មិនដឹងពិបាកបែបណាទេ! និស្សិតខ្មែររៀននៅទីក្រុងវូហាន បង្ហាញសកម្មភាពរស់នៅ ខណៈវីរុសកំពុងរាលដាល (មានវីដេអូ)

//s5.kh1.co/7b/7b3851cf7070b6a09e6b3a33b96a4b91f79655fe.jpg
សង្គម

 ២៨-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ មានក្រុមនិស្សិតខ្មែរមួយក្រុម ដែលកំពុងសិក្សានៅក្នុងសកលវិទ្យាល័យ ហ័រ ចុង(Hua Zhong University of Sciences and Technology) នៃទីក្រុងវូហាន ប្រទេសចិន បានបង្ហោះនូវវីដេអូមួយ បានបង្ហាញអំពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។

ចិន៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ អំពី វីរុសកូរ៉ូណា គឺជាមេរោគម្យ៉ាងដែលកំពុងរីករាលដាល និងមានអ្នកស្លាប់ និងកំពុងឆ្លងនូវមេរោគនេះជាច្រើននាក់ ស្ទើរតែទូទាំងពិភពលោកទៅហើយ ដោយមកទល់នឹងពេលនេះ គេឃើញថាមិនទាន់មានការអន់ថយឡើយនោះទេ ពោលគឺកាន់តែមានអ្នកឆ្លងនូវជំងឺនេះកាន់តែច្រើនឡើងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ទន្ទឹមនឹងមានការកើតឡើងនូវជំងឺនេះ ជាហេតុធ្វើឲ្យប្រជាជនខ្មែរយើងដែលមានបងប្អូនរស់នៅ ក៏ដូចជាសិក្សានៅឯប្រទេសចិន នៃទីក្រុងវូហាន មានការព្រួយបារម្ភអំពីសុខទុក្ខអ្នកដែលរស់នៅទីនោះយ៉ាងខ្លាំង ខណៈពេលដែលពួកគេមិនអាចចេញបាន សូម្បីតែក្រៅផ្ទះ ទីក្រុងប្រែជាស្ងាត់ជ្រងំ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានក្រុមនិស្សិតខ្មែរមួយក្រុម ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ ហ័រ ចុង(Hua Zhong University of Sciences and Technology) នៃទីក្រុងវូហាន ប្រទេសចិន បានបង្ហោះនូវវីដេអូមួយនៅក្នុងគណនីហ្វេសប៊ុកផេក ACSC ដែលវីដេអូនោះបានបង្ហាញពួកគេគឺមានសុខភាពល្អជាធម្មតាទេ។

ហើយមួយវិញទៀត ក៏បានបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ អំឡុងពេលដែលវីរុសកូរ៉ូណាកំពុងរីករាលដាល ដោយពួកគេនៅតែក្នុងបន្ទប់ស្នាក់នៅ ជាមួយនឹងការហូបចុក ការស្លៀកពាក់គឺប្រើប្រាស់នៅតែក្នុងនោះ មិនអាចចេញទៅក្រៅបាន សូម្បីតែការសិក្សាវិញ ក៏មិនអាចទៅសាលាបាន ពោលគឺរៀនតាមអ៊ីនធើណែតប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្រុមនិស្សិត
រូបភាពក្រុមនិស្សិត
រូបភាពក្រុមនិស្សិត
រូបភាពក្រុមនិស្សិត
រូបភាពក្រុមនិស្សិត
រូបភាពក្រុមនិស្សិត
រូបភាពក្រុមនិស្សិត
រូបភាពក្រុមនិស្សិត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T