អុញនោះ ! អ្នកគាំទ្រក្រុម Valencia សង្ស័យមានជំងឺ Covid-19 បន្ទាប់ពីទៅមើលបាល់នៅទីក្រុង Milan ប្រទេសអ៊ីតាលី

//s5.kh1.co/64/6426ae139559f299ea98f6ded47792317be67595.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នកគាំទ្រក្លឹប Valencia ដែលបានត្រលប់ពីទស្សនាការប្រកួតចាញ់ក្រុម Atalanta ៤ទល់នឹង១ ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី បានសង្ស័យថាខ្លួនមានរោគសញ្ញាវីរុស Covid-19 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លទ្ធផលប្រកួត Atanta vs Valencia
លទ្ធផលប្រកួត Atanta vs Valencia

បន្ទាប់ពីត្រលប់ពីទស្សនាការប្រកួតកាលពីថ្ងៃពុធកន្លងទៅ អ្នកគាំទ្រ៣នាក់បានទាក់ទងទៅកាន់លេខ ១១២ (លេខទំនាក់ទំនងសុខភាពក្នុងប្រទេសអេស្ប៉ាញ) ដើម្បីអះអាងថាពួកគេកំពុងមានរោគសញ្ញាវីរុស Covid-19 ។ គេមិនទាន់ដឹងទេថា តើវីរុសអាចធ្វើតេស្តឃើញបានឆាប់ឬយ៉ាងណានោះទេ ប៉ុន្តែការប្រុងប្រយ័ត្នត្រូវបានអនុវត្តនៅក្នុងប្រទេសអេស្ប៉ាញ​ដើម្បីធានាថាមនុស្សទាំងបីនាក់ត្រូវបានធ្វើតេស្ត និងវាយតម្លៃឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អ្នកគាំទ្រ Valencia
អ្នកគាំទ្រ Valencia

អ្នកស្រី Hermelinda Vanaclocha ប្រធានក្រសួងសុខាភិបាល នៅ Valencia បានថ្លែងថា ៖ "ពួកគេកំពុងត្រូវបានធ្វើការវាយតម្លៃ ប៉ុន្តែយើងមិនអាចកំណត់លើករណីដែលកំពុងតែសិក្សានេះបានទេ។ ខ្ញុំគិតថានឹងមានមនុស្ស ៣ ឬ ៤ នាក់ ប៉ុន្តែនេះមិនមែនមានន័យថា យើងចាត់ទុកថាពួកគេមានវីរុស Covid-19 នោះទេ។"៕

  អ្នកស្រី Hermelinda Vanaclocha ប្រធានក្រសួងសុខាភិបាល នៅ Valencia  
  អ្នកស្រី Hermelinda Vanaclocha ប្រធានក្រសួងសុខាភិបាល នៅ Valencia  
រូបតំណាង
រូបតំណាង

ប្រភពMarca

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T