ជក់ចិត្តសាហាវ! Juventus យប់មិញចាញ់ហើយ De Ligt បែកក្បាលឈាមស្រោចពេញខ្លួនទៀត (មានវីដេអូ)

//s5.kh1.co/bc/bc6fa370663345f75d32d588872d3c44257da1f0.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Lyon យកឈ្នះ Juventus ១-០ ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុម ពានរង្វាន់ Champions League

បារាំង៖ ម្ចាស់ផ្ទះ Lyon បានផ្ដួលក្រុមភ្ញៀវជើងឯកអ៊ីតាលី Juventus នៅវគ្គ១៦ក្រុម ជើងទី១ ពានរង្វាន់ Champions League កាលពីយប់មិញ ក្នុងលទ្ធផល ១ទល់នឹង០ ក្រោមក្រសែភ្នែកអ្នកគាំទ្រជិត៦ម៉ឺននាក់នៅកីឡដ្ឋាន Groupama។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Lyon និង Juventus 
ការប្រកួតរវាង Lyon និង Juventus 

គ្រាប់បាល់តែមួយគ្រាប់គត់នៅក្នុងការប្រកួតនោះ និងជាគ្រាប់បាល់នាំមុខក្នុងជើងទីមួយរបស់ Lyon រកបាននៅនាទីទី៣១ ដោយកីឡាករ Lucas Tousart ក្រោយទទួលបាល់បញ្ជូនកាត់ពីមិត្តរួមក្រុម Hossem Aouar។

គ្រាប់បាល់របស់ Lucas Tousart
គ្រាប់បាល់របស់ Lucas Tousart

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនោះ គឺមុន Lyon រកបានគ្រាប់បាល់បាន១នាទី ខ្សែការពារតម្លៃខ្លួនថ្លៃ De Ligt បានរងរបួសបែកក្បាល និងឈាមហូរស្រោចពេញខ្លួន ក្រោយលោតប្រជែងបាល់ និងធ្លាក់មកវិញមានការប៉ះទង្គិច។ យ៉ាងណា ជម្រើសជាតិហូឡង់រូបនេះមិនត្រូវបានផ្លាស់ប្ដូរចេញនោះទេ ក្រោយរុំរបួសរួច គេបានចូលលេងវិញ និងលេងពេញ៩០នាទីតែម្ដង។

De Ligt រងរបួសបែកក្បាល
De Ligt រងរបួសបែកក្បាល

ក្រឡេកមកមើលស្ថិតិនៃការប្រកួតវិញ Juventus ហាក់មានឱកាសច្រើនជាង ដោយគ្រប់គ្រងបាល់ ៦១% និងមានឱកាសទាត់ទីដល់ទៅ១១លើក ប៉ុន្តែចំគោលដៅ១លើកប៉ុណ្ណោះ ខណៈ Lyon មានឱកាសទាត់ទី៩លើក និងចំគោលដៅ៣លើក។

ការប្រកួតរវាង Lyon និង Juventus 
ការប្រកួតរវាង Lyon និង Juventus 

បើទោះបីជាបរាជ័យក្នុងជើងទីមួយ ប៉ុន្តែក្រុមរបស់លោក Sarri នៅមិនទាន់អស់សង្ឃឹមក្នុងការឡើងទៅវគ្គបន្តនៅឡើយ ដោយរង់ចាំការប្រកួតកាត់សេចក្ដីជើងទី២ ដែលធ្វើឡើងនៅទឹកដីប្រទេសអ៊ីតាលីវិញម្ដង ក្នុងកីឡដ្ឋាន Allianz នៅថ្ងៃទី១៨ ខែមីនា ខាងមុខ៕

ចង់ឃើញថា Juventus ត្រូវ Lyon យកឈ្នះយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T