Real Madrid ចង់វៃចេញខ្សែប្រយុទ្ធស្លាបធ្លាប់ខ្លាំងម្នាក់ និងយកខ្សែប្រយុទ្ធកំពុងខ្លាំងម្នាក់មកវិញ

//s5.kh1.co/9b/9be678b3362081d272b5f923aa4f42e7684adb9a.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ សារព័ត៌មាន El Desmarque បានឱ្យដឹងថា ក្លឹបអធិរាជស Real Madrid កំពុងបង្ហាញចំណាប់អារម្មណ៍ចង់បានប្រយុទ្ធស្លាបរបស់ហង្សក្រហម Liverpool មួយរូប គឺកីឡាករ Mohamaed Salah ជាមួយតម្លៃប្រមាណ ១២៧លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mohamaed Salah អបអរគ្រាប់បាល់បញ្ជូលទី Tottenham ក្នុងវគ្គផ្តាច់ព្រ័ត្រ UCL ២០១៨-២០១៩<br>
កីឡាករ Mohamaed Salah អបអរគ្រាប់បាល់បញ្ជូលទី Tottenham ក្នុងវគ្គផ្តាច់ព្រ័ត្រ UCL ២០១៨-២០១៩

យ៉ាងណា Real Madrid គ្រោងនឹងបញ្ចេញខ្សែប្រយុទ្ធ Gareth Bale ដែលមិនសូវមានឳកាសបង្ហាញខ្លួនក្នុងជម្រើសរបស់លោក Zizo ផងនោះ ដើម្បីទុកកន្លែងសម្រាប់ Salah ម្យ៉ាងប្រព័ន្ធប្រយុទ្ធរបស់ Real Madrid នារដូវកាលនេះ ហាក់មិនមុតទាល់ទេសោះ។


កីឡាករ Gareth Bale អបអរគ្រាប់បាល់បញ្ជូលទី Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ UCL ២០១៧-២០១៨
កីឡាករ Gareth Bale អបអរគ្រាប់បាល់បញ្ជូលទី Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ UCL ២០១៧-២០១៨

Real Madrid បាននាំចូលខ្សែប្រយុទ្ធជួរមុខ ៣រូប កាលពីដើមរដូវកាល​ រួមមានខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិក Eden Hazard ក្នុងតម្លៃប្រមាណ ១០០លានផោន ខ្សែប្រយុទ្ធជម្រើសជាតិស៊ែប៊ី Luka Jovic ក្នុងតម្លៃប្រមាណ ៦០លានផោន និងខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Rodrygo ក្នុងតម្លៃប្រមាណ ៥០លានផោន។

ដែលខ្សែប្រយុទ្ធទាំង ៣នេះ អាចរកគ្រាប់បាល់បញ្ជូលគ្នាបាន ត្រឹម១០ គ្រាប់ ក្នុង ៥៧ប្រកួតឱ្យ Real Madrid ប៉ុណ្ណោះ ស្របពេលដែល Real Madrid ទើបតែបរាជ័យក្នុងជំនួបជាមួយ Manchester City ដោយលទ្ធផល ២-១ ក្នុងវគ្គ១៦ ក្រុម ជើងទី១ ក្នុងទឹកដីរបស់ខ្លួន៕ 

ប្រភពronaldo.com

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T