អង់គ្លេស៖ អតីតម្ចាស់អាវលេខ៧ របស់ក្រុមបិសាចក្រហមលោក David Beckham យល់ឃើញថាអ្នកចាត់ការទូទៅក្រុម Manchester United លោក Ole Gunnar Solskjaer សក្ដិសមនឹងទទួលបានការសរសើរពីអ្នកគាំទ្រ ចំពោះទម្រង់នៃការដឹកនាំរបស់លោកនាពេលបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមការដឹកនាំរបស់លោក Solskjaer ក្រុម Man UTD សព្វថ្ងៃកំពុងឈរលេខ៥ ក្នុងតារាង Premier League នឹងបានឈានដល់ជុំទី៥ពានរង្វាន់ FA Cup ថែមទាំងកំពុងស្ថិតនៅវគ្គ៣២ក្រុមពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់ទី២ UEFA Europa League ថែមទៀតផង។

Beckham មានអារម្មណ៍ថា Solskjaer នឹងទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រ ដោយសារតែសមិទ្ធិផលរបស់គាត់ធ្លាប់បានសាងនៅ Old Trafford កាលពីនៅជាកីឡាករ។ មិនត្រឹមតែប៉ុណ្ណោះគាត់បានដើរតាមកន្លង កំពូលគ្រូបង្វឹកដ៏សែនជោគជ័យប្រចាំប្រវត្តិសាស្រ្តក្លិប គឺលោក Sir Alex Ferguson ដោយមិនដែលរិះគន់កូនក្រុមរបស់ខ្លួនជាសាធារណៈ។
វីរបុរសក្លិប Man UTD រូបនេះបាននិយាយក្នុងទូរទស្សន៍ Sky Sports យ៉ាងដូច្នេះថា៖

ខ្ញុំគិតថា សព្វថ្ងៃគាត់កំពុងធ្វើការងារគាត់បានល្អ។ ជាការពិតណាស់គាត់តែងបោះជំហានទៅមុខ ដោយមានគំនិតវិជ្ជមានទៅលើកូនក្រុមរបស់គាត់ គាត់រៀនវាពីលោក Sir Alex។ លោកគ្រូគាត់មិនដែល រិះគន់កីឡាកររបស់គាត់ណាម្នាក់ជាសាធារណៈទេ ហើយមើលទៅ Ole ពិតជាដូចគាត់ណាស់។ រាល់អ្នកគាំទ្រទាំងអស់នឹងនៅពីក្រោយគាត់លើកទឹកចិត្តគាត់ ពីព្រោះគាត់ជាមនុស្សពូកែម្នាក់ ជាពិសេសនោះគឺអ្វីដែលគាត់ធ្លាប់ធ្វើសម្រាប់ Manchester United ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។
គួរបញ្ជាក់ផងដែរថា នៅយប់នេះវេលាម៉ោង៣រំលងអធ្រាត្រ ក្រុមបិសាក្រហមនឹងមានការប្រកួតសំខាន់មួយ ដោយពួកគេត្រូវបើកទ្វារកីឡដ្ឋាន Old Trafford តតាំងជាមួយក្រុមភ្ញៀវ Club Brugge ដែលជាជំនួបក្នុងក្របខណ្ឌ Europa League វគ្គ៣២ក្រុម ជើងទី២ ខណៈកាលពីជើងទី១ នៅឯកីឡដ្ឋាន Jan Breydel Stadium ក្រុមទាំងពីរប្រកួតស្មើគ្នាក្នុងលទ្ធផល១ទល់នឹង១៕
ប្រភព៖ skysports