សម្រុកមិនឲ្យតដៃ! ​Bayern តាមលត់តោខៀវ Chelsea 0-3 ដល់ក្នុងបន្ទាយ (មានវីដេអូ)

//s5.kh1.co/09/09e87d9fc1f4ef3d5fddb0be878fcc4fd8fdb688.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayern Munich បានយកឈ្នះលើក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ក្នុងលទ្ធផលធ្ងន់ធ្ងរ 0 ទល់នឹង៣ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំនួបចុងក្រោយរបស់ក្រុមទាំង២គឺកាលពីឆ្នាំ២០១២វគ្គផ្តាច់ព្រ័ត្រ Champion League ដែលកាលណោះ Chelsea ជាអ្នកទទួលបានជ័យជម្នះដោយគ្រាប់បាល់ Penalty កាត់សេចក្តី ។ ជួបគ្នាលើកនេះ Bayern ហាក់ចង់បន្សាបគំនុំចាស់ដោយបំបាក់ក្រុមម្ចាស់ផ្ទះ Chelsea មិនឲ្យតដៃដល់ក្នុងជំរុំធំ ។

https://s5.kh1.co/__image/w=650,h=687,q=100/77/778ec7f7e176955d4af273b51101c6e70e989c16.png

ការប្រកួតចាប់ផ្តើមឡើងនៅតង់ទី១ ក្រុមទាំង២មានឱកាស់ប្រយុទ្ធគ្នាទៅវិញទៅមក តែមិនមានក្រុមណាអាចទម្លាយសំណាញ់ទីគូប្រកួតខ្លួនបានឡើង ដែលធ្វើឲ្យលទ្ធផល០ទល់នឹង០បានរក្សារហូតដល់ចប់តង់ទី១ ។

ឈានចូលតង់ទី២ Bayern ហាក់អស់ការអត់ធ្មត់ក្នុងការរកគ្រាប់បាល់ ដោយត្រឹមនាទីទី៥១ Bayern ក៏រកបានគ្រាប់បាល់នាំមុខ១គ្រាប់ដោយកីឡាករ Gnabry មុនពេលកីឡាករដដែលនេះរកបានមួយគ្រាប់ទៀតភ្លាមៗនៅនាទីទី ៥៤ ក្រោយពីមានការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Lewandowski ។ 

Gnabry អបអរគ្រាប់បាល់
Gnabry អបអរគ្រាប់បាល់

បញ្ជូនបាល់ឲ្យគេស៊ុតមិនអស់ចិត្ត Lewandowski ក៏រកគ្រាប់បាល់ខ្លួនឯងបាន១គ្រាប់បន្ថែមទៀតនៅនាទី៧៦ ដែលជាគ្រាប់បាល់ទី៣របស់ Bayern ក្នុងការប្រកួត ។ លទ្ធផល ០ទល់នឹង៣នេះ បានរក្សារហូតចប់ការប្រកួត ធ្វើឲ្យ Bayern មានលទ្ធផលកក់ក្តៅច្រើនសម្រាប់ប្រកួតជើងទី២នៅក្នុងទឹកដីខ្លួន ។

Lewandowski អបអរគ្រាប់បាល់ទី៣
Lewandowski អបអរគ្រាប់បាល់ទី៣

គួររំលឹកផងដែរថាមកទល់ពេលនេះ Lewandowski គឺជា Top Scorer ក្នុងព្រឹត្តិការណ៍ Champion League ២០១៩-២០២០ ដោយរកគ្រាប់បាល់បាន ១១គ្រាប់ ក្នុងការបង្ហាញខ្លួនរដូវកាលនេះនៅ UCL ៕

ទស្សនាវីដេអូ Highlight ខាងក្រោម ៖

វីដេអូ
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T