ធ្វើអ៊ីចឹងបានទៀត! បែកធ្លាយវីដេអូគួរអស់សំណើចមួយរបស់ Lingard ពេលកំពុងហ្វឹកហាត់ (មានវីដេអូ)

//s5.kh1.co/1c/1c3d60d9088abc0e53a1ce22643fe04c08eb3a9d.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

កីឡាករវ័យ២៧ឆ្នាំ Jesse Lingard បានរីកធំធាត់ឡើងជាមួយ Man Utd ថែមទាំងបានធ្វើជាប្រធានក្រុមលើកដំបូងក្នុងប្រកួតក្របខ័ណ្ឌ Europa League ផងដែរ កាលពីប្រកួតទល់នឹង Astana កាលពីដើមរដូវកាល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lingard 
Lingard 

កីឡាកររូបនេះបានផ្ញើខ្លួនបានចំនួន៥រដូវកាលហើយជាមួយក្លឹបបីសាចក្រហម តែ Lingard តែងតែត្រូវបានអ្នកគាំទ្រមិនពេញចិត្ត ក៏ព្រោះតែខ្លួនខកខានក្នុងការរកគ្រាប់បាល់ ក៏ដូចជា Assist ក្នុងការបង្ហាញខ្លួន២០ប្រកួតហើយសម្រាប់ Man Utd ។ គ្រូបង្វឹកលោក Solskjaer ក៏មិនពេញចិត្តផងដែរចំពោះទម្រង់លែងដ៏យ៉ាប់យ៉ឺនរបស់កីឡាកររូបនេះ ។

Lingard 
Lingard 

តែ Lingard ផ្ទាល់មិនមានការឈឺក្បាលហាលថ្ងៃអ្វីឡើយចំពោះការមិនពេញចិត្តរបស់គ្រូបង្វឹកក៏ដូចជាអ្នកគាំទ្រ ដោយលោកបានរាំលែងយ៉ាងសប្បាយក្នុងកំឡុងពេលកំពុងហ្វឹកហាត់។ បន្ទាប់ពីបានឃើញវីដេអូបែកធ្លាយមួយបានបង្ហោះឡើងលើបណ្តាញសង្គម គេឃើញមាន Lingard កំពុងតែរាំចាក់ក្បាច់ធ្វើព្រងើយដែលមើលទៅគួរអស់សំណើច ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនយកវីដេអូទៅ Troll ពេញបណ្តាញសង្គម ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពmetro

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T