​​រុស្ស៊ី​បាញ់សាកល្បង​មីស៊ីលល្បឿនលឿនជាងសំឡេង​ Tsirkon បានដោយជោគជ័យ ​(មានវីដេអូ)

//s5.kh1.co/2e/2e609e702d82e6c949f81c6920c0e8d2944179c0.jpg
បច្ចេកវិទ្យា

 ២៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃកម្មវិធីមីស៊ីល​​ល្បឿនជាងសំឡេងនេះ ហើយហាក់ធ្វើឱ្យ​​​ប្រទេសនៅទូទាំងពិភពលោកមានការភ័យខ្លាច

ម៉ូស្គូ៖​ ប្រទេសរុស្ស៊ីបានសាកល្បងបាញ់សាកល្បងមីស៊ីលផ្លោង​ល្បឿនលឿនជាងសំឡេងដែលមានឈ្មោះថា Tsirkon ឬ Zircon ពីលើនាវាចម្បាំងបានដោយជោគជ័យលើកដំបូង ហើយប្រទេសរុស្ស៊ីក៏គ្រោងនឹងធ្វើការបាញ់សាកល្បង​មីស៊ីលប្រភេទនេះលើនាវាមុជទឹកនុយក្លេអ៊ែរបន្ថែមទៀតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន  និងមេបញ្ជាការ Nikolai Yevmenov ​
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងមេបញ្ជាការ Nikolai Yevmenov ​

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា មីស៊ីល Tsirkon ត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov ដែលបានចូលសំចត​នៅ​ក្បែរមូលដ្ឋានយោធាមួយកន្លែងនៅភាគខាងជើងជួរភ្នំ Ural ដែលមានចម្ងាយប្រមាណ ៤៨២ គីឡូម៉ែត្រពីសមុទ្រ Barents ។

លោក វ្លាឌីមៀ ពូទីននិយាយថា ការសាកល្បងមីស៊ីល​ Tsirkon ​នៅលើនាវាមុជទឹក​នឹងត្រូវ​ធ្វើឡើងនៅក្នុងឆ្នាំនេះ
លោក វ្លាឌីមៀ ពូទីននិយាយថា ការសាកល្បងមីស៊ីល​ Tsirkon ​នៅលើនាវាមុជទឹក​នឹងត្រូវ​ធ្វើឡើងនៅក្នុងឆ្នាំនេះ

គួររម្លឹកផងដែរថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមធ្វើការផលិត​មីស៊ីលដែលមានល្បឿងលឿនជាងសំឡេងនេះ កាលពីឆ្នាំ ២០១៥ ហើយក្នុងនោះដែរ ទីក្រុងមូស្គូ​បានប្រកាសថា ​មីស៊ីលប្រភេទនេះមានល្បឿនលឿនជាងសម្លេងដល់ទៅ ៩ ដង​ ​ដែលអាចឱ្យវាគេច​ពីប្រព័ន្ធរ៉ាដារបស់សត្រូវ​បាន។ លើសពីនេះទៀត មីស៊ីលប្រភេទនេះអាចហោះបានក្នុងចម្ងាយជាង ៩៦៥ គីឡូម៉ែត្រ៕

មីស៊ីល Tsirkon ត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov ដោយជោគជ័យជាលើកដំបូង
មីស៊ីល Tsirkon ត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov ដោយជោគជ័យជាលើកដំបូង

សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T