​ប្រទេសអ៊ីរ៉ាក់​រកឃើញករណីអ្នកជំងឺឆ្លងវីរុសកូរ៉ូណាដំបូងនៅក្នុងទីក្រុងបាដាដ

//s5.kh1.co/62/62a7e8a8ff39087e9dce32794f547f11307f0912.jpg
សង្គម

 ២៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ៊ីរ៉ាក់​រកឃើញករណីអ្នកជំងឺឆ្លងវីរុសកូរ៉ូណាម្នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ ៦​​ នាក់

អ៊ីរ៉ាក់​៖ ប្រទេសអ៊ីរ៉ាក់បានរាយការណ៍នៅ​ថ្ងៃព្រហស្បតិ៍​នេះថា ខ្លួនបានរកឃើញករណីអ្នកជំងឺឆ្លងវីរុសកូរ៉ូណាដំបូងនៅក្នុងទីក្រុងបាដាដ ដែលនាំឱ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបបានកើនឡើងដល់ ៦ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​គ្រូពេទ្យកំពុងពិនិត្យសីតុណ្ហភាពរបស់បុរសអ៊ីរ៉ាក់ម្នាក់
​គ្រូពេទ្យកំពុងពិនិត្យសីតុណ្ហភាពរបស់បុរសអ៊ីរ៉ាក់ម្នាក់

ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​ថា បុរសម្នាក់បានឆ្លងវីរុស​កូរ៉ូណាបន្ទាប់ពីគាត់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់។ ក្រសួងសុខាភិបាលបាន​បញ្ជាក់ទៀតថា ​អ្នកជំងឺនៅមានសុខភាពល្អនៅឡើយទេ ហើយឥឡូវនេះគាត់កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងបាកដាដ។

អ្នកដំណើរ​ពាក់ម៉ាស់ការពារចុះពីលើយន្តហោះនៅអាកាសយានដ្ឋានណាហ្វាហ្វប្រទេសអ៊ីរ៉ាក់
អ្នកដំណើរ​ពាក់ម៉ាស់ការពារចុះពីលើយន្តហោះនៅអាកាសយានដ្ឋានណាហ្វាហ្វប្រទេសអ៊ីរ៉ាក់

គួររម្លឹកផងដែរថា កាលពីថ្ងៃពុធអាជ្ញាធរ​របស់ប្រទេសអ៊ីរ៉ាក់បានហាមឃាត់ពលរដ្ឋខ្លួនមិនឱ្យមានការជួបជុំនៅទី​សាធារណៈ ​​ហើយអាជ្ញាធរក៏បានហាមឃាត់ការធ្វើដំណើរទៅឬមកពីប្រទេសចំនួន ៩ ផ្សេងទៀត ដែលរួមបញ្ចូលទាំងប្រទេសគុយវ៉ែតនិងប្រទេសបារ៉ែន​ ដោយសារ​ខ្លាចការរីករាលដាលនៃ​វីរុសកូរ៉ូណា៕

បុគ្គលិកសុខាភិបាលកំពុងពិនិត្យសីតុណ្ហភាពអ្នកដំណើរ​មកពី​អ៊ីរ៉ង់ នៅក្នុងអាកាសយានដ្ឋានក្នុងទីក្រុងណាហ្វាហ្វប្រទេសអ៊ីរ៉ាក់
បុគ្គលិកសុខាភិបាលកំពុងពិនិត្យសីតុណ្ហភាពអ្នកដំណើរ​មកពី​អ៊ីរ៉ង់ នៅក្នុងអាកាសយានដ្ឋានក្នុងទីក្រុងណាហ្វាហ្វប្រទេសអ៊ីរ៉ាក់
អាជ្ញាធរអ៊ីរ៉ាក់ជម្រុញពលរដ្ឋខ្លួនកុំឱ្យធ្វើដំណើរទៅ​ប្រទេសអ៊ីរ៉ង់​ ដោយសារខ្លាចការចម្លងវីរុសកូរ៉ូណា
អាជ្ញាធរអ៊ីរ៉ាក់ជម្រុញពលរដ្ឋខ្លួនកុំឱ្យធ្វើដំណើរទៅ​ប្រទេសអ៊ីរ៉ង់​ ដោយសារខ្លាចការចម្លងវីរុសកូរ៉ូណា
និស្សិតស្រីអ៊ីរ៉ាក់ពាក់ម៉ាស់ការពារខ្លួន បន្ទាប់ពីមានការផ្ទុះឡើងនៃ​វីរុសកូរ៉ូណាថ្មី នៅណាហ្គាហ្វប្រទេសអ៊ីរ៉ាក់ថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២០ 
និស្សិតស្រីអ៊ីរ៉ាក់ពាក់ម៉ាស់ការពារខ្លួន បន្ទាប់ពីមានការផ្ទុះឡើងនៃ​វីរុសកូរ៉ូណាថ្មី នៅណាហ្គាហ្វប្រទេសអ៊ីរ៉ាក់ថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២០ 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T