មិនមើលនឹងភ្នែកទេ! B.I បរិច្ចាគម៉ាសចំនួន ១០ម៉ឺន ទៅកាន់ប្រទេសមួយចំនួនដែលកំពុងត្រូវការ

//s5.kh1.co/ff/ff9eb7a03ea5cbec7a4e33ed483a156115c20dfa.jpg
តារា & កម្សាន្ដ

 ២៦-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាចម្រៀង B.I អតីតសមាជិកក្រុម iKon បានបរិច្ចាគម៉ាស ១០មុឺន ទៅកាន់សមាគមអ្នកគាំទ្រ នៅក្នុងប្រទេសមួយចំនួន ដែលកំពុងប្រឈមមុខនឹងជំងឺកូរ៉ូណា។

កូរ៉េខាងត្បូង ៖ ករណីការឆ្លងជំងឺកូរ៉ូណា ដែលកំពុងវាយលុក តាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក បានក្លាយជាបញ្ហាធំរបស់ពិភពលោក ធ្វើឲ្យមានជនរងគ្រោះជាច្រើនបានស្លាប់ និងអ្នកឆ្លងជាហូហែ។ 
ក្នុងនោះដែរ ប្រទេសមួយចំនួនដែលកំពុង រងនូវការគម្រាមកំហែងពីមេរោគនេះ កំពុងតែជួបវិបត្តិ ខ្វះខាតម៉ាស ដើម្បីការពារសុខភាព ខណៈពេលដែលរោងចក្រផលិតម៉ាសក្លែងក្លាយជាច្រើន ចាប់ផ្ដើមចេញលក់ បោកប្រាស់ប្រជាជន។
ដោយឃើញស្ថានការណ៍ នៅតាមប្រទេសមួយចំនួន ហាក់មានសភាពមិនប្រក្រតី ទើបតារាចម្រៀងល្បី​ B.I អតីតសមាជិកក្រុម iKon សម្រេចចិត្តបរិច្ចាគម៉ាសចំនួន ១០ម៉ឺន ទៅកាន់សមាគមអ្នកគាំទ្របស់ខ្លួន នៅតាមបណ្ដាប្រទេសមួយចំនួនដូចជា កូរ៉េ ចិន ជប៉ុន ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីននិង​ ថៃ  ដែលការបរិច្ចាគទាំងនេះ ប្រៀបបានដូចជាកាដូមួយ ដើម្បីជួយសម្រួលទៅដល់ អ្នកដែលខ្វះខាតម៉ាសមួយចំនួន ដើម្បីការពារខ្លួនពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
គួររម្លឹកផងដែរថា ទឹកប្រាក់នៃការបរិច្ចាកនេះ មានចំនួនសរុបគឺ ២០០លានវ៉ុន ប្រហែលជា ៨២២,៦៩៣ ដុល្លារអាមេរិក៕
ទស្សនារូបភាពខាងក្រោម ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=384,q=100/ff/ff9eb7a03ea5cbec7a4e33ed483a156115c20dfa.jpg
https://s5.kh1.co/__image/w=650,h=434,q=100/2c/2cbf19237f3449994b660920312c1979d8d40d56.jpg
https://s5.kh1.co/__image/w=500,h=500,q=100/88/88061d3857638a2f09f48f9d9ab04556ad747a4e.jpg
https://s5.kh1.co/__image/w=650,h=759,q=100/42/428d31b85245afe7feb096498e75bc317131b2da.jpg
https://s5.kh1.co/__image/w=650,h=1040,q=100/5c/5c4bc6af328cead4510571be7d96c937358233bf.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T