ក្រោយបទ «ស្រលាញ់អូនដល់កាន់ឈើច្រត់» ជ័យ សុវ៉ាត បញ្ចេញបទថ្មី «ស្រលាញ់អូនដល់កាន់ឈើជ្រុង» ម្តង! (មានវីដេអូ)

//s5.kh1.co/61/61bccfc44cf5ba52014e20d854222ce148526443.jpg
តារា & កម្សាន្ដ

 ២៦-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងកំពុងទទួលបានការគាំទ្រពីទស្សនិកជន លោក ជ័យ សុវ៉ាត ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងនឹងបទចម្រៀង «ស្រលាញ់អូនដល់កាន់ឈើច្រត់»។ តារាចម្រៀងរូបនេះ កំពុងទាក់ទាញការចាប់អារម្មណ៍បន្ថែមពីអ្នកគាំទ្រ ក្រោយពីលោកបានបញ្ចេញបទថ្មី «ស្រលាញ់អូនដល់កាន់ឈើជ្រុង»។ លើសពីនេះបទចម្រៀងថ្មីជាផ្លូវការមិនបាន១សប្តាហ៍ផង មានអ្នកចូលទស្សនាប្រមាណជិតកន្លះលានដងរួចទៅហើយ និងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង។

ភ្នំពេញ៖ តារាចម្រៀងកំពុងទទួលបានការគាំទ្រពីទស្សនិកជន លោក ជ័យ សុវ៉ាត ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងនឹងបទចម្រៀង «ស្រលាញ់អូនដល់កាន់ឈើច្រត់»។ តារាចម្រៀងរូបនេះ កំពុងទាក់ទាញការចាប់អារម្មណ៍បន្ថែមពីអ្នកគាំទ្រ ក្រោយពីលោកបានបញ្ចេញបទថ្មី «ស្រលាញ់អូនដល់កាន់ឈើជ្រុង»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជ័យ សុវ៉ាត
ជ័យ សុវ៉ាត

ចេញបទចម្រៀងថ្មីជាផ្លូវការមិនបាន១សប្តាហ៍ផង បទ «ស្រលាញ់អូនដល់កាន់ឈើជ្រុង» របស់លោក ជ័យ សុវ៉ាត មានអ្នកចូលទស្សនាប្រមាណជិតកន្លះលានដងរួចទៅហើយ ដែលសន្ទុះនេះមិនចាញ់បទ «ស្រលាញ់អូនដល់កាន់ឈើច្រត់» នោះទេ។ តារាប្រុសរូបនេះបញ្ជាក់ថា ជារសជាតិថ្មីក្នុងអត្ថន័យស្នេហាបែបកំប្លុកកំប្លែង និងដើម្បីបំពេញចិត្តអ្នកគាំទ្រ បើទោះបីជាចំណងជើងបទចម្រៀង គឺជាការនិយាយលេងសើចកន្លងមក ប៉ុន្តែពេលនេះចេញបទចម្រៀងជាផ្លូវការហើយ។ លោកបញ្ជាក់ថា បទចម្រៀងចង្វាក់ឡាំលាវនេះ មានលាយឡំនិងឈុតឆាកបែបកំប្លែងៗ ដើម្បីបង្កើតរសជាតិថ្មីប្លែក ស្របតាមអត្ថន័យនៃបទចម្រៀង។ លោកពេញចិត្តជាខ្លាំង ក្រោយពីបទចម្រៀងមួយនេះទទួលបានការគាំទ្រច្រើន មិនចាញ់បទចាស់។

រូបភាពនៅក្នុងបទ «ស្រលាញ់អូនដល់កាន់ឈើជ្រុង» 
រូបភាពនៅក្នុងបទ «ស្រលាញ់អូនដល់កាន់ឈើជ្រុង» 

តារាចម្រៀងរូបនេះបង្ហើបថា លោកនឹងមានបទចម្រៀងថ្មីៗបន្ថែមទៀត សម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជន ពិសេសបទចម្រៀងសម្រាប់ចូលរួមអបអរសាទរ ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ លោករំពឹងថា នឹងទទួលបានការគាំទ្រកាន់តែច្រើនពីទស្សនិកជន។

គួរបញ្ជាក់ដែរថា ក្រោយពីហក់ចូលប្រឡូកក្នុងផលិតកម្មសាន់ដេ តារាចម្រៀង ជ័យ សុវ៉ាត ទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ទាំងបទចម្រៀងមនោសញ្ចេតនា បទចម្រៀងចង្វាក់ប្រជាប្រិយ និងបទញាក់កន្ត្រាក់អារម្មណ៍។ បទចម្រៀងរបស់តារារូបនេះ ត្រូវបានគេលើកយកទៅច្រៀង និងចាក់ស្តាប់កម្សាន្តជាហូរហែ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

ជ័យ សុវ៉ាត
ជ័យ សុវ៉ាត
ជ័យ សុវ៉ាត
ជ័យ សុវ៉ាត
ជ័យ សុវ៉ាត
ជ័យ សុវ៉ាត
រូបភាពនៅក្នុងបទ «ស្រលាញ់អូនដល់កាន់ឈើជ្រុង»
រូបភាពនៅក្នុងបទ «ស្រលាញ់អូនដល់កាន់ឈើជ្រុង»
រូបភាពនៅក្នុងបទ «ស្រលាញ់អូនដល់កាន់ឈើជ្រុង» 
រូបភាពនៅក្នុងបទ «ស្រលាញ់អូនដល់កាន់ឈើជ្រុង» 
វីដេអូ
ជ័យ សុវ៉ាត
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T