ព្រោះតែហេតុផលមួយនេះ អាចនឹងធ្វើឲ្យ Man UTD លក់ De Gea ចេញនៅទីផ្សារខាងមុខ!

//s5.kh1.co/f4/f42ffe4490442b38a783b14b04546e189d1b5c78.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

Man UTD អាចនឹងលក់ De Gea ចេញនៅទីផ្សាររដូវក្ដៅខាងមុខ បើសិនជា Dean Henderson ត្រឡប់មកវិញ

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាអាចនឹងសម្រេចចិត្តលក់អ្នកចាំទីដៃទីមួយរបស់ក្រុម កីឡាករ David de Gea ចេញនៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ David de Gea
កីឡាករ David de Gea

De Gea ទើបតែបន្តកុងត្រាថ្មីជាមួយ Man UTD កាលពីខែកញ្ញា ឆ្នាំទៅ ប៉ុន្តែបើតាមសារព័ត៌មាន Goal បានចុះផ្សាយថា អ្នកចាំទីជម្រើសជាតិអេស្ប៉ាញរូបនេះអាចនឹងចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខ បើសិនជាអ្នកចាំទីកំពុងឡើងកូដ Dean Henderson ត្រឡប់មក Man UTD វិញ។

ប្រភពដដែលបានបន្តឲ្យដឹងថា ការឡើងដៃរបស់អ្នកចាំទី Dean Henderson ដែលកំពុងលេងឲ្យ Sheffield United ក្រោមលក្ខខណ្ឌខ្ចីជើងបានធ្វើឲ្យថ្នាក់ដឹកនាំក្លិបចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកចាំទីអង់គ្លេសរូបនេះត្រូវបានគេព្យាករណ៍ថាជាអនាគតអ្នកចាំទីដៃទីមួយនៅកីឡដ្ឋាន Old Trafford។

កីឡាករ Dean Henderson
កីឡាករ Dean Henderson

ក្រឡេកមកមើល De Gea ឯណេះវិញ ក្លិបសេះបង្កង់ Juventus និងក្លិបអ្នកមាននៅបារាំង Paris Saint-Germain សុទ្ធតែចាប់អារម្មណ៍ចង់បានរូបគេ តាំងពីទីផ្សាររដូវក្ដៅឆ្នាំមុន។

គួរឲ្យដឹងផងដែរថា ក្រោយផ្លាស់មកចូលរួមជាមួយ Man UTD កាលពីខែកក្កដា ឆ្នាំ២០១១ អតីតអ្នកចាំទីរបស់ At.Madrid រូបនេះ បង្ហាញខ្លួនលើវាលស្មៅបាន៣៩២ប្រកួត និងបិទមិនឲ្យដៃគូទាត់បញ្ចូលទី (Clean Sheets) ចំនួន ១៣៧ប្រកួត៕

កីឡាករ David de Gea
កីឡាករ David de Gea

ប្រភព SportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T