យកបានដឹងតែកប់ហើយ! ស្ងាត់ៗ Zidane ត្រៀមលុយ ១៨០លាន ទិញខ្សែការពារលំដាប់ A ម្នាក់ពីទឹកដីអង់គ្លេស

//s5.kh1.co/c1/c1dc99dfeb65bd636f78cdc9c8170959705c4d77.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Real Madrid ចង់ដាក់សំណើ ១៨០លានអឺរ៉ូ ដើម្បីចរចាទិញ Virgil van Dijk ពី Liverpool នៅទីផ្សាររដូវក្ដៅ

អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេរាយការណ៍មកថា បានដាក់ការចាប់អារម្មណ៍ក្នុងការដាក់សំណើចង់នាំយកខ្សែការពារកណ្ដាលរបស់ Liverpool កីឡាករ Virgil van Dijk។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Virgil van Dijk
កីឡាករ Virgil van Dijk

កីឡាករជម្រើសជាតិហូឡង់បានក្លាយជាតួអង្គសំខាន់យ៉ាងរបស់ហង្សក្រហម ក្រោយផ្លាស់ពី Southampton កាលពីខែមករា ឆ្នាំ២០១៨ និងបានឈរនៅចំណាត់ថ្នាក់លេខ២ ជាបេក្ខភាពឈ្នះពានរង្វាន់ Ballon d’Or 2019 ផងដែរ។

បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ ក្លិបអធិរាជស Real Madrid ចង់បានខ្សែការពារវ័យ២៨ឆ្នាំ មកលេងនៅកីឡដ្ឋាន Santiago Bernabeu នៅទីផ្សាររដូវក្ដៅខាងមុខ ដោយក្រុមរបស់លោក Zidane គ្រោងនឹងចំណាយប្រាក់ប្រមាណជា ១៨០លានអឺរ៉ូទៅលើតម្លៃខ្លួនរបស់រនាំងការពារសំខាន់ Liverpool ម្នាក់នេះ។

កីឡាករ Virgil van Dijk
កីឡាករ Virgil van Dijk

Van Dijk បង្ហាញខ្លួនគ្រប់ការប្រកួតឲ្យក្រុមលោក Jurgen Klopp ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដោយបានបិទមិនឲ្យដៃគូប្រកួតទាត់បញ្ចូលទី (clean sheets) ១២ប្រកួត ក្នុងការប្រកួតសរុប២៧ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមជាខ្សែការពារ Van Dijk ក៏រកបានគ្រាប់បាល់ ៤គ្រាប់ផងដែរ។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Real Madrid កំពុងតែស្វះស្វែងក្នុងការនាំយកអ្នកមកជំនួសតំណែងរបស់ប្រធានក្រុម Sergio Ramos ដែលមានវ័យកាន់តែច្រើន ហើយកុងត្រារវាងគេ និងក្លិបក៏នឹងផុតនៅរដូវក្ដៅឆ្នាំ២០២១៕

កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T