មិនគួរឲ្យជឿ! Man City ចំណាយពេលត្រឹម៥នាទីវាយបក Real បាន២គ្រាប់ ខណៈ Ramos កាតក្រហមចុងម៉ោង (មានវីដេអូ)

//s5.kh1.co/a4/a435e355c0a58f86f8cb2216fa8087ffb758efb7.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមម្ចាស់ផ្ទះ Real Madrid បានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Man City ក្នុងលទ្ធផល១ទល់នឹង២ ក្នុងជំនួបក្របខណ្ឌ Champions League វគ្គ១៦ក្រុម ជើងទី១

អេស្ប៉ាញ៖ ក្នុងការប្រកួតក្របខណ្ឌ Champions League វគ្គ១៦ក្រុម ជើងទី១ កាលពីរាត្រីថ្ងៃពុធម្សិលមិញ ក្រុមមេឃខៀវ​​ Manchester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Real Madrid ទាំងប្រផិតប្រផើយក្នុងលទ្ធផល ១ទល់នឹង២​ ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៧៥,៦១៥នាក់ នៅកីឡដ្ឋាន Estadio Santiago Bernabeu ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ គិតត្រឹមតង់ទី១ ក្រុមទាំងពីរបានត្រឹមសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងនោះទេ។ លុះឈានចូលដល់តង់ទី២ ទើបមានគ្រាប់បាល់ ពោលនៅនាទីទី៦០ ក្រុមម្ចាស់ផ្ទះ Real Madrid ជាអ្នកបើកការនាំមុខមុន ធ្វើបានតាមរយៈខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Isco 

១គ្រាប់របស់​ Isco
១គ្រាប់របស់​ Isco

ការប្រកួតអូសបន្លាយរហូតដល់នាទីទី៧៨ ក្រុមភ្ញៀវក៏តដៃបាន១គ្រាប់វិញសម្រេចទីដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Jesus។ បន្ទាប់ពីតាមបានស្មើ ការប្រកួតកាន់តែមានភាពតានតឹង រំលងបានត្រឹម៥នាទីប៉ុណ្ណោះក្រុម Man City ក៏បន្ថែម១គ្រាប់ទៀត ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រពីសំណាក់កីឡាករ  Kevin De Bruyne

ខ្សែប្រយុទ្ធ Gabriel Jesus
ខ្សែប្រយុទ្ធ Gabriel Jesus
១គ្រាប់របស់ De Bruyne
១គ្រាប់របស់ De Bruyne

នៅចុងម៉ោងក្រុមលោក Pep ប៊ិះនឹងរកបាន១គ្រាប់ទៀតទៅហើយ ប៉ុន្តែត្រូវបានប្រធានក្រុម​ Real Madrid កីឡាករ Sergio Ramos រារាំង ដោយរត់ទៅពាំងចង្វាក់រត់របស់កីឡាករ Gabriel Jesus។ បន្ទាប់ពីមើលឃើញការពាំងឲ្យដួលនោះមិនត្រឹមត្រូវតាមបច្ចេកទេស អាជ្ញាកណ្ដាលសញ្ជាតិអ៊ីតាលីក៏បានសម្រេចពិន័យ Ramos តែមិនបានផ្ដល់កាតលឿងជាការព្រមានទេ គឺផ្ដល់កាតក្រហមបណ្ដេញចេញពីទីលានតែម្ដងនៅនាទីទី៨៦។

  កីឡាករ Sergio Ramos ទទួលបានកាតក្រហម
  កីឡាករ Sergio Ramos ទទួលបានកាតក្រហម

យ៉ាណាមិញតាមរយៈលទ្ធផលខាងលើ នេះជាលើកដំបូងហើយដែលក្រុម Man City ផ្ដួល Real Madrid បានក្នុងក្របខណ្ឌ Champions League ក្នុងចំណោមការជួបគ្នាចំនួន៥លើកកន្លងមក (ឈ្នះ១ ស្មើ២ ចាញ់២)  ខណៈ១គ្រាប់កាលពីយប់មិញជាគ្រាប់ទី៥០ហើយរបស់ខ្សែបម្រើ  De Bruyne ក្នុងការបង្ហាញខ្លួន រាល់គ្រប់ព្រឹត្តិការណ៍ទាំងអស់ឲ្យក្រុមមេឃខៀវ។

គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទី២ Real Madrid យ៉ាងណាត្រូវរកឲ្យបានចាប់ពី២គ្រាប់ឡើង ទើបមានសង្ឃឹមឡើងទៅវគ្គបន្ទាប់ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមីនាខាងមុខ នៅកីឡដ្ឋាន​ Etihad Stadium ទឹកដីក្រុម Man City នាវេលាម៉ោង៣រំលងអធ្រាត្រ៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T