គំនិតបង្កើតថ្មីទាំង ១០ ដោយស្ត្រី ដែលបានផ្លាស់ប្តូរពិភពលោកឱ្យប្រសើរជាងមុន

//s5.kh1.co/b9/b956dbeffffee65b37a0ddd027cb2415c4869639.jpg
យល់ដឹង

 ២៨-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ស្រ្តីរួមចំណែកជាច្រើនក្នុងការធ្វើឱ្យពិភពលោកដែលយើងរស់នៅនេះមានការប្រសើរឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាការបង្កើតថ្មីដ៏សំខាន់ទាំង ១០ របស់ស្ត្រី៖

១០. ផ្លិតជូតកញ្ចក់

https://s5.kh1.co/__image/w=650,h=337,q=100/e2/e24dcace4c80c04b7c788a722fe34a4717428a43.jpg

ឧបករណ៍ដែលមិនអាចខ្វះបាននេះ មានតួនាទីធ្វើឱ្យអ្នកបើកបរងាយស្រួលមើលផ្លូវ ហើយត្រូវបានបង្កើតនិងដាក់អាជ្ញាប័ណ្ណដោយលោកស្រី Mary Anderson នៅឆ្នាំ ១៩០៣ បន្ទាប់ពីលោកស្រីមានការពិបាកនៅពេលបើកបរកណ្តាលការធ្លាក់ព្រិល ហើយយល់ដឹងពីការលំបាក និងការធ្វើឱ្យកញ្ចក់ស្អាតមានប្រយោជន៍យ៉ាងណា។

៩. ម៉ាសុីនចម្រោះកាហ្វេ

https://s5.kh1.co/__image/w=650,h=337,q=100/13/1387c9082678a78d3e7ff6835f314e5db8839b14.jpg

លោកស្រី Melitta Bentz ដែលជាស្ត្រីមេផ្ទះម្នាក់ គិតថាការសម្អាតក្រណាត់ចម្រោះកាហេ្វដែលប្រើហើយ ជារឿងដែលគួរឱ្យធុញទ្រាន់មែនទែន។ គាត់ក៏សម្រេចចិត្តបង្កើតរបស់ថ្មី ដោយយកកំប៉ុងដែកមួយទៅចោះរន្ធ ហើយលទ្ធផលទទួលបានពិតជាល្អមែនទែន។ លោកស្រីបានចុះអាជ្ញាប័ណ្ណនៅឆ្នាំ ១៩០៨ ហើយជំនួញរបស់លោកស្រីក៏ចាប់ផ្តើមរីកចម្រើនតាំងពីពេលនោះមក។ 

៨. សុឺរាំងចាក់ថ្នាំ

https://s5.kh1.co/__image/w=650,h=337,q=100/b9/b956dbeffffee65b37a0ddd027cb2415c4869639.jpg

គិលានុបដ្ឋាយិការជនជាតិអាមេរិកម្នាក់ឈ្មោះ Letitia Mumford Geer គឺជាអ្នកបង្កើតសុឺរាំងចាក់ថ្នាំដំបូងបង្អស់នៅឆ្នាំ ១៨៩៩។ ការបង្កើតនេះ ជួយឱ្យគ្រូពេទ្យអាចធ្វើការដោយដៃមួយបាន។ ការពិតណាស់ ការបង្កើតថ្មីនេះមានសារៈសំខាន់ណាស់ក្នុងវិស័យសុខាភិបាល ហើយត្រូវបានគេយកមកប្រើប្រាស់នៅវិស័យផ្សេងទៀតផងដែររហូតមកដល់សព្វថ្ងៃ។

៧. ខោទឹកនោមដែលអាចប្តូរបាន

https://s5.kh1.co/__image/w=650,h=337,q=100/28/28d2e56c8a87ff5a6562c1ec170efad7f9c11be1.jpg

លោកស្រី Marion Donovan ជាអ្នកបង្កើតខោទឹកនោមមិនជ្រាបទឹកមុនគេ។ គំនិតនេះត្រូវបានកើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី ២ នៅពេលដែលគាត់ផ្តោតសំខាន់ទៅលើជីវិតគ្រួសារ និងសកម្មភាពការងារផ្ទះ។ ជាមួយម៉ាសុីនដេរ និងវាំងននបន្ទប់ទឹក គាត់បានបង្កើតគម្រូដំបូងរបស់វា។ គាត់ក៏បានបង្កើតប្លាស្ទិចបិទ ជំនួសម្ជុលខ្ទាស់ផងដែរ។

៦. ម៉ាសុីនលាងចាន

https://s5.kh1.co/__image/w=650,h=337,q=100/38/388c7b35203fd95b6f6edbfa833c9affd4b4361b.jpg

