ណាសាបញ្ចេញវីដេអូកម្រិត 4K សម្រាប់អ្នកដែលចង់ឃើញទិដ្ឋភាព នៅលើឋានព្រះចន្ទ ឲ្យកាន់តែច្បាស់ (មានវីដេអូ)

//s5.kh1.co/62/6230e55455c0b13afdf58278b48a38b2c07324d1.jpg
បច្ចេកវិទ្យា

 ២៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វីដេអូមួយនេះ​យកចេញពីបេសកកម្មអាប៉ូឡូទី១៣ តាំងពីឆ្នាំ១៩៧០។

អាមេរិក៖ តើអ្នកចង់ឃើញអ្វីដែលអវកាសយានិក ក្នុងបេសកកម្មអាប៉ូឡូ១៣ បានឃើញទេ?  ណាសាមានអ្វី ដែលអ្នកចង់ឃើញ។ ទីភ្នាក់ងារអវកាស កាលពីថ្ងៃចន្ទ បានបញ្ចេញវីដេអូនៃព្រះចន្ទ ពីចំណុចនៃទិដ្ឋភាពដែលអវកាសយានិកបានឃើញ ស្ដីពីបេសកកម្មដែលមិនទទួលបានជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេបានផលិតវីដេអូកម្រិត 4K ដោយប្រើទិន្នន័យពីយានអវកាស Lunar Reconnaissance Orbiter ដែលជាយានអវកាសសម្រាប់ធ្វើដំណើរជុំវិញឋានព្រះចន្ទ។ អង្គការណាសាបាននិយាយថា អវកាសយានិកស្ថិតនៅក្នុងភាពងងឹត អស់រយៈពេល៨នាទី នៅពេលដែលពួកគេស្ថិតនៅចន្លោះផែនដីនិងពេលថ្ងៃរះ រហូតទៅដល់លក្ខណៈភូមិសាស្ត្រដីឋានព្រះចន្ទ។ នោះហើយជាកន្លែងដែលវីដេអូ បានចាប់ផ្ដើម។

វីដេអូបានពីបេសកកម្មអាប៉ូឡូទី១៣

ទីភ្នាក់ងារអវកាសនាំពួកយើងទាំងអស់គ្នា ទៅផ្នែកខ្លះនៃព្រះចន្ទ ក្នុងរយៈពេល២នាទី អមជាមួយតន្ដ្រីយ៉ាងរងំផងដែរ។ អង្គការណាសាបាននិយាយថា នេះគឺជាពេលដែលអាប៉ូឡូទី១៣ អាចភ្ជាប់ទំនាក់ទំនងតាមវិទ្យុឡើងវិញ ជាមួយភ្នាក់ងារត្រួតពិនិត្យបេសកកម្ម។ វីដេអូបញ្ចប់ដោយបង្ហាញគន្លង ដែលអវកាសយានិកបានធ្វើដំណើរជុំវិញព្រះចន្ទ រួចហើយក៏ត្រឡប់ទៅភពផែនដីវិញ ដោយសុវត្ថិភាព។ 

ក្នុងបេសកកម្មអាប៉ូឡូទី១៣ អវកាសយានិកដូចជាលោក John Swigert, Fred Haise និង James Lovell មានគម្រោងចុះចត នៅលើឋានព្រះចន្ទ ប៉ុន្តែធុងផ្ទុកអុកស៊ីសែនមានបញ្ហា ដែលចាំបាច់សម្រាប់ផ្គត់ផ្គង់ខ្យល់ និងថាមពល។ អ្នកទាំងបីបានត្រឹមតែ ហោះជុំវិញឋានព្រះចន្ទ រួចត្រឡប់ទៅផែនដីវិញ ដោយសុវត្ថិភាព៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T