ហេតុអ្វីទៅ? ក្លិបយក្ស៣នៅអ៊ីតាលី បដិសេធក្នុងការនាំយកកីឡាករ Man UTD ម្នាក់នេះ

//s5.kh1.co/82/8272429e3844f06a8495ddeb009d5bac16a30128.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

AC Milan, Juventus និង Inter Milan បដិសេធការនាំយក Matic នៅរដូវក្ដៅខាងមុខ

អ៊ីតាលី៖ ក្លិបធំៗចំនួន៣ នៅក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A បានបដិសេធឱកាសក្នុងការនាំយកខ្សែបម្រើចាស់វស្សារបស់ Manchester United កីឡាករ Nemanja Matic នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។ បច្ចុប្បន្នកីឡាករជម្រើសជាតិស៊ែប៊ីរូបនេះ កំពុងស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយ Man UTD ហើយកំពុងតែសម្លឹងមើលក្នុងការចាកចេញ នៅពេលអនាគតដ៏ខ្លីខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Nemanja Matic
កីឡាករ Nemanja Matic

បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Calciomercato ភ្នាក់ផ្ទាល់របស់ Matic បានដាក់សាម៉ីកីឡាករទៅឲ្យក្លិប៣នៅក្របខណ្ឌ Serie A គឺ AC Milan, Juventus និង Inter Milan ក្នុងការនាំចូលនៅរដូវក្ដៅខាងមុខ ក្រោយពេលដែលគេចាកចេញពីកីឡដ្ឋាន Old Trafford។

យ៉ាងណាមិញ ក្លិបទាំង៣នោះត្រូវបានគេដឹងថាសុទ្ធតែបានបដិសេធនូវគំនិតនេះទាំងអស់។ AC Milan ជាអ្នកចេញមុខជំទាស់មុនគេ ក្រោយភាគីកីឡាករទាមទារប្រាក់ឈ្នួល ១០លានអឺរ៉ូក្នុងមួយរដូវកាល។ ខណៈ Juventus និង Inter Milan ថាក្រុមរបស់គេរៀងៗខ្លួនពិតជាចង់បានខ្សែបម្រើពិតមែននៅទីផ្សារខាងមុខ ប៉ុន្តែក្លិបទាំងពីរមានជម្រើសផ្សេងហើយ។

កីឡាករ Nemanja Matic
កីឡាករ Nemanja Matic

Matic បានចាកចេញពីតោខៀវ Chelsea មកចូលរួមជាមួយ Man UTD នៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ ឆ្នាំ២០១៧ ដោយពេលនោះតម្លៃនៃការផ្ទេរគឺប្រមាណជា ៤៤.៧លានអឺរ៉ូ។ គិតមកទល់ពេលបច្ចុបន្ន គេចូលលេងឲ្យបិសាចក្រហមសរុបគ្រប់ព្រឹត្តិការណ៍ទាំងអស់ចំនួន ១០៧ប្រកួត។

គួរឲ្យដឹងផងដែរថា​ ក្រោយការចូលមកកាន់តំណែងរបស់អ្នកចាត់ការទូទៅ Ole Gunnar Solskjaer ខ្សែបម្រើវ័យ៣២ឆ្នាំ Matic មិនសូវជាមានឱកាសចូលលេងនោះទេ។ ជាក់ស្ដែងនៅរដូវកាលនេះ គេចូលលេងបានត្រឹម២០ប្រកួតប៉ុណ្ណោះ និងច្រើនតែផ្លាស់ប្ដូរចូល មិនសូវបង្ហាញក្នុងជម្រើស១១នាក់ដំបូងឡើយ៕

កីឡាករ Nemanja Matic
កីឡាករ Nemanja Matic

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T