គូនេះលេងកាចៗណាស់! សរុបកាតលឿងនិងកាតក្រហម៨សន្លឹក ខណៈ Griezmann ស៊ុត១គ្រាប់ស្រោចស្រង់ Barca (មានវីដេអូ)

//s5.kh1.co/61/615c802283cab43ad4e9a3a27f603ce584a2e242.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Napoli និង​ Barcelona ប្រកួតស្មើគ្នាក្នុងលទ្ធផល១-១ ក្នុងជំនួបប្រចាំក្របខណ្ឌ​ Champions League វគ្គ១៦ក្រុម ជើងទី១

អ៊ីតាលី៖ ក្នុងការប្រកួតក្របខណ្ឌ Champions League វគ្គ១៦ក្រុម ជើងទី១ កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ ក្រុមជើងខ្លាំងអេស្ប៉ាញ FC Barcelona បានត្រឹមស្មើគ្នា ១ទល់នឹង១ ជាមួយ​នឹងក្រុមម្ចាស់ផ្ទះ Napoli។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៤៤,៣៨៨នាក់ នៅកីឡដ្ឋាន San Paolo ក្រុមម្ចាស់ផ្ទះជាអ្នកបើកការនាំមុខមុននៅនាទីទី៣០ ធ្វើបានដោយខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Dries Mertens។ បញ្ចប់តង់ទី១ ក្រុម Napoli នាំមុខជាបណ្ដោះអាសន្នក្នុងលទ្ធផល ១ទល់នឹង០។

១គ្រាប់របស់កីឡាករ Dries Mertens
១គ្រាប់របស់កីឡាករ Dries Mertens

ឈានចូលដល់តង់ទី២ ក្រុម​ Barcelona បានប្ដូរយុទ្ធសាស្រ្តលេង សម្រុកខ្លាំងជាមុន រហូតតដៃបាន១គ្រាប់វិញតាមស្មើនៅនាទីទី៥៧ រកបានតាមរយៈខ្សែប្រយុទ្ធ Antoine Griezmann ដែលជាការបញ្ជូនយ៉ាងល្អពីសំណាក់កីឡាករ Sergio Busquets

  ខ្សែប្រយុទ្ធ Antoine Griezmann
  ខ្សែប្រយុទ្ធ Antoine Griezmann

ការប្រកួតកាន់តែមានភាពតានតឹង ដោយក្រុមទាំងពីរចង់ស្វែងរកជ័យជម្នះរៀងៗខ្លួន ជាហេតុធ្វើឲ្យមានការប្រជែងខ្លាំងនិងប៉ះទង្គិចគ្នាច្រើន ពោលគិតចាប់ពីចាប់ផ្ដើមតង់ទី២មក កីឡាករក្រុម Napoli ទទួលបានកាតលឿង២សន្លឹក ចំណែកឯក្រុម Barca ទទួលបានកាតលឿង៥សន្លឹក បូករួមនិងកាតក្រហមមួយ។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ខ្សែបម្រើសញ្ជាតិឈីលី Arturo Vidal បានបង្កកំហុស រត់ផ្ដួលខ្លួនទៅទាក់ជើងខ្សែការពារក្រុម Napoli កីឡាករ Mario Rui ត្រូវបានអាជ្ញាកណ្ដាលសញ្ជាតិអាល្លឺម៉ង់លោក Felix Brych ផ្ដល់កាតលឿង១ជាការព្រមាន ដោយមើលឃើញការបង្ហាញកាយវិការមិនសមរម្យអាជ្ញាកណ្ដាលក៏សម្រេចផ្ដល់កាតលឿងបន្ថែមមួយទៀត ស្មើនឹងកាតក្រហមមួយបណ្ដេញចេញពីទីលានតែម្ដងនៅនាទីទី៨៩។

កីឡាករ Arturo Vidal ទទួលបានកាតក្រហម
កីឡាករ Arturo Vidal ទទួលបានកាតក្រហម

គួរឲ្យដឹងដែរថា សម្រាប់ការប្រកួតជើងទី២ រវាងក្រុមទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ខាងមុខ នៅកីឡដ្ឋាន Camp Nou ទឹកដីរបស់ក្រុម Barcelona វេលាម៉ោង៣រំលងអាធ្រាត្រ៕

បើចង់ឃើញការប្រកួតជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T