ភ្ញាក់ព្រើត! ក្រោយឃើញស្ថិតិដ៏ភ្ញាក់ផ្អើលរបស់ Messi នៅកីឡដ្ឋាន Bernabeu របស់ Real Madrid

//s5.kh1.co/d5/d56fbc7c1657e681c9278898271bbb49b95f6676.jpg
កីទ្បា

 ២៨-កុម្ភៈ-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

តារាឆ្នើម Leo Messi គឺជាអាវុធដ៏មុតស្រួចរបស់ក្លឹបអ្នកមានបុណ្យ Barcelona និងជាកីឡាករដ៏គ្រោះថ្នាក់មួយរបស់ក្លឹបយក្សស Real Madrid ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានក្រុម Barcelona កីឡាករ Messi នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Bernabeu ទឹកដីរបស់ Real Madrid នៅចុងសប្តាហ៍នេះក្នុងមហាព្រឹត្តិការណ៍ El Clasico បន្ទាប់ពីរកបាន៤គ្រាប់ម្នាក់ឯងនៅជំនួបទល់នឹង Eibar ក្នុងលទ្ធផលជ័យជម្នះ ៥-០ ក្នុងក្របខ័ណ្ឌ La Liga កន្លងទៅ ។

Messi អបអរគ្រាប់បាល់នៅ កីឡាដ្ឋាន Bernabeu
Messi អបអរគ្រាប់បាល់នៅ កីឡាដ្ឋាន Bernabeu
Messi អបអរគ្រាប់បាល់នៅ កីឡាដ្ឋាន Bernabeu
Messi អបអរគ្រាប់បាល់នៅ កីឡាដ្ឋាន Bernabeu

បើតាមស្ថិតិមួយនេះបានឲ្យដឹងថា Messi ធ្លាប់រកគ្រាប់បាល់បានសរុប ២៦គ្រាប់ក្នុងព្រឹត្តិការណ៍ El Clasico ទល់នឹង Real Madrid តែអ្វីដែលគួរឲ្យផ្ញាក់ផ្អើលនោះគឺថា Messi បានរកគ្រាប់បាល់នៅកីឡដ្ឋាន Bernabeu ច្រើនជាងរកបានគ្រាប់បាល់នៅកីឡដ្ឋាន Camp Nou ពោលគឺបានទម្លុះសំណាញ់ទី Real នៅកីឡដ្ឋាន Bernabeu របស់ Real  បាន១៥គ្រាប់ ចំណែកទម្លុះសំណាញ់ទី Real Madrid នៅក្នុងកីឡដ្ឋានខ្លួនឯងបានត្រឹម១១គ្រាប់ប៉ុណ្ណោះ ។

Messi អបអរគ្រាប់បាល់
Messi អបអរគ្រាប់បាល់

តែទោះជាយ៉ាងណានៅក្នុងជំនួប២ប្រកួតចុងក្រោយកន្លងទៅនេះ Messi មិនអាចរកគ្រាប់បាល់លើ Real Madrid បានទេ ខណៈដែលធ្លាប់រកបានសរុប២៦គ្រាប់ក្នុងចំណោមជំនួបជាមួយ Real ៤២លើក ។

គួរំលឹកផងដែរថា មហាព្រឹត្តិការណ៍ El CLasico រវាងក្រុមទាំង២នឹងធ្វើការប្រកួតនៅថ្ងៃទី២ ខែមីនាខាងមុខនេះហើយការប្រកួតនឹងចាប់ផ្តើមនៅម៉ោង៣:០០នាទីរំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕

Messi អបអរគ្រាប់បាល់នៅ កីឡាដ្ឋាន Bernabeu
Messi អបអរគ្រាប់បាល់នៅ កីឡាដ្ឋាន Bernabeu
Messi 
Messi 

ប្រភពallfootball

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T