បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ!

//s5.kh1.co/ae/ae939afbe93960cbc218a6ae959dff4424b6124d.jpg
នារី

 ២៦-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដើម្បី​កាត់​បន្ថយ​ស្បែក​ខូច របស់​ត្រូវ​ញ៉ាំ ជា​រឿង​សំខាន់​ណាស់​ ព្រោះ​វីតាមីន និង​ជាតិ​រ៉ែ​ក្នុង​អាហារអាច​ជួយ​ច្រើន។

ញ៉ាំ​របស់​មាន​ជាតិ​ស្ករ និង​ខ្លាញ់​ច្រើន ធ្វើ​ឲ្យ​ស្បែក​ស្ងួត។ ដើម្បី​កាត់​បន្ថយ​ស្បែក​ខូច របស់​ត្រូវ​ញ៉ាំ ជា​រឿង​សំខាន់​ណាស់​ ព្រោះ​វីតាមីន និង​ជាតិ​រ៉ែ​ក្នុង​អាហារអាច​ជួយ​ច្រើន។ អ៊ីចឹងបើ​មាន​ស្បែក​ស្ងួត ញ៉ាំ​ប៉ុន្មាន​មុខ​នេះអាច​ជួយ​បាន កុំគិត​តែ​លាប​ឡេ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ផ្លែប៊ើរី និងផ្លែគីវី

ផ្លែឈើ​ទាំង​នេះ​មាន​វីតាមីន C ជួយ​ប្រឆាំង​ភាព​ឆាប់​ចាស់ និង​វីតាមីន E ប្រឆាំង​អុកស៊ីដកម្ម​ដែល​បំផ្លាញ​ស្បែក។ ផ្លែគីវី អាច​ជួយ​ការពារ​ស្បែក​ប្រឆាំង​កាំ​រស្មី UV។ ញ៉ាំ​ទឹក​ផ្លែ​ឈើ​ស្រស់​ដែល​សម្បូរ​វីតាមីន​ទាំង​ពីរ​នេះ (C និង E) តែ​ម្ដង ក៏​ល្អ​ដែរ។

២- តែបៃតង

តែ​បៃតង មាន​ប្រយោជន៍​ល្អ​សម្រាប់​ព្យាបាល​ស្បែក​ពី​រោគ​សញ្ញា​ឆាប់​ចាស់​មុន​អាយុ និង​ព្យាបាល​កើត​មុន។ វា​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់ ដូចជា តានីនអង់ស៊ីម អាស៊ីដអាមីន និង​វីតាមីន B។ តែ​បៃតង ជួយ​បន្ថយ​ល្បឿន​វិ​វត្ត​ទៅ​រក​ភាពចាស់ និង​ស្នាម​ជ្រួញ។

៣- ត្រី

ត្រីសាលម៉ុន ត្រី Mackerel ត្រី Herring និងត្រី Trout ជា​ប្រភព​សម្បូរ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ និង​មាន​ប្រយោជន៍ ដែល​គេ​ស្គាល់​ថា​អាច​បង្ការ​ជំងឺ​បេះដូង។ ជាតិ​ខ្លាញ់​នៅ​ក្នុង​ត្រី​ទាំង​នេះ ជា​ប្រភព​បង្កើន​គុណភាព​ស្បែក​ឲ្យ​កាន់​តែ​ស្អាត មិន​មាន​ស្នាម​ជ្រីវជ្រួញ (ស្ងួត​បណ្ដាល​ឲ្យ​មើល​ទៅ​ជ្រួញ​ឆាប់​ចាស់)។

៤- បន្លែ ផ្លែឈើពណ៌ទឹកក្រូច

បន្លែ​ផ្លែឈើ​ពណ៌​ទឹក​ក្រូច​ក្នុង​អាហារ ផ្ដល់​សមាសធាតុ​មួយ​ហៅ​ថា បេតាការ៉ូទីន (beta carotene) ទៅ​ជា​វីតាមីន A ក្នុង​រាងកាយ។ បេតាការ៉ូទីន និង​វីតាមីន A ជួយ​រក្សា​សំណើម ជួយ​ពន្យារភាព​ចាស់​ជ្រីវជ្រួញ។

៥- ខ្ទឹមបារាំង និងខ្ទឹមស

សម្បូរ​សារធាតុ​ស្ពាន់ធ័រ (Sulfur) ដែល​ប្រឆាំង​អុកស៊ីដកម្ម។ បន្លែ​ទាំង​ពីរ​នេះ​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី និង​រោគ​ផ្សិត​ដែល​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​រន្ធ​ញើស និង​ព្យាបាល​មុន។ ស្នាម​មុន​លើ​ស្បែក​អាច​ជម្រះ​ចេញ​ដោយ​តែ​បៃតង​ផង​ដែរ។

អ្វី​ក៏​ដោយ កុំ​រំពឹង​ធ្វើ​ភ្លាម បាន​ផល​ភ្លែត​ឡើយ។ វា​ត្រូវការ​ពេល​វេលា តែ​បើ​មាន​បញ្ហា​ស្បែក​ខ្លាំង មិន​មែន​ស្ងួត​ធម្មតា សូម​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​សើ​ស្បែក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T