សុទ្ធតែកីឡាករល្អៗ! Lampard ចង់លក់កីឡាករ ៨នាក់ចេញ នៅរដូវក្ដៅ ព្រោះតែហេតុផលរសើប….

//s5.kh1.co/46/466a26724bbc669afb677899b44c23ba6c1f531d.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Lampard ចង់បញ្ចេញកីឡាករ៨នាក់ចេញនៅទីផ្សាររដូវក្ដៅ ព្រោះដើម្បីពង្រឹងក្រុមប្រជែងជាមួយក្លិបកំពូលៗ និងពាន UCL

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ Chelsea លោក Frank Lampard កំពុងតែមានគម្រោងក្នុងការកែប្រែក្រុមជាថ្មី ដោយនឹងបញ្ចេញកីឡាករ៨នាក់ នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ នេះបើតាមការចុះផ្សាយរបស់ The Sun។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Frank Lampard
លោក Frank Lampard

អ្នកចាំទ Kepa Arrizabelaga ដែលកំពុងតែបាត់បង់តំណែង១១នាក់គឺជាកីឡាករម្នាក់ក្នុងចំណោម៨នាក់ដែល Lampard ចង់លក់ចេញ ខណៈ៧រូបផ្សេងទៀតរួមមាន Ross Barkley, Jorginho, Marcos Alonso, Emerson, Kurt Zouma, Willian និង Pedro។

កីឡាករអ្នកចាំទ Kepa Arrizabelaga
កីឡាករអ្នកចាំទ Kepa Arrizabelaga

រឿងរ៉ាវនេះបានកើតឡើងក្រោយតោខៀវបានរងបរាជ័យយ៉ាងអាម៉ាសក្នុងដីខ្លួនឯងកាលពីយប់ថ្ងៃអង្គារ ក្រោយប្រកួតចាញ់ Bayern Munich ក្នុងលទ្ធផល ៣-០ វគ្គ១៦ក្រុម ជើងទីមួយ ពានរង្វាន់ Champions League។ ការចាញ់ធ្ងន់ធ្ងរបែបនេះបានធ្វើឲ្យលោក Lampard ដឹងថាកីឡាករដែលលោកមាន នៅមិនទាន់អាចប្រកួតប្រជែងជាមួយក្លិបកម្រិតកំពូលៗបាននៅឡើយ ជាពិសេសគឺការប្រជែងពាន Champions League។

ការប្រកួតរវាង Chelsea និង Bayern
ការប្រកួតរវាង Chelsea និង Bayern

ជាមួយគ្នានេះ Chelsea ក៏បានប្រកាសជាផ្លូវការក្នុងការនាំចូលខ្សែបម្រើឆ្នើមម្នាក់ពី Ajax ក្នុងតម្លៃនៃការផ្ទេរ៣៧លានផោន គឺកីឡាករ Hakim Ziyech ដោយជម្រើសជាតិម៉ារ៉ុករូបនេះនឹងផ្លាស់មកកាន់កីឡដ្ឋាន Stamford Bridge នៅទីផ្សាររដូវក្ដៅខាងមុខ។

កីឡាករ Hakim Ziyech
កីឡាករ Hakim Ziyech

គួរឲ្យដឹងផងដែរថា ការប្រកួតក្នុងស្រុកពានរង្វាន់ Premier League រដូវកាលនេះ​ Chelsea ក៏ធ្វើមិនសូវជាបានល្អផងដែរ ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ៤ប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី២៧៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T