តោបាក់ចង្កូមក្រោមថ្វីជើងយក្សអាល្លឺម៉ង់! Chelsea ត្រូវ Bayern លត់ទក់សាច់ក្នុងដី ថែមទាំងកាតក្រហមកីឡាករម្នាក់ទៀត (មានវីដេអូ)

//s5.kh1.co/13/13ab844073df67b460122bb332437d4c17419989.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Chelsea ចាញ់ Bayern Munich ០-៣​ ក្នុងការប្រកួតក្របខណ្ឌ Champions League វគ្គ១៦ក្រុម ជើងទី១

អង់គ្លេស៖ ក្រុមតោខៀវ Chelsea បានបន្តភាពបរាជ័យលើកទី៨ របស់ខ្លួនក្នុងទឹកដី Stamford Bridge រដូវកាលនេះ បន្ទាប់ពីប្រកួតចាញ់ក្រុមខ្លាំងអាល្លឺម៉ង់​ Bayern Munich ក្នុងជំនួបប្រចាំក្របខណ្ឌ​ Champions League វគ្គ១៦ក្រុម ជើងទី១ ដោយលទ្ធផល ០ទល់នឹង៣ កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៣៦,៧៦១នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៣គ្រាប់របស់ក្រុមភ្ញៀវ Bayern កើតឡើងនៅតង់ទី២ ក្នុងនោះអតីតខ្សែបម្រើស្លាបក្រុមកាំភ្លើងធំ Arsenal កីឡាករ Serge Gnabry ស៊ុតបាន២គ្រាប់ម្នាក់ឯង ចំណែកឯ១គ្រាប់ទៀតរកបានដោយម្ចាស់អាវលេខ៩ ខ្សែប្រយុទ្ធ Robert Lewandowski

   កីឡាករ Serge Gnabry
   កីឡាករ Serge Gnabry
១គ្រាប់របស់ Lewandowski
១គ្រាប់របស់ Lewandowski

តាមរយៈលទ្ធផលខាងលើ ក្រុមម្ចាស់ផ្ទះ Chelsea នឹងត្រូវធ្វើការធ្ងន់ ដោយតម្រូវយ៉ាងណារកឲ្យបានលើស៣គ្រាប់នៅពេលប្រកួតជើងទី២ ប្រសិនបើពួកគេចង់បន្តដំណើរទៅជុំបន្ទាប់។

យ៉ាងណាមិញ Chelsea ក៏នឹងត្រូវបាត់បង់កម្លាំងសំខាន់១រូបផងដែរនៅការប្រកួតជើងទី២ បន្ទាប់ពីខ្សែការពារស្លាបឆ្វេងកីឡាករ Marcos Alonso ត្រូវអាជ្ញាកណ្ដាលសញ្ជាតិបារាំងលោក Clement Turpin ពិន័យកាតប្រហមបណ្ដេញចេញពីទីលានកាលពីយប់មិញ ក្រោយបង្កកំហុសទៅលើកីឡាករ Lewandowski នៅនាទីទី៨១។

  កីឡាករ Marcos Alonso 
  កីឡាករ Marcos Alonso 
  កីឡាករ Marcos Alonso
  កីឡាករ Marcos Alonso

គួរឲ្យដឹងដែរថា សម្រាប់ការប្រកួតជើងទី២ រវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើង នាថ្ងៃទី១៩ ខែមីនា ខាងមុខ នៅកីឡដ្ឋាន Allianz Arena ទឹកដីរបស់ក្រុម Bayern Munich វេលាម៉ោង៣រំលងអធ្រាត្រ៕

បើចង់ឃើញាការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T