Clasico រវាង Barca និង Real លើកនេះ អាចមានកីឡាករអាយុច្រើនជាង ៣០ឆ្នាំ ច្រើននាក់

//s5.kh1.co/76/762201aad053d6cacf222ef08dda3e5d55f02ff5.png
កីទ្បា

 ២៨-កុម្ភៈ-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

Real Madrid និង Barcelona នឹងជួបគ្នាម្តងទៀតនៅថ្ងៃអាទិត្យនេះ។ ជាជំនួប El Clasico មួយ ដែលនឹងមានកីឡាករភាគច្រើនអាយុច្រើនជាង ៣០ឆ្នាំ ខណៈដែល Barcelona មានកីឡាករ ៦រូប ស្របពេល ៧រូបមកពី Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជំនួប El Clasico នាពេលកន្លងទៅ
ជំនួប El Clasico នាពេលកន្លងទៅ

កីឡាករ Barcelona ដែលមានអាយុច្រើនជាង ៣០ឆ្នាំ មាន៖ ខ្សែការពារ Gerard Piqué (៣៣ឆ្នាំ), ខ្សែប្រយុទ្ធ Leonel Messi (៣២ឆ្នាំ) និងខ្សែបម្រើ Sergio Busquets (៣១ឆ្នាំ) ដែលទាំង ៣រូបជាឆ្អឹងខ្នងរបស់ក្លឹបតែម្តង។ កីឡាករដែលនឹងអាចបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង មានខ្សែបម្រើជម្រើសជាតិឈីលី Arturo Vidal (៣២ឆ្នាំ) និងខ្សែបម្រើជម្រើសជាតិក្រូអាត Rakitic (៣១ឆ្នាំ) ស្របពេលដែលអ្នកចាំទីសញ្ជាតិប្រេស៊ីល Neto (៣០ឆ្នាំ) នឹងនៅកៅអីកីឡាករបម្រុង ខណៈដែលខ្សែប្រយុទ្ធ Luis Suárez (៣៣ឆ្នាំ) និងខ្សែការពារ Jordi Alba (៣០ឆ្នាំ) កំពុងមានរបួស។

ជំនួប El Clasico នាពេលកន្លងទៅ
ជំនួប El Clasico នាពេលកន្លងទៅ

សម្រាប់ក្រុម Real Madrid វិញ កីឡាករអាយុច្រើនជាង ៣០ឆ្នាំ ភាគច្រើននឹងបង្ហាញខ្លួនក្នុងជំនួបដ៏ជូរចត់នេះ។ ប្រធានក្រុមជម្រើសជាតិក្រូអាត Luka Modric (៣៤ឆ្នាំ) ជាកីឡាករចាស់ជាងគេ ស្របពេលដែលប្រធានក្រុមរបស់ក្លឹប Sergio Ramos នឹងឈានចូលវ័យ ៣៤ឆ្នាំនាខែមីនានេះ។ កីឡាករផ្សេងទៀតរួមមាន ខ្សែប្រយុទ្ធ Benzema (៣២ឆ្នាំ) ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ Toni Kroos (៣០ឆ្នាំ) ខ្សែការពារអន្តរជាតិប្រេស៊ីល Marcelo (៣១ឆ្នាំ) ខ្សែប្រយុទ្ធអន្តរជាតិវែល Gareth Bale (៣០ឆ្នាំ) និងខ្សែការពារ Nacho Fernandez (៣០ឆ្នាំ)។

ជំនួប El Clasico នាពេលកន្លងទៅ
ជំនួប El Clasico នាពេលកន្លងទៅ

វាហាក់ដូចជាអាចទៅរួច ដែល El Clasico លើកនេះ ភាគច្រើនមានកីឡាករអាយុច្រើនជាង ៣០ឆ្នាំ ខណៈដែល Lionel Messi, Pique, Busquets និងមិត្តរួមក្រុមរបស់គេផ្សេងទៀត សុទ្ធតែធ្លាប់ឈ្នះនៅទឹកដី Santiago Bernabeu និងសង្ឃឹមថាអាចនឹងឈ្នះម្តងទៀតនៅថ្ងៃអាទិត្យនេះផងដែរ៕

ប្រភពghanasoccernet.com

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T