អភិបាលខេត្តសៀមរាប អំពាវនាវភ្ញៀវទេសចរចូលរួមព្រឹត្តិការណ៍ «ថ្ងៃខ្មែរ» ដោយស្លៀកសម្លៀកបំពាក់បុរាណ!

//s5.kh1.co/d2/d22f3ae8f62f59e941623ddb09b512bdc57ace64.jpg
សង្គម

 ០៥-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីដែលហៅថា «ថ្ងៃខ្មែរ» ហើយសុំឲ្យសិស្សានុសិស្ស សាធារណៈជន ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមតុបតែងខ្លួនប្រាណតាមបែបប្រពៃណីជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ជាខ្មែរបុរាណ ដើម្បីដើរលេងនៅតាមក្រុង ស្រុក តាមតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួន ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ។

សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីដែលហៅថា «ថ្ងៃខ្មែរ» ហើយសុំឲ្យសិស្សានុសិស្ស សាធារណៈជន ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមតុបតែងខ្លួនប្រាណតាមបែបប្រពៃណីជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ជាខ្មែរបុរាណ ដើម្បីដើរលេងនៅតាមក្រុង ស្រុក តាមតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួន ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចូលរួមព្រឹត្តិការណ៍ «ថ្ងៃខ្មែរ» ក្នុងខេត្តសៀមរាប 
ចូលរួមព្រឹត្តិការណ៍ «ថ្ងៃខ្មែរ» ក្នុងខេត្តសៀមរាប 

ក្នុងពិធីបិទសន្និបាតរបស់រដ្ឋបាលខេត្តសៀមរាប លោក ទៀ សីហា បានលើកឡើងយ៉ាងដូច្នេះថា៖

«ខ្ញុំមានគម្រោងចំពោះសាលាខេត្តយើង ហើយជាពិសេស គឺក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំនឹងដឹកនាំឲ្យមានចូលរួមតុបតែងខ្លួនប្រាណតាមបែបប្រពៃណីជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ជាខ្មែរបុរាណ ដើម្បីដើរលេង។ ដោយសារខេត្តសៀមរាប ជាខេត្តវប្បធម៌ ប្រវត្តិសាស្ត្រ និងមានមហាប្រាង្គប្រាសាទបុរាណជាច្រើន ហើយគម្រោងនេះ គឺហៅថា ថ្ងៃខ្មែរ »។

ប្រសាសន៍លោក ទៀ សីហា 

លោក ទៀ សីហា បានគូសបញ្ជាក់ថា «ថ្ងៃខ្មែរ» នឹងប្រារព្ធពេញមួយថ្ងៃនៅខេត្តសៀមរាប ដែលមានន័យថា ជាការតុបតែងខ្លួនប្រាណតាមបែបប្រពៃណីជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ជាខ្មែរបុរាណ ដើម្បីដើរលេងនៅក្នុងក្រុង នៅតាមស្រុកនានា។

ចូលរួមព្រឹត្តិការណ៍ «ថ្ងៃខ្មែរ» ក្នុងខេត្តសៀមរាប 
ចូលរួមព្រឹត្តិការណ៍ «ថ្ងៃខ្មែរ» ក្នុងខេត្តសៀមរាប 

លោកអភិបាលខេត្តបានផ្ដាំផ្ញើ និងសុំឲ្យយុវជនដែលជាសិស្សានុសិស្ស ព្រមទាំងនិស្សិត ហើយក៏មានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចូលរួមផងដែរ ដូច្នេះលោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមជាមួយការងារសង្គម និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបានផ្សព្វផ្សាយនូវ «សៀមរាប ផ្ទះខ្ញុំ» ក៏ដូចជាបញ្ហាផ្សេងៗក្នុងខេត្តសៀមរាប ដើម្បីការងារយកចិត្តទុកដាក់ ជាពិសេសបញ្ហាពាក់ព័ន្ធនឹងបរិស្ថាននៅក្នុងក្រុង និងនៅក្នុងខេត្តសៀមរាប ទាំងមូលផងដែរ។

លោកអះអាងថា ព្រឹត្តិការណ៍នេះ ជាការលើកស្ទួយសិល្បៈ វប្បធម៌ អរិយធម៌ ជាយូរលង់របស់ខ្មែរ ដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ដូច្នេះគួរផ្តល់តម្លៃ និងលើកស្ទួយនូវសម្លៀកបំពាក់ខ្មែរបុរាណ ពិសេសប្រើប្រាស់ផលិតផល ក្នុងស្រុកឲ្យបានច្រើន ដើម្បីជួយប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងបង្កើនចំណូលនៅក្នុងគ្រួសាររបស់ពួកគាត់បន្ថែមផងដែរ។

គួរជម្រាបថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានសហការគ្នារៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ដែលមានទីតាំងនៅតំបន់ខាងមុខប្រាសាទអង្គរវត្ត ដូច្នេះសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមឲ្យបានច្រើនកុះករ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/0a/0a05579f187790fd185ad7929d5654c1f775e89b.jpg

ប្រពៃណាស់! លោកជំទាវ ទាង អេង ទៀ សីហា និងក្រុមការងារកាកបាទក្រហមខេត្តសៀមរាប ចុះសួរសុខទុក្ខនិងផ្តល់ជាកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការឆ្លងកូវីដ១៩

 ១០-មីនា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T