសម្ពាធឈាម ក្នុងរាងកាយក៏ល្អ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/0a/0a05579f187790fd185ad7929d5654c1f775e89b.jpg

ប្រពៃណាស់! លោកជំទាវ ទាង អេង ទៀ សីហា និងក្រុមការងារកាកបាទក្រហមខេត្តសៀមរាប ចុះសួរសុខទុក្ខនិងផ្តល់ជាកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការឆ្លងកូវីដ១៩

 ១០-មីនា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T