អធិរាជស Real Madrid បរាជ័យក្នុងទឹកដី ក្រោយចាញ់ Man City 1-2 (មានវីដេអូ)

//s5.kh1.co/bd/bd90ccf5e02edbb332dfaa17dfd0c4864a90cbdf.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញរវាងក្រុមម្ចាស់ផ្ទះ Real Madrid ទល់នឹងក្រុមខ្លាំងមកពី អង់គ្លេស Man City ក្នុងវគ្គ១៦ក្រុមចុងក្រោយ បានបញ្ចប់ទៅក្នុងលទ្ធផល Real Madrid​ 1-2 Man City ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅតង់ទី១ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ 75,615 នាក់ Real Madrid មានឱកាស់សម្រុកច្រើនលើក្រុមភ្ញៀវ តែមិនមានសំណាងឡើយក្នុងការរកគ្រាប់បាល់ ដែលធ្វើឲ្យលទ្ធផល ០ទល់នឹង០បានរក្សារហូតដល់ចប់តង់ទី១ ។

https://s5.kh1.co/__image/w=650,h=438,q=100/34/345c7764043905ea33190b7e07524ec530ab69d9.png

ឈានចូលតង់ទី២ ម្ចាស់ផ្ទះ​ Real Madrid មានឱកាសបំបែកពងមាន់បានមុនដោយកីឡាករសញ្ជាតិអេស្ប៉ាញ Isco រកបានមួយគ្រាប់នាំមុខមុននៅនាទីទី៦០ ដែលលទ្ធផល១-០​ នេះធ្វើឲ្យការប្រកួតកាន់តែល្អមើលថែមទៀត ។

https://s5.kh1.co/__image/w=650,h=366,q=100/b9/b95dda58f8e9b7543aa9a4b6cfc38e6ae7cf5ecc.png

Man City មិនចាំយូរឡើយក្រោយក្រុមម្ចាស់ផ្ទះនាំមុខមុន ដោយបន្តធ្វើការសម្រុកទាមទារគ្រាប់បាល់មកវិញ រហូតដល់នាទីទី ៧៨ កីឡាករសញ្ជាតិប្រេស៊ីលរបស់ Man City ក៏រកបានគ្រាប់តាមស្មើវិញ មុនពេលខ្សែការពារ Real Madrid បង្កកំហុសនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យ Man City មានឱកាសទទួលបានបាល់ពិន័យ១១ម៉ែត្រ ដែលសម្រេចបានដោយខ្សែបម្រើ Kevin Debruye នៅនាទីទី៨៣ ចប់ការប្រកួតលទ្ធផល Real Madrid 1-2 Man City ៕

Jesus អបអរគ្រាប់បាល់
Jesus អបអរគ្រាប់បាល់
Debruyne អបអរគ្រាប់បាល់
Debruyne អបអរគ្រាប់បាល់

ទស្សនាវីដេអូ​ Highlight 

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T