iPhone XR ជាទូរស័ព្ទលក់ចេញបានច្រើនបំផុតប្រចាំឆ្នាំ ២០១៩ ខណៈ Samsung នាំមុខគេក្នុងទីផ្សារ 5G

//s5.kh1.co/79/79b44042924c85c0903a6049b1e5fe978fb4370d.jpg
បច្ចេកវិទ្យា

 ២៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យោងតាមទិន្នន័យរបស់ Apple បានឲ្យដឹងថា iPhone XR គឺជាទូរស័ព្ទដែលលក់ដាច់ច្រើនជាងគេបំផុតនៅឆ្នាំ ២០១៩ ។ តាមការបង្ហាញរបស់គេហទំព័រ Omdia ក្រុមហ៊ុន Apple បាននាំចេញទូរស័ព្ទ XR ចំនួន ៤៦,៣ លានគ្រឿងនៅឆ្នាំ២០១៩ និង ២៣,១ លានគ្រឿងក្នុងឆ្នាំ ២០១៨។ ខណៈ iPhone 11 លក់ចេញបាន ៣៧.៣ លានគ្រឿងប៉ុណ្ណោះក្នុងឆ្នាំ២០១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Phone XR 
Phone XR 
iPhone 11 
iPhone 11 

គួរបញ្ជាក់ផងដែរថា ការនាំចេញសរុបរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះពីរឆ្នាំជាប់ៗគ្នាពោលគឺ ធ្លាក់ចុះ ៤,៦% ក្នុងឆ្នាំ ២០១៩ និង ៥,១% ក្នុងឆ្នាំ ២០១៨។ គេហទំព័រ Omdia ក៏បានបញ្ជាក់ពីការកើនឡើងនៃតម្លៃផលិតផលរបស់ Apple ផងដែរដោយលើកឡើងថា iPhone 11 ឆ្នាំ ២០១៩ មានតម្លៃថ្លៃជាង iPhone 7 ឆ្នាំ ២០១៦ ចំនួន ៥០ ដុល្លារ ។ ក្រុមហ៊ុន Samsung បានដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ជាមួយ Galaxy A10 ដែលបានលក់ចេញឈានដល់ ៣០.៣ លានគ្រឿង។

Galaxy A10
Galaxy A10

ខណៈ Galaxy A50 និង A20 ទទួលបានចំណាត់ថ្នាក់លេខ ៤ និង ៥ រៀងគ្នា ក្នុងឆ្នាំ២០១៩ ។ រីឯ Galaxy S9 និង S9 + ទទួលបានចំណាត់ថ្នាក់ទី ៧ និង ៨ នៅឆ្នាំ ២០១៨ រៀងគ្នា។ ចំណែក ក្រុមហ៊ុន Xiaomi ក៏មានវត្តមានផងដែរគឺបានចំណាត់ថ្នាក់លេខ ៨ ចំពោះ Redmi Note 7 ។

ងាកមកទីផ្សារ 5G ទូរស័ព្ទដែលបានដាក់បញ្ចូល និងនាំចេញមានចំនួន ១៤,៧ លានគ្រឿងត្រូវបានចែកចាយកាលពីឆ្នាំមុន ពោលគឺជាង១% នៃការនាំចេញស្មាតហ្វូនទាំងអស់។ ក្នុងនោះ Galaxy Note10 + 5G របស់ Samsung មានចំនួន ២,៦ លានគ្រឿង។ ខណៈ Huawei Mate 30 Pro 5G មាន ២,៥ លានគ្រឿង ជាហេតុនេះ Samsung បាននាំមុខគេលើបណ្ដាញ 5Gតត្

តារាងប្រចាំឆ្នាំរបស់ប្រភេទទូរស័ព្ទនីមួយៗ
តារាងប្រចាំឆ្នាំរបស់ប្រភេទទូរស័ព្ទនីមួយៗ
CHEANG SOKKONG
ជាង សុខគង់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T