អីយ៉ាស! Spurs និង Man UTD ប្រជែងគ្នា តាមទិញខ្សែបម្រើឆ្នើមម្នាក់នៅ Bundesliga

//s5.kh1.co/35/35a6c9ce28a3f8addf4e33e1aa36801b36fb3320.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ខ្សែបម្រើស្លាបក្រុម RB Leipzig កីឡាករ Emil Forsberg កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិប Tottenham, Man UTD និង Everton

អាល្លឺម៉់ង់៖ អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho ត្រូវបានគេរារយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែបម្រើស្លាបក្រុម RB Leipzig កីឡាករ Emil Forsberg នាពេលបញ្ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Mourinho បានធ្វើការកោតសរសើរចំពោះទម្រង់លេងរបស់កីឡាករ Forsberg បន្ទាប់ពីគេបានជួយក្រុម RB Leipzig ផ្ដួលក្រុម Tottenham ក្នុងព្រឹត្តិការណ៍ Champions League វគ្គ១៦ក្រុមជើងទី១ កាលពីសប្ដាហ៍មុន។ ពាក្យសម្ដីស្ញើចសរសើររបស់លោក បានជំរុញឱ្យមានការរំពឹងទុកបន្ថែមទៀតអំពីលទ្ធភាពនៃការផ្ទេរ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត ទៅកាន់ក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។

  កីឡាករ Emil Forsberg 
  កីឡាករ Emil Forsberg 

យ៉ាងណាមិញ បើយោងតាមការអះអាងរបស់អ្នកតំណាងកីឡាករ Forsberg ក្នុងនោះមានក្លិបធំៗចំនួន២ទៀតនៅ Premier League ក៏មានការចាប់អារម្មណ៍ទៅលើម្ចាស់អាវលេខ១០របស់ក្រុម Leipzig រូបនេះផងដែរ តួយ៉ាងមានក្រុមបិសាចក្រហម Manchester United និង ក្រុមស្ករគ្រាប់ Everton។

ដោយឡែកចំពោះកីឡាករ Forsberg ផ្ទាល់ ក៏មានបំណងចង់ចែកផ្លូវជាមួយក្រុម Leipzig នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ បន្ទាប់ពីគាត់ហាក់ស្ថិតនៅក្រៅគម្រោងរបស់អ្នកចាត់ការទូទៅលោក Julian Nagelsmann ដោយបានសារភាពត្រង់ៗថាមិនសូវជាសប្បាយចិត្តនៅទឹកដី Red Bull Arena។

ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំបាននិយាយប្រាប់កាសែត Bild យ៉ាងដូច្នេះថា៖

ស្ថានភាពបច្ចុប្បន្នដូចដំណើរការទៅមិនជាល្អប៉ុន្មាននោះទេ។ ខ្ញុំមិនចាំបាច់បង្ហាញពីសមត្ថភាពរបស់ខ្ញុំបន្តទៀតទេ។ ខ្ញុំជាប់កិច្ចសន្យានៅទីនេះក៏ពិតមែន ប៉ុន្តែអ្នករាល់គ្នាដឹងហើយថាខ្ញុំចង់ទៅលេងនៅលីគផ្សេង។

  កីឡាករ Emil Forsberg 
  កីឡាករ Emil Forsberg 
  កីឡាករ Emil Forsberg 

គួររម្លឹកផងដែរថា Forsberg បានផ្ទេរពីក្រុម Malmo FF មកចូលរួមជាមួយក្រុម Leipzig  កាលពីឆ្នាំ២០១៥។ គិតមកទល់ពេលនេះគេបង្ហាញខ្លួនសរុប ១៦៥ប្រកួត ស៊ុតបញ្ចូលទីបាន៣៧គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៥០ដង៕

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T