បុគ្គលិកដឹកជញ្ជូនម្នាក់ ត្រូវគេបញ្ឈប់ពីការងារដោយសារបន្ទោ​បង់​​​​ទឹកនោមដាក់កង់រថយន្តក្រុង នៅទីសាធារណៈ

//s5.kh1.co/23/23a80c16a644d7c1b8ff051e436d102320251256.jpg
សង្គម

 ២៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនថា បុគ្គលិក​នៃអង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈម្នាក់ត្រូវបានបញ្ឈប់ពីរដ្ឋាករ ដោយសារបុគ្គលិករូបនេះ​បាន​បន្ទោបង់​ទឹកនោមដាក់កង់រថយន្តក្រុងនៅទីសាធារណៈ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋាករស្វយ័តខាងលើបានបកស្រាយទៅសាធារណៈជនថា រូបភាពបុគ្គលិក ឈ្មោះ ចេង ចិត្រា ភេទប្រុស បើកបររថយន្តក្រុងស្លាកលេខ ៣-០១៩៧ ធ្វើការបន្ទោបង់ដាក់កង់រថយន្តក្រុងនៅទីសាធារណៈ ស្ថិតនៅចំណុច​ប្រសព្វផ្លូវ ១៣០ កែងមហាវិថីព្រះនរោត្តម កាលពីថ្ងៃទី២៨ ខែកុម្ភៈនេះ វេលាម៉ោង ១២:០០នាទី។

ស្ថាប័នខាងលើអះអាងថា ទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពសេវាដឹកជញ្ជូនសាធារណៈ ជាពិសេស​បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញ​ផងដែរ៕

https://s5.kh1.co/__image/w=650,h=919,q=100/23/23b6e24bce8699b3b317861beafc9f910824f7f8.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T