ជឿជាក់ណាស់! ក្រោយចាញ់ Man City យប់មិញ ស្រាប់តែ Casemiro បោះសម្ដីថា……

//s5.kh1.co/09/09c5753e8d422598b480302c797d82142cde7fdc.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Casemiro ជឿជាក់ថា Real Madrid នឹងអាចវាយបកយកឈ្នះ Man City នៅជើងទី២ ឡើងទៅវគ្គ៨ក្រុម

អេស្ប៉ាញ៖ Real Madrid បានរបូត២គ្រាប់ ក្នុងការប្រកួតវគ្គ១៦ក្រុម ជើងទី១ ពានរង្វាន់ Champions League ដោយប្រកួតចាញ់ Manchester City ក្នុងលទ្ធផល ១ទល់នឹង២ កាលពីយប់មិញ។ យ៉ាងណាមិញ ខ្សែបម្រើរបស់ក្រុមអធិរាជស កីឡាករ Casemiro មានជំនឿចិត្តថា Real Madrid នឹងអាចវាយបកឡើងទៅកាន់វគ្គ៨ក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Real Madrid និង Man City
ការប្រកួតរវាង Real Madrid និង Man City

ក្នុងការប្រកួតយប់មិញ ក្រុមរបស់លោក Zinedine Zidane ជាអ្នកបើកការនាំមុខមុន ប៉ុន្តែត្រូវ Man City វាយបកយកឈ្នះវិញ ដោយក្រុមរបស់លោក Pep រកបាន២គ្រាប់ចុងម៉ោងនៅនាទីទី៧៨ និង៨៣។

ថ្លែងក្រោយបញ្ចប់ការប្រកួត កីឡាករជម្រើសជាតិប្រេស៊ីល Casemiro បាននិយាយថា៖

គ្រប់យ៉ាងមិនទាន់ចប់ទេ។ បើសិនមានក្រុមមួយដែលអាចវាយបកយកឈ្នះវិញបាន ច្បាស់ណាស់គឺ Real Madrid។ ពួកយើងធ្វើបានយ៉ាងល្អនៅ៧៥នាទីដំបូង ប៉ុន្តែពួកយើងបានធ្វើអ្វីដែលមិនគួរឲ្យកើតមាននៅ១៥នាទីចុងក្រោយ ហើយពួកគេ (Man City) បានវាយបក។ តែវានៅមិនទាន់បញ្ចប់ទេ មានការងារច្រើនទៀតដែលយើងត្រូវធ្វើ។

Casemiro
កីឡាករ Casemiro
កីឡាករ Casemiro

សូមបញ្ជាក់ដែរថា ជំនួបជើងទីពីររវាង Real Madrid និង Man City នឹងត្រូវធ្វើឡើងនៅទឹកដីអង់គ្លេស ក្នុងកីឡដ្ឋាន Etihad នៅថ្ងៃទី១៨ ខែមីនាខាងមុខ ដោយ Real Madrid ត្រូវការគ្រាប់បាល់ចំណេញពីការប្រកួតនោះយ៉ាងតិច២គ្រាប់៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T