Man City មាន Sterling ខណៈ Pep សោកស្តាយដែលយប់នេះ Real Madrid មិនមានកីឡាករម្នាក់នេះ

//s5.kh1.co/29/29148d77a0732e94c83659aa80b3d474a177838a.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

គ្រូធំក្លឹប Manchester City លោក Pep Guardiola បានបញ្ជាក់រួចហើយថាកីឡាករតំបន់ប្រយុទ្ធរបស់ខ្លួន Raheem Sterling អាចចូលលេងបានហើយក្នុងការប្រកួតយប់នេះទល់នឹង Real Madrid ក្នុងវគ្គ១៦ក្រុមជើងទី១ UEFA Champion League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pep Guardiola
Pep Guardiola

Sterling ខកខានក្នុងការជួយក្រុមលេងក្នុងលីគអស់២ប្រកួតមកហើយដោយសារមានបញ្ហារបួស ខណៈដែលយប់នេះ Sterling នឹងត្រលប់មកជួយក្រុមវិញក្នុងជំនួបសំខាន់ទល់នឹង Real Madrid ក្នុងទឹកដី Santiago Bernabeu

លោក Pep បានថ្លែងក្នុងសន្និសីទមុនការប្រកួតថា ៖ " Raheem Sterling អាចចូលលេងបាន ហើយកីឡាកររូបនេះបានត្រៀមខ្លួនរួចហើយ ការជាសះស្បើយរបស់កីឡាករម្នាក់នេះគឺពិតជាគួរឲ្យភ្ញាក់ផ្អើល។ គ្រូពេទ្យបានប្រាប់មកយើងថា ត្រូវតែប្រុងប្រយ័ត្ន តែវាជាសញ្ញាល្អ Sterling គាត់ត្រៀមខ្លួនរួចហើយ " ។ 

Raheem Sterling
Raheem Sterling

ចំណែកខាង Real Madrid ឯណោះវិញនឹងមិនមានវត្តមានកីឡាករ Eden Hazard ក្នុងប្រកួតជើងទី១នេះឡើយ ដោយសារតែកីឡាកររូបនេះមានរបួសកជើង ដែលនឹងត្រូវសម្រាកព្យាបាលរហូតដល់ទៅ២ខែ ដែលធ្វើឲ្យលោក Pep Guardiola ហាក់មានអារម្មណ៍សោកស្តាយដែលកីឡាកររូបនេះមិនបានចូលលេង។

https://s5.kh1.co/__image/w=650,h=391,q=100/0d/0d3627aea9d42e1ff0414241f9d8151f5ca8c239.png

លោក Pep បានថ្លែងថា ៖ "វាជារឿងអាក្រក់ណាស់ដែល Hazard មិនបានចូលលេង។ ខ្ញុំធ្លាប់បានសប្បាយរីករាយជួបជុំជាមួយគាត់ក្នុងកម្មវិធីកាលដែលគាត់លេងនៅអង់គ្លេស។ នៅពេលដែលគាត់លេងអ្នកនឹងនិយាយថា‌គេជាកីឡាករដ៏អស្ចារ្យ ខ្ញុំសង្ឃឹមថាគាត់នឹងនៅទីនេះ(លើទីលាន) ខ្ញុំជូនពរឲ្យ Hazard ឆាប់ជា ព្រោះគាត់ជាកីឡាករដ៏សែនល្អម្នាក់" ៕

https://s5.kh1.co/__image/w=650,h=341,q=100/c7/c74df71474e23e846b0febb0fc4f6fd584cfa19d.png

ប្រភពAS

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T