ពិតជាគួរឲ្យកោតសរសើរប្រទេសស្កុតឡេនណាស់ ដែលធ្វើរឿងមួយនេះដល់ស្រ្តី

//s5.kh1.co/83/83a32ba37ab66932bf55dd81c2dde5bab59cbd0c.jpg
នារី

 ២៨-កុម្ភៈ-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ស្កុតឡេន៖ សភារបស់ប្រទេសស្កុតឡេនបានបោះឆ្នោតស្ទើរតែជាឯកច្ឆន្ទ ដើម្បីអនុវត្តច្បាប់អំពីផលិតផលសំឡីអនាម័យ និងផ្តល់ឲ្យស្រ្តីដោយឥតគិតថ្លៃ។ ស្ត្រីទាំងអស់នៅស្កុតឡេននឹងអាចយកផលិតផលសំឡីអនាម័យនៅតាមកន្លែងដូចជា ឱសថស្ថាន និងមជ្ឈមណ្ឌលសហគមន៍នានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាជិកសភាដែលធ្វើសេចក្តីស្នើច្បាប់នេះ លោកស្រី Monica Lennon បាននិយាយថា៖ «យើងសង្ឃឹមថាច្បាប់ផ្តល់ផលិតផលសំឡីអនាម័យដោយឥតគិតថ្លៃនេះ នឹងអនុម័តបានសម្រេច ព្រោះថានេះគឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ទៅប្រជាជននៅក្នុងប្រទេសនេះ ថាតើសភាប្រកាន់ខ្ជាប់នូវសមភាពយេនឌ័រកម្រិតណា»​។ កាលពី ២ ឆ្នាំមុន ស្កុតឡេន បានចាប់ផ្តើមផ្តល់ផលិតផលសំឡីអនាម័យស្រ្តីដោយឥតគិតថ្លៃដល់សាលារៀន និងសាកលវិទ្យាល័យរួចមកហើយ។

https://s5.kh1.co/__image/w=650,h=412,q=100/30/30a78ba4581a415c8449e3984e1ba12e5aea213a.jpg

ជាធម្មតាស្ត្រីចំណាយច្រើនជាង ២,០០០ ដុល្លារលើផលិតផលសំឡីអនាម័យ។ ការស្ទង់មតិនៅឆ្នាំ ២០១៨ របស់ Young Scot បានរកឃើញថាស្ត្រីវ័យក្មេងមួយភាគបួន មានការលំបាករកប្រាក់ទិញផលិតផលសំឡីអនាម័យ ដែលគេហៅថា“ភាពក្រីក្រនៃវដ្តរដូវ (period poverty)”៕

 

Chan Chiva
Chan Chiva (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T