សៀមរាប៖ លោកជំទាវ ទាង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងក្រុមការងារ បានមកសួរសុខទុក្ខ និងផ្តល់ជាកម្លាំងចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលកំពុងស្វះស្វែងជួយថែរក្សាព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុងខេត្តសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានេះដែរ លោកជំទាវបានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកផ្លូវការបន្ថែមថា៖
«នាងខ្ញុំសូមកោតសរសើរចំពោះការលះបង់ យកអាយុជីវិតទៅជួយសង្គ្រោះ បងប្រុស(វិជ្ជមានកូវីដ១៩) ដោយមិនមានការភ័យខ្លាច មិនមានការរើសអើង មានតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ចំពោះការព្យាបាល និងបន្តត្រួតពិនិត្យពីស្ថានភាពរបស់អ្នកជំងឺគ្រប់ពេល និង គ្រប់ៗគ្នា។ ក្នុងនាមនាងខ្ញុំជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមជូនពរអោយបងប្រុស(វិជ្ជមាន Covid-19)ឆាប់ជាសះស្បើយ និងត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់បងក្នុងពេលដ៏ខ្លីខាងមុខនេះ។»
លោកជំទាវបានបន្តទៀតថា ៖
«តាំងនាមអោយគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត សូមថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលបានដឹកនាំមន្ត្រី និងក្រុមការងារដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដោយយកសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋយើងជាធំ។ទោះបីអំណោយសប្បុរសធម៌របស់កាកបាទក្រហមមានចំនួនតិចតួចក្ដី តែក៏ជាផ្នែកមួយនៃការជួយគ្នាក្នុងគ្រាមានអាសន្ន។ កុំរើសអើងប្រជាពលរដ្ឋខ្ញុំ កុំរើសអើងខេត្តខ្ញុំ»។






