មិនទុកឲ្យឆ្ងល់ទេ! Pep ទម្លាយខ្ទេចអំពីគម្រោងការធ្វើស៊ី Real Madrid ដល់ក្នុងទឹកដី

//s5.kh1.co/1b/1b40ee7f4a9b8c9313ab838ca3fff7d893b7870c.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមរបស់លោក Pep Guardiola បានយកឈ្នះលើអធិរាជស Real Madrid ក្នុងលទ្ធផល១ទល់នឹង២ ដែលនេះជាគ្រាប់បាល់ប្រវត្តិសាស្រ្តមួយរបស់ក្លឹប ពោលគឺ Man City មិនដែលធ្លាប់ឈ្នះ Real Madrid ម្តងណាឡើយក្នុងព្រឹត្តិការណ៍ UEFA Champion League នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pep Guardiola
Pep Guardiola

ថ្លែងទាំងមិនលាក់លៀមទៅកាន់អ្នកកាសែតក្រោយចប់ការប្រកួត លោក Pep បានទម្លាយឲ្យដឹងអំពីតាក់ទិចដែលនៅពីក្រោយជ័យជម្នះ ១ទល់នឹង២លើ Real Madrid នេះ លោកបានថ្លែងថា ៖ "ខ្ញុំបានតាមដានការប្រកួតរបស់ Real Madrid ជាច្រើនដងតាមដែលអាចធ្វើទៅបាន ខ្ញុំបានតាមដាន Real Madrid ១០ថ្ងៃមុនការប្រកួត ខ្ញុំបានធ្វើការសម្រេចចិត្តតាមអ្វីដែល Real ធ្លាប់ធ្វើ ហើយខ្ញុំតែងតែសិក្សាពីប្រព័ន្ធការពាររបស់ពួកគេដើម្បីធ្វើការប្រយុទ្ធ ។"

Pep Guardiola
Pep Guardiola

Pep បន្ត៖ ខ្ញុំបានឃើញ Real លេងតាមបិទខ្លាំងទល់នឹង Barcelona ពួកគេនឹងធ្វើដាក់ក្រុមខ្ញុំដូចគ្នា ចឹងហើយបានខ្ញុំរកតាក់ទិចផ្សេង ខ្ញុំបានប្រាប់កីឡាកររបស់ខ្ញុំរួចស្រេចអំពីអ្វីដែលនឹងកើតឡើងនៅពេលប្រកួត " ។

គួររំលឹកផងដែរថា Man City នឹងត្រូវបើកទ្វារទទួល Real Madrid នៅជើងទី២វគ្គ១៦ក្រុម ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែ មីនា​ខាង​មុខ៕

https://s5.kh1.co/__image/w=650,h=342,q=100/e7/e7f702c44c426ae649b20bed69344d727a0cb211.png

ប្រភពmarca

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T