លោកស្រី Josephine Cochrane បានបង្កើតម៉ាសុីនលាងចានដំបូងបង្អស់នៅឆ្នាំ ១៨៨៦។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានទាក់ទាញចំណាប់អារម្មណ៍ពីម្ចាស់ភោជនីយដ្ឋានជាច្រើន នៅកន្លែងកំសាន្តមួយក្នុងទីក្រុង Chicago ប៉ុន្តែម៉ាសុីននេះត្រូវគេទទួលស្គាល់ថាសំខាន់នៅក្នុងកំឡុងទសវត្សរ៍ ឆ្នាំ១៩៥០ ជាទសវត្សរ៍ដែលមានប្រយោជន៍ច្រើនសម្រាប់អ្នកប្រើប្រាស់។

៥. ហ្គេម Monopoly

https://s5.kh1.co/__image/w=650,h=337,q=100/04/04399186d4b8b77e0bf7c020ccdbcfba9626bc25.jpg

អ្នករចនាម៉ូត លោកស្រី Elizabeth J. Phillips គឺជាអ្នកបង្កើត ហ្គេម Monopoly ដំបូងគេ ដែលជាហ្គេមបង្ហាញអំពីដំណើរការនៃសេដ្ឋកិច្ច និងបង្ហាញថាសេដ្ឋកិច្ចបែបមូលធនមានផលប៉ះពាល់កម្រិតណា។ ហ្គេមនេះត្រូវបានដាក់អាជ្ញាប័ណ្ណនៅឆ្នាំ ១៩០៤ និងត្រូវបានលក់ដែលបានរចនាបន្ថែមដោយលោក Charles Darrow។

៤. ទូកជួយសង្គ្រោះ

https://s5.kh1.co/__image/w=650,h=337,q=100/da/da84d690ef7fb6c055d5a3300684f21036989eae.jpg

លោកស្រី Maria Beasley ជាអ្នកបង្កើតទូកជួយសង្គ្រោះមុនគេបង្អស់ នៅឆ្នាំ ១៨៨០ ដែលលោកស្រីបង្កើតឡើងដោយមានទំហំធំទូលាយ មានសុវត្ថិភាព ការពារភ្លើងឆេះ និងងាយស្រួលប្រើប្រាស់។ អ្វីដែលលោកស្រីនឹកស្មានមិនដល់នោះ គឺ ទូកដែលលោកស្រីបានបង្កើត បានជួយជីវិតមនុស្សរាប់ពាន់នាក់នៅក្នុងការលិចកប៉ាល់ដ៏ល្បីបំផុត គឺ Titanic។

៣. កញ្ចក់ថ្លា

https://s5.kh1.co/__image/w=650,h=637,q=100/81/8142d1290b8523390ef0b07b325a36498b96e75c.jpg

លោកស្រី Katharine Burr Blodgett គឺជាស្រ្តីទីមួយដែលបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតក្នុងរូបវិទ្យា ពីសាកលវិទ្យាល័យ Cambridge ក្នុងឆ្នាំ ១៩២៦។ ប៉ុន្មានឆ្នាំក្រោយមក លោកស្រីបានបង្កើតកញ្ចក់ថ្លាមើលមិនឃើញ (invisible glass) ដែលបានរួមចំណែកក្នុងការជួយកាមេរ៉ា មីក្រូទស្សន៍ និងឧបរកណ៍ចាក់បញ្ចាំងមានភាពងាយស្រួលជាងមុន។ 

២. ជាតិសសៃមាំ Kevlar

https://s5.kh1.co/__image/w=650,h=337,q=100/ff/ffdfc1180bfa0de4a92cad9e4c388658171f1a6b.jpg

លោកស្រី Stephanie Kwolek ជាបណ្ឌិតផ្នែកគីមីវិជ្ជាម្នាក់ គឺជាអ្នកបង្កើតជាតិសសៃដ៏រឹងមាំបំផុតមួយដែលត្រូវបានគេហៅថា Kevlar។ ជាតិសសៃនេះ រឹងមាំជាងដែកដល់ទៅ ៥​ ដង និងត្រូវបានប្រើសម្រាប់អាវក្រោះការពារគ្រាប់ និងផលិតផលផ្សេងទៀត។ 

១.បណ្តាញគ្មានខ្សែ

https://s5.kh1.co/__image/w=650,h=857,q=100/19/19808bae332bd76d1c347e9da3248bbf9731fd83.jpg

តារាសម្តែង និងអ្នកបង្កើត លោកស្រី Hedy Lamarr បានបង្កើតនូវបច្ចេកវិទ្យាមួយដែលត្រូវបានគេដឹងថាជាឧបករណ៍ដែលគ្មានខ្សែ (Wi-Fi’s Precursor) ដំបូងគេបង្អស់ដោយសហការជាមួយមិត្តភក្តិឈ្មោះ George Antheil ដែលជួយឱ្យមានដំណើរការក្នុងការបញ្ជាពីចម្ងាយរបស់គ្រាប់បែកនាវាមុជទឹក ក៏ដូចជាការពារពីសត្រូវ ដោយផ្លាស់ប្តូរប្រេកង់នៃសញ្ញាវិទ្យុផងដែរ៕

ប្រភពBright Side

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T