ម៉ាក់ និច ត្រូវគេសរសើរជា តារាចិត្តធ្ងន់ ទោះគេTroll សើចចំអកប៉ុណ្ណា ក៏មិនដែលខឹងសម្បារដែរ

//s5.kh1.co/d9/d9a537de9a7293c23c56281fd47f6ff258f9f24d.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើទោះបីជា តារាសម្តែងស្រី ដួង ម៉ានិច ទើបតែប្រឡូកក្នុងវិស័យសិល្បៈក៏ដោយ ក៏រូបនាង អាចទាញប្រជាប្រិយភាពបានខ្លាំងមិនធម្មតា មិនចាញ់ តារាផ្សេងប៉ុន្មានទេ ដោយគ្រាន់តែចូលមិនបានប៉ុន្មានឆ្នាំ ត្រូវគេស្គាល់ព្រោងព្រាត ហើយនាង ក៏បានសម្តែងរឿងកុន រឿងភាគ មិនតិចទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ជាពិសេស បច្ចុប្បន្ន ដួង ម៉ានិច​ក៏ល្បីមិនណយក្នុងហ្វេសប៊ុកដែរ ដោយសារតែមានគេ ត្រូលបែបកំប្លែងៗ ពេញហ្វេសប៊ុក ហើយពេលខ្លះ ក៏មានមតិមិនល្អខ្លះៗផងដែរ ពីសំណាក់មហាជន​ នៅពេលគេបានមើលសកម្មភាព រាំច្រៀង ឬសម្តែងរបស់នាង។ ប៉ុន្តែរឿងមួយ ដែលគេសរសើរ ទាក់ទងនឹងចរិតតារាស្រីរូបនេះ គឺរូបនាង មិនដែលចេញវីដេអូប្រតិកម្ម តបត ឬខឹងសម្បារអ្វីនោះទេ ទោះបីជានាងបានដឹង បានឃើញក៏ដោយ នាង នៅតែធ្វើធម្មតា ហាក់ដូចជាមិនមានរឿងអីនោះទេ។

យ៉ាងណាមិញ ការដែលធ្វើបែបនេះ  ទើបជាការប្រសើរ ព្រោះថាក្នុងនាម ជាតារាល្បី គេត្រូល គេថាអីតិច​ អាងខឹង អាងប្រកាន់ គឺតារានោះ មិនអាចឈរជើងក្នុងសិល្បៈបានយូរនោះទេ សំខាន់ឲ្យតែរឿងដែលគេត្រូល មិនប៉ះពាល់ក្នុងកិត្តិយសខ្លាំងក្លាពេកបានហើយ។ ជាពិសេស​នាពេលសព្វថ្ងៃ ក៏សង្កេតឃើញថា មានតារាមួយចំនួន បានសម្តែងខ្លួន និងតាំងខ្លួន ប្រកាន់សូម្បីតែរឿងអ្វីបន្តិចបន្តួច ហើយយូរៗ ប្រជាប្រិយភាព នឹងបាត់បង់ឯង ទៅតាមចរិតឬកពាររបស់ខ្លួនឯង៕

ម៉ាក់ និច
ម៉ាក់ និច
ម៉ាក់ និច
ម៉ាក់ និច
ម៉ាក់ និច
ម៉ាក់ និច
ម៉ាក់ និច
ម៉ាក់ និច
ម៉ាក់ និច
ម៉ាក់ និច
ដួង ម៉ានិច
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